Wednesday, March 2, 2016

ជំពូកទី១
សេចក្ដីផ្ដើម

១.១ សាវតា
ទន្ទឹមនឹងភាពរីកចំរើននៃសេដ្ឋកិច្ចពិភពលោក ប្រទេសនីមួយៗបានខិតខំប្រឹងប្រែងឱ្យគេច​​​ផុតពីភាពក្រីក្រ​​ និង​ដើរ​អោយ​ទាន់​សេដ្ឋ​​កិច្ចពិភពលោក។ ជាពិសេសប្រទេស កំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាក៏បានខិតខំ​ប្រឹងប្រែង​​ស្ដា​រ​​សេដ្ឋ​កិ​ច្ចជាតិ​របស់ខ្លួន​​​ ​ដែល​​ធ្លាប់​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​​​​​​​​​ជាង៣ទ​​សវត្ស​កន្លង​មក​ ដែលធ្វើឱ្យបាត់បង់នូវហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស ហើយបានបន្សល់ទុកនូវ​ ជនពិការ ក្មេងកំព្រា​ ជនចាស់ជរា និងស្ត្រីមេម៉ាយជាច្រើននាក់​ កត្តាទាំងនេះដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍន៍ប្រទេសមានភាពយឺតយ៉ាវ(ពិចារណាអំពី ប្រវត្តិសាស្រ្តកម្ពុ​ជា ពី​ដើមរហូត​ដល់​សម័យ​កម្ពុជាប្រ​ជាធិបតេយ្យ ខៀវ​ សំផន ២០០២-២០០៧​)។ បច្ចុប្បន្ននេះរាជ​រដ្ឋា​ភិបាល​បាន​ចាប់​ដៃ​ជា​មួយ​​​​ប្រទេស​ម្ចាស់​ជំ​នួយ និងស្ថាប័នជាតិ អន្តរជាតិ ដោយ​ខិត​ខំប្រឹង​ប្រែង​យ៉ាង​សស្រាក់​សស្រាំ ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​​សេដ្ឋកិច្ចលើគ្រប់វិស័យ​។​ នៅក្នុង​ក្រប​ខ័ណ្ឌ​យុទ្ធសាស្រ្ត​ចតុកោណ​ ពោល​គឺ​​ការ​លើក​ស្ទួយ​វិ​ស័យ​កសិកម្ម​ ការ​បន្ត​ស្ដារ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធរូប​វ័ន្ត ការ​អភិវឌ្ឍន៍​ផ្នែក​ឯកជន​ ការងារ​ ការ​កសាង​សម​ត្ថភាព​ និងការ​អភិវឌ្ឍន៍ធនធាន​មនុស្ស​ ដើម្បីបង្កើន​ការ​ងារ​សមធម៌នឹង​ប្រ​សិទ្ធ​ភាពនៅក្នុង​ប្រ​ទេស​កម្ពុជា។ ប្រទេសកម្ពុជា​បានលើក​​ទឹក​ចិត្តព្រមទាំងបើកផ្លូវអោយអ្នកវិនិយោក​ក្នុងប្រទេស​ និង​ក្រៅ​​​​ប្រទេសមកវិនិយោគ​គ្រប់វិស័យ​នៅក្នុ​ង​ប្រទេស​​រ​បស់ខ្លួនអោយ​កាន់​តែ​ច្រើន(យុទ្ធសាស្ត្រចតុកោណ)​។​ អ្នកវិនិយោគគ្រប់វិស័យទាំងអស់ ដើម្បីគ្រប់គ្រងអាជីវកម្ម​ ឬស្ថាប័ន របស់ខ្លួន ឱ្យនៅគង់វង្ស និងកាន់តែរីកចំរើននាពេលអនាគត គឺពួគគេត្រូវពិ​ចារណាលើប្រព័ន្ធគណនេយ្យ ព្រោះថា​បើសិន​ជាស្ថាប័នមួយ​​គ្មាន​ប្រព័ន្ធ កត់ត្រាគណនេយ្យ មួយច្បាស់លាស់ គឺគ្មានតម្លាភាពស្តង់ដារទេនោះទាំងអ្នកខាងក្នុង​ និង​ទាំងអ្នកខាង​ក្រៅ សុទ្ធ​​តែ​គ្មានមូលដ្ឋាន ដែលអាចមានទិន្នន័យច្បាស់លាស់  គ្រប់គ្រាន់ អាចវិភាគ​ និងសន្និដ្ឋាន​ពីស្ថានភាព របស់ស្ថាប័ន ដើម្បី​​​ជាមូលដ្ឋាន ក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ ដ៏ត្រឹមត្រូវ​បាននោះទេ(IFS,2010)។​ ដោយមើលឃើញតួនាទីដ៏មានសារសំខាន់ នៃការគ្រប់គ្រងប្រព័ន្ធគណនេយ្យ  ហើយការគ្រប់គ្រងប្រព័ន្ធគណនេយ្យ  នៅក្នុងប្រទេសកម្ពុជានៅមានកំរិតនៅឡើយ​​ទើបនិស្សិតភាគច្រើនដែលសិក្សានៅក្នុងមហាវិទ្យាល័យ​គ្រប់គ្រ​ងពាណិជ្ជកម្ម និង​ទេសចរណ៍​ ឯកទេសគណនេយ្យនិង​ហិរញ្ញវត្ថុ ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​​​​ប្រធានបទមួយក្រោមចំណងជើងថាៈ ដំណើរការនៃកិច្ច​ចុះ​បញ្ចីកាគណនេយ្យ  មកសរសេរសារណាបទដើម្បី​បញ្ចប់ថ្នាក់​បរិញ្ញាបត្ររបស់ខ្លួន ។
ទោះបីជាយ៉ាងណាក្ដីបញ្ហា ជនពិការ ក្មេងកំព្រា​ ជនចាស់ជរា និងស្ត្រីមេម៉ាយ នៅតែជាបញ្ហាប្រឈមនៅតាមសហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយបញ្ហាប្រឈម​ និងជួយកែប្រែស្ថានភាព ដែលជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ទាំងនេះឱ្យទៅជាកត្តាលើកស្ទួយជំរុញល្បឿនបន្ថែម ​នៃការអភិវឌ្ឍន៍ប្រទេសកម្ពុជា យើងសង្កេតឃើញ​ថាមានអង្គការ​មិន​មែន​រាជ​រដ្ឋាភិ​បា​ល​​​​ជា​ច្រើន​បាន​ចូល​រូម​យ៉ាង​សកម្ម​ក្នុង​ដំណាក់​កាល​កំពុង​អភិវឌ្ឍន៍​​​ ដោយ​បាន​ផ្ដល់​ជំនួយ​​​​ដល់​គណៈ​កម្មា​ធិកា​រ​​អភិវឌ្ឍន៍ភូមិ ​ឃុំ និងខេត្ត។ ម្យ៉ាងទៀតការ​អនុវត្តន៏គម្រោង​ស្ដី​ពីការ​​​​អ​ប់រំ​សុខ​ភាព​ ​សិទ្ធិ​ និង​ច្បាប់​នា​នា​ ដែលបានផ្ដល់ជាចំ​ណេះ​ដឹង​ដល់​ថ្នាក់​មូល​ដ្ឋាន​​ ​ការ​បំ​បាត់​អន​ក្ខរ​ជន ដោយ​ផ្ដល់វគ្គបណ្ដុះប​ណ្ដាល​វិជ្ជា​ជីវៈ​​​មុខ​​ជំ​នាញ​ផ្សេង​ៗ​ ​និង​ផ្ដល់​ជា​ទុន​ដើម្បី​ប្រ​ក​ប​របរប​ចិញ្ចឹម​​ជី​វិត​។ ជា​ពិសេស​ដល់​​​​​​ប្រជា​ពល​រដ្ឋនៅ​តាម​ជន​បទដាច់​ស្រ​យាល​​​​ក្នុង​​ចំណោ​ម​អង្គការ​​ទាំង​នោះក៏រូម​មាន​អ​ង្គការ​មួយ ​ដែល​​​​​​​​​​​បានចូល​រួម​យ៉ាង​ស​កម្ម​ទៅ​លើ​កម្មវិធីអប់រំ​សុខភាពដល់​ជន​ចាស់​ជរា​ គឺ អង្គការ​ជូយ​ជន​ចាស់​ជរា​អន្ដរ​ជាតិ ​​កម្ពុជា។
១.២ មូលហេតុនៃការចុះសិក្សាស្រាវជ្រាវ
តាមការសិក្សាយើងឃើញថាការគ្រប់គ្រងប្រព័ន្ធគណនេយ្យ​​​​​​​​ គឺសំខាន់និងចាំបាច់បំផុត​ជា​ពិសេសគឺ​ដំណើរ​ការ​នៃ​កិច្ច​ការ​​​ចុះបញ្ចីកាគណនេយ្យ​ ដែលជាហេតុនាំអោយដំណើរការនៃការអនុវត្ត ប្រតិ​​​បត្តិការអាជីវកម្មមានភាពរលូននៅមុខ​ និងការ​សម្រេច​​​ចិត្ត​​ហិរញ្ញវត្ថុរបស់អង្គការបានល្អ​ប្រ​សើរ​​​។
ដោយសារមើលឃើញថាអង្គការជួយជន​ចាស់​ជរាអន្តរជាតិ​ កម្ពុជា ទទួលបានជោគជ័យ​ក្នុង​ប្រទេស​​​​កម្ពុជា ក៏ដូចជា​នៅ​ក្នុងខេត្ត បាត់ដំបង ​គួរអោយកត់សំគាល់ ទើបក្រុមស្រាវជ្រាវ​យើងខ្ញុំ​សម្រេចចិត្ត​​យក​អង្គការ​នេះ មកធ្វើការសិក្សាស្រាវជ្រាវដើម្បីឆ្លុះបញ្ចាំង​ និង​ប្រៀបធៀបខ្លឹមសារនៃមេរៀន​ដែលបានសិស្សា​កន្លង​​​មកទៅនឹងការអនុវត្តជាក់ស្ដែងរបស់អង្គការចង់ដឹងថា​​ “តើអង្គការជួយជន​ចាស់ជរាអន្ដរជាតិ កម្ពុជា(HelpAge International-Cambodia)  មាន​​​ដំណើរការនៃកិច្ចចុះបញ្ចីគណនេយ្យប្រព្រឹត្ត​​ទៅយ៉ាងណាដើម្បី​អោយ​ដំ​ណើរ​ការរបស់ខ្លួន​មាន​ភាព​​​​រលូន និង​ទទួល​បាន​ជោគជ័យ​លើការ​ងារ​ក្រុម​​​ហ៊ុនបានប្រសើរនោះ ?”
១.៣ កម្មវត្ថុនៃការសិក្សាស្រាវជ្រាវ
            គោលបំណងការសិក្សាស្រវជ្រាវនេះគឺដើម្បីៈ
Ø  សិក្សាអំពីស្ថានភាពទូទៅរបស់ អង្គការជូយជនចាស់ជរាអន្ដរជាតិ កម្ពុជា (HelpAge International-Cambodia)  ​ខេត្តបាត់ដំបង
Ø  សិក្សាអំពីប្រភេទប្រតិបត្តិការណ៍ដែលមានឥទ្ធិពលទៅលើការកត់ត្រាគណនេយ្យ
Ø  ពិពណ៌​​​​នា​អំ​ពី​នី​តិ​វិ​​ធីនៃ​ការ​កត់​​ត្រាគណនេយ្យចំពោះដំ​ណើ​រ​ការ​​ និង​ការ​រៀបចំ​ចុះបញ្ជីគណ​នេយ្យ
១.៤ សារៈសំខាន់នៃការសិក្សាស្រាវជ្រាវ
            នៅក្នុងការសិក្សាស្រាវជ្រាវអំពីដំណើរការនៃកិច្ចការចុះបញ្ចីគណនេយ្យ នៅអង្គការជួយ ជនចាស់ជរាអន្តរជាតិ កម្ពុជា​ គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដូចជា៖
១.៤.១ សម្រាប់ក្រុមសិក្សាស្រាវជ្រាវ
Ø  ជួយអោយក្រុមយើងខ្ញុំយល់ដឹងកាន់តែច្បាស់ពីទ្រឹស្ដី និងការអនុវត្តការងារជាក់ស្ដែង
Ø  ដើម្បីជាទុនសំរាប់ការអនុវត្តការងារនាពេលអនាគត
Ø  ធ្វើអោយមានភាពស្និទ្ធស្នាលរវាងសមាជិកក្រុម និងចេះអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមក
Ø  យល់ដឹងអំពីចំនុចខ្លាំង និងចំនុចខ្សោយ(ចំនុចគួរកែប្រែ)​របស់ខ្លួន និង ចំនុច​មួយ​ចំ​នួន​របស់​​អង្កការដែលត្រូវការកែ​លំអ។
១.៤.២ សម្រាប់អង្គការ
Ø  បានបង្ហាញអំពីអង្គការរបស់ខ្លួនអោយសាធារណៈជនស្គាល់
Ø  បង្ហាញនូវវិធីសាស្រ្តចំពោះដំណើរការនៃកិច្ចចុះបញ្ជីកាគណនេយ្យរបស់អង្គការ
Ø  មានឱកាសបើកបង្ហាញពីគុណសម្បត្តិរបស់អង្គការ
Ø  ដឹងនួវចំនុចខ្លាំង និងចំនុចខ្សោយដែលត្រូវកែលំអរបស់អង្គការ។
១.៤.៣ សម្រាប់សាធារណៈជនទូទៅៈ
Ø  ទុកជាស្ពានសម្រាប់ប្អូនៗ សិក្សាជំនាន់ក្រោយដើម្បីការស្រាវជ្រាវ​ បន្ថែមទៀត​ក្នុង​ការជួយ​​​កែល​ម្អ​នូវ​ចំនុច​ខ្វះ​ខាត​ដែល​បានសិក្សារួចឲ្យរិតតែល្អប្រសើរថែមទៀត
Ø  អាចយកមកសិស្សាបានសំរាប់ប្រធានបទ ឬ ជំនាញស្រដៀងគ្នា
Ø  អាចយកសៀភៅនេះ ធ្វើជាឯកសារយោងបាន(យោងតាមសារណាមុនៗ)
១.៥ វិសាលភាព និងដែនកំណត់
១.៥.១​ វិសាលភាព
ការសិក្សាស្រាវជ្រាវនេះ​​​ធ្វើឡើងនៅក្នុង​អង្គការជួយជនចាស់ជរាអន្តរជាតិ​​ កម្ពុជា ( HelpAge International-Cambodia ) ដែល​មាន​​​​ទីតាំងស្ថិតនៅផ្ទះ​លេខ ​៣០៥​ ភូមិ រំចេក០៤ សង្កាត់ រតនៈ​ ក្រុង បាត់ដំបង​ ខេត្ត បាត់ដំបង។
១.៥.២​ ដែនកំណត់
ការសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវនេះ​ គឺសិក្សាទៅលើ​ដំណើរការនៃកិច្ចចុះបញ្ជីកាគណ នេយ្យ​របស់​អង្គការជួយជនចាស់ជរាអន្តរជាតិ កម្ពុជា ( HelpAge International-Cambodia )ខេត្តបាត់ដំបង ហើយ​ផ្ដោតសំខាន់ ចំពោះ​តែ​ដំណើរ​ការកិច្ចការចុះបញ្ចីគណនេយ្យ តែប៉ុណ្ណោះ។ ផ្នែក​ហិរញ្ញវត្ថុផ្តោត​លើ​កម្មវត្ថុ៣ គឺ​សិក្សា​អំ​ពីស្ថាន​ភាព​ទូ​ទៅ​របស់ ​អង្គការ​ជួយ​ជន​ចាស់​ជរា​អន្តរជាតិ​កម្ពុជា (HelpAge International-Cambodia)​ ខេត្ត​បាត់​ដំបង, សិក្សា​អំពីប្រភេទ​ប្រតិបត្តិការណ៍ដែលមានឥទ្ធិពលទៅលើការកត់ត្រាគណនេយ្យ និងពិពណ៍​​​នា​អំ​ពី​នី​តិ​វិ​​ធីនៃ​ការ​កត់​​ត្រាគណនេយ្យចំពោះដំ​ណើ​រ​ការ​​និង​ការ​រៀបចំ​ចុះបញ្ជីគណ​នេយ្យ​។



១.៦ រចនាសម្ព័ន្ធនៃការសិក្សាស្រាវជ្រាវ

សេចក្តីផ្ដើម
សាវតា, កំណត់បញ្ហា,​កម្មវត្ថុសិក្សា

សេចក្ដីសន្និដ្ឋាន និង អនុសាសន៍



រំលឹកទ្រឹស្តី
-         សញ្ញាណ​ទូទៅនៃ​គណនេយ្យ
-         ខួប​គណនេយ្យ



វិធីសាស្រ្តនៃការស្រាវជ្រាវ
-         ការ​រៀប​ចំ​ការសិក្សា​ស្រាវ​ជ្រាវ
-         វិធី​ប្រមូល​ព័ត៌មាន
-         ប្រភេទ​នៃការ​សំភាសន៍
-         កំណត់​ទំ​ហំ​គំរូ
-         វិ​ភាគ​ព័តមាន
-          

របកគំហើញ
-         សិក្សាអំពីស្ថានភាពទូទៅរបស់ អង្កការជូយជនចាស់ជរាអន្ដរជាតិ កម្ពុជា (HelpAge International-Cambodia)  ​ខេត្តបាត់ដំបង
-         សិក្សាអំពីប្រភេទប្រតិបត្តិការណ៍ដែលមានឥទ្ធិពលទៅលើការកត់ត្រាគណនេយ្យ
-         ពិពណ៌នា​អំ​ពី​នី​តិ​វិ​​ធីនៃ​ការ​កត់​​ត្រាគណនេយ្យចំពោះដំ​ណើ​រ​ការ​​ និង​ការ​រៀបចំ​ចុះបញ្ជីគណ​នេយ្យ


 


                                                                                                                                          

 
























ជំពូកទី២
ការរំលឹកទ្រឹស្ដី

.១ សញ្ញាណទូទៅនៃគណនេយ្យ
..១​ ប្រវត្តិគណនេយ្យ
          គណនេយ្យត្រូ​វបាន​គេចាត់ទុកថាមានសារៈសំខាន់ចំពោះអារ្យធម៌ ឫ ការរីកចំរើនដែលគួរ​អោយ​កត់សំគាល់។​ ម្យ៉ាង​វិញ​ទៀត​គណនេយ្យត្រូវបានទុកជាអ្នកដឹកនាំមួយនៃបដិវត្តន៍ព័ត៍មាន។​ ទិដ្ឋភាព​ជាច្រើនរបស់គណនេយ្យនៅសតវត្សទី២១ ​​​​នឹងមិន​ត្រូវ​បានគេទទួលស្គាល់​ដោយ​អ្នក​ជំនាញ​សព្វថ្ងៃ​​នេះ​ទេ​។​ ការយល់​ដឹង​ពី​តួ​នា​ទី​របស់​ហិរញ្ញ​វត្ថុ​និង​តំរូវ​ការ​ផ្នែក​គ្រប់​គ្រង​ទាំងបច្ចុប្បន្ន​ និង​អនាគត​ទាមទា​​អោយមានការយល់ដឹងពីអតីតកាលជាមុនសិន។ ទោះជា​យ៉ាងណាក៏​ដោយ​គណ​នេយ្យ​​មិន​មាន​​​ការផ្លាស់ប្ដូរច្រើននោះទេ ចាប់តាំងពីលោក Lucca Pacioli បាន​សរសេរ​ជា​សៀវភៅ​​លើកដំបូង​នៅឆ្នាំ​​ ១៤៩៤ នៅទីក្រុង Venince នៃប្រទេសអ៊ីតាលី។ លោក Lucca Pacioli ជា​អ្នក​ដំបូង​ដែល​បា​ន​ពណ៌​នាអំពីការ ចុះបញ្ជីទ្វេរភាគ​យ៉ាងពេញលេញ​ ។ ស្នា​ដៃ​គណនេយ្យ​របស់​លោកបានបោះពុម្ព នៅ​កំឡុង​សតវត្សទី១៦ ដែលបានបកប្រែជាភាសាអ៊ីតាលី​ អាឡឺ​​ម៉ង់ បារាំង រូស៊ី និង ភាសាអង់គ្លេស មិនបានប៉ុន្មាន​ប្រព័ន្ធចុះបញ្ជីទ្វេភាគ​របស់លោក​បាន​រីករាល​ដាលទៅ​ដល់​អ៊ឺរ៉ុបទៀត។ សៀវភៅទាំង​បី​ក្បាល​​​​​ដែលគេប្រើប្រាស់នោះមានដូចជា​ សៀវភៅ​កំណត់​ហេតុ​​ចំណាំ​(Memorandum book) សៀវ​ភៅ​ទិន្នា្ន​​នុប្បវត្តន៍(Journal) និង​ សៀវភៅធំ(Ledger)។ សៀវភៅ​ទិន្នានុប្បវត្តន៍ ត្រូវបាន​បញ្ជូន​ពីសៀវ​ភៅ​កំណត់ហេតុចំណាំដែលឥណពន្ធ នៅផ្នែកខាងឆ្វេង​ និង ឥណពន្ធនៅខាងស្ដាំ។​ ទោះបីជា​រូបិយ៍ប័ណ្ណ​បានកើតឡើងជាច្រើនក៏ដោយក៏លោក Lucca Pacioli បានតំរូវអោយរាល់ការ​ចុះប្រតិបត្តិការ​ទាំងអស់​ត្រូវ​ប្ដូរជាឯកតាហិរញ្ញវត្ថុតែមួយ។​ តារាងតុល្យការ​(Trial Balance) មានសារៈសំខាន់នៅពេល​ដែលសៀវភៅ​ទាំង​ឡាយត្រូ​វបានបិទ។ សមតុល្យ​​ពីគណនី​ចំណេញខាត​ត្រូវបញ្ជូនទៅក្នុងគណនីដើមទុន។ ដោយ​សារ​​តែ​ហេតុ​ផល​ទាំងនេះ​ហើយដែល​លោក Lucca Pacioli ត្រូ​វបានគេហៅថាជាបិតាគណនេយ្យ តែ​ទោះបីជា​​យ៉ាង​ណា​ក៏​ដោយ​ភស្តុតាង​​បានបង្ហាញ​ថាប្រព័ន្ធចុះ​បញ្ជីទ្វេភាគនេះ ត្រូវ​បាន​គេបង្កើត​ឡើងដំបូងដោយក្រុម​ឈ្មួញ​កណ្ដា​ល​​​ជនជាតិអ៊ីតាលី​ នៅតំបន់​ត្រី​កោណ​រវាង Genoa, Vinence and Florance ក្នុងឆ្នាំ​ ១២០០ - ១៣០០។​ នៅឆ្នាំ​ ១៧៧២ Josiah Wedgwood ជាសហគ្រិន​ Industrial Revolution បាន​អភិវឌ្ឍន៍ប្រព័ន្ធកត់ត្រាគណនេយ្យថ្លៃដើម។​​ នៅឆ្នាំ១៨៥៤​ William Cooper ជាអ្នករ​ក​ឃើញ​សារ​ចុង​ក្រោយនៅឆ្នាំ១៩២០​ Donaldson Brown ជាGM CFO បានអភិវឌ្ឍន៍​ប្រព័ន្ធថ្លៃ​ដើមគណនេយ្យ ​បែបទំនើបដែល​ប្រើប្រាស់ដោយ​សហគ្រាស់ធំៗ​ ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិការធំៗ ។
          ..២ និយមន័យគណនេយ្យ
          គណនេយ្យ​ គឺជាប្រព័ន្ធព័ត៌មានមួយដែលមានដំណើរការបីគឺការកំណត់ (Identifies) ការ​កត់
ត្រា (Records) និង​ការទំនាក់ទំនង(Communicates) នូវ​ប្រតិបត្តិការណ៍​សេដ្ឋកិច្ច​របស់​អង្គភាព​​ណា​មួយ​ទៅ​កាន់​អ្នក​ប្រើប្រាស់​ដែល​មាន​ការ​ចាប់​អារម្មណ៍​(ឈុំ​ រ៉ាលីន, ២០១២)។ ដំណើរ​ការ​នៃ​សកម្មភាព​ខាង​លើ​​​ទាំង​បីត្រូវ​បាន​បរិយាយ​បន្ថែមដូចខាងក្រោមៈ
          .ការកំណត់ (Identifying): គឺ​ពាក់ព័ន្ធ​ទៅនឹងការជ្រើស​យកព្រឹត្តិការណ៍​ទាំងឡាយណា​ដែលត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភស្តុតាង ​នៃសកម្មភាពសេដ្ឋកិច្ចទាក់​ទងទៅ​នឹង​អង្គភាព​ជាក់លាក់​ណា​មួយ​។
          ២.ការកត់ត្រា(Recording):   រួមមានការរក្សានូវកំណត់ត្រា តាមលំដាប់លំ​ដោយ​ទៅលើ​ការ​វាស់​វែងនូវ​ប្រតិបត្តិការណ៍ តាមលំដាប់លំដោយ និង ជាប្រព័ន្ធ។ ក្នុងការ​កំណត់​ត្រាព្រឹត្តិការណ៍​សេដ្ឋកិច្ច​នោះ​ក៏ត្រូវគេចាត់ថ្នាក់ (Classified) និង ប្រមូលផ្ដុំ​(Summarized) ផងដែរ។
          ៣.ទំនាក់ទំនង(Communicate): ព័ត៌មានត្រូវបានគេទំនាក់ទំនងតាមរយៈការរៀបចំ និងចែក​ចាយ​​​នូវ​របាយ​ការ​ណ៍​គណនេយ្យ ​​ដែលជាទូទៅគេហៅថារបាយការហិរញ្ញវត្ថុ ​(Financial​​Statement)​​។
          គណនេយ្យគឺជា ពាក្យ​ដែល​គេប្រើប្រាស់​ក្នុងភាសាជំនួញ ​វាមានគោលបំណង​សំរាប់ ធ្វើការ​កត់​ត្រា​សង្ខេប​ចាត់ថ្នាក់ និងរាយការណ៍ហិរញ្ញវត្ថុ(Nhek Kiricheat, et al.p1)
          ..៣ មុខងាររបស់គណនេយ្យ
          មុខងាររបស់គណនេយ្យ​ គឺ​ជាការ​ផ្ដល់នូវព័ត៌​មួយដែល​មានតម្លាភាព​ដល់នាក់ដែល​ប្រើ​ប្រាស់​​​​​នូវ​ព័ត៌​​មាន​ទាំង​នោះ​មាន​ដូច​ជា​​​ អ្នកវិនិយោក អ្នកផ្ដល់ប្រាក់កម្ចី រួមទាំងអ្នក​ដែលនៅ​ខាងក្នុង​និងខាង​ក្រៅ​ស្ថាប័នផងដែរ។ ម្យ៉ាងវិញ​ទៀត វា​បានចូលរួម​ចំណែក​អោយ​គណនេយ្យករ ​ធ្វើ​សេចក្ដី​​សំរេចចិត្ត​ដ៏ល្អ​ប្រសើរ ដែលអ្នក​សំរេចចិត្តទាំងនោះមានដូចជា អ្នកវិនិយោកបច្ចុប្បន្ន​​ និង​អ្នកវិនិយោកសក្ដានុពល។ លើសពីនេះទៅទៀត​វាផ្ដល់នូវព័ត៌​មានអំពីប្រាក់​ចំណេញ​តំរង់ទិស​នៃ​អាជីវកម្ម​ រួមទាំង​អង្គភាព​ដែល​មិន​​រកប្រាក់ចំណេញ(ចេង​ ចាន់ណា. ២០១០)
          ..៤ គោលបំណងគណនេយ្យ
          គោលបំណងរបស់គណនេយ្យ គឺផ្ដល់ដល់អ្នកធ្វើ​សេចក្ដីសំរេចចិត្ត នូវព័ត៌មាន​ដ៏មានសរ:​សំខាន់​​អំពី​សកម្មភាព​សេដ្ឋកិច្ច​ដល់​ម្ចាស់អាជីវកម្មអ្នកគ្រប់គ្រងដើម្បី​អាចធ្វើការព្យាករណ៍​ពីអ្វី​ដែល និងអាច​កើត​​​មាន​ឡើង​នា​ពេល​អនា​គត​ប្រកប​ដោយ​ប្រសិទ្ធិភាព​។ អ្នកធ្វើការ​សម្រេចចិត្ត​គ្រប់​លំ​ដាប់​​​​​ថ្នាក់​ទាំង​អស់​ប្រើ​ប្រាស់​ព័ត៌មាន​គណនេយ្យ​ជាមូល​ដ្ឋាន​ក្នុ​ង​ការ​សំរេច​ចិត្ត​ផ្នែក​​​​សេដ្ឋ​កិច្ច។
          បង្កើតហើយបោះពុម្ពផ្សាយស្តង់ដារគណនេយ្យ ដើម្បីប្រតិបត្តិការស្របតាមនៅក្នុងការ​បង្ហាញ​​​របាយការណ៍ហិរញ្ញវត្ថុ។ ជុំរុញអោយមានការទទួលស្គាល់ប្រព្រឹត្តតាមទូទាំងពិភពលោក។ ដើម្បី​ធ្វើការ​កែ​លំអ និង​ធ្វើអោយមាន​ភាពស៊ីចង្វាក់​គ្នា​ពីបទ​បញ្ញត្តិ​ស្តង់ដ្តង់​ដារ គណ​នេយ្យ​ហើយ នឹង​និតិវិធី​ទាំង​ឡាយ​​ដែលទាក់ទងនិងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ (ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ CASF ​២០០៧)
          ..៥ អាជីពគណនេយ្យ
          អាជីពគណនេយ្យ ត្រូវបានបែងចែកជាបួនវិស័យមានដូចជា គណនេយ្យសាធារណៈ គណ​នេយ្យ​​ ​ឯកជន គណនេយ្យ​អង្គការ​​​មិនរកប្រាក់ចំណេញ និង គណនេយ្យសិក្សា។
              . គណនេយ្យសាធារណៈ
                   វិជ្ជាជីវៈគណនេយ្យសាធារណៈផ្ដល់សេវាគណនេយ្យ និង​សេវាដែល​ទាក់ទង​ជាច្រើន​ទៀត​​​​ទៅអោយក្រុមហ៊ុន អង្គការ និងសាធារណៈជនទូទៅដោយយកកម្រៃសេវា ហើយ​ផ្នែក​ដែល​សំ​ខាន់​នៃ​មុខ​ងារ​គណនេយ្យ​សាធារណៈ​ពាក់ព័ន្ធ​ទៅ​នឹង​សវនកម្ម (Auditing) ។ ក្នុងផ្នែកនេះគណ​នេយ្យ​ក​រ​សាធារណៈត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហើយ​បង្ហាញ​ជាទស្សនៈ​ទៅលើ​ភាពត្រឹមត្រូវនៃរបាយការណ៍។ ក្រៅពីនេះ​មានផ្នែក​សំខាន់​ផ្សេងទៀត ​សម្រាប់​គណនេយ្យ​សា​ធារ​ណៈ​​​​ដូចជា ពន្ធដារ  និង​ការពិគ្រោះយោបល់លើការគ្រប់គ្រងជាដើម។
              . គណនេយ្យឯកជន
                   ផ្ទុយពីគណនេយ្យសាធារណៈ ដែលផ្ដល់សេវាទៅដល់អតិថិជនច្រើនគ្នាគណ​នេយ្យករ​​ឯក​​ជន ​ផ្ដល់​សេវា​ទៅ​ដល់​ក្រុម​​​ហ៊ុនតែមួយ ក្រុមហ៊ុនខ្លះ​ជួលគណនេយ្យករ​ឯកជន​តែម្នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុមហ៊ុកខ្លះទៀតមានគណនេយ្យករច្រើន។ សំរាប់​ក្រុមហ៊ុនមាន​គណនេយ្យករ​ច្រើន​នាក់ មន្ត្រី​ប្រតិបត្តិ ទទួលបន្ទុកខាងសកម្មភាពគណនេយ្យ​ត្រូវបានគេហៅថា Controller​។ ក្នុង​ផ្នែក​ទូទៅ និង​ សកម្មភាព​មួយចំនួនដូចជាៈ
Ø  គណនេយ្យថ្លៃដើម (Cost Accounting) ពាក់ព័ន្ធ​ទៅនឹង​ការកំណត់​ថ្លៃដើម​ក្នុងការ​ផលិត​នូវ​ផលិត​ផលជាក់លាក់ណាមួយ។
Ø  ការរៀបចំផែនការថវិការ (budgeting) ជួយអ្នក​គ្រប់គ្រង​ក្នុងការវាស់​វែង​នូវគោល​ដៅ​​​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ចំណូលថ្លៃដើមទំនិញ ដែលបានលក់ចេញ និង ចំណាយ​ប្រតិបត្តិការ។
Ø  គណនេយ្យទូទៅ (General Accounting) កត់ត្រាប្រតិបត្តិការប្រចាំថ្ងៃ និង រៀបចំ របាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានដ៏ទៃទៀត។
Ø  ប្រព័ន្ធព័ត៌មានគណនេយ្យ (Accounting Information System) ពាក់ព័ន្ធទៅ​នឹងការ​រៀប​ចំ​ប្រព័ន្ធ​ដំណើរ​ការ​ទិន្នន័យ​ដោយដៃនិងកុំព្យូទ័រ។
Ø  គណនេយ្យពន្ធដារ (Tax Accounting) រៀបចំការបង់ពន្ធ និងរៀបចំផែនការ​បង់​ពន្ធ​សំរាប់ក្រុមហ៊ុន។
Ø  សវនកម្មផ្ទៃក្នុង (Internal Auditing) ពិនិត្យឡើងវិញ​នូវប្រតិបត្តិការ​ក្រុមហ៊ុន​​​ដើម្បី​អោយ​ស្រប​តាម​នយោបាយគ្រប់គ្រង និងវាយតម្លៃលើប្រសិទ្ធិភាព​ប្រតិបត្តិការ។
                  

.​ គណនេយ្យអង្គការមិនរកប្រាក់ចំណេញ
                   អង្គការមិនរកប្រាក់ចំណេញក៏ត្រូវការរាយការណ៍ និងការគ្រប់គ្រងហិរញ្ញវត្ថុ​ត្រឹមត្រូវ​ដូចទៅនឹងក្រុមហ៊ុនអាជីវកម្ម ដែលរកប្រាក់ចំណេញដែរ។ គណនេយ្យករជាច្រើន ត្រូវជួល​ដោយ​ទីភ្នាក់​ងារ​រដ្ឋាភិបាលទៅតាមកម្រិតស្រុក រដ្ឋ និងសហព័ន្ធ។​ ពួកគេអនុវត្តភារៈកិច្ចគណនេយ្យ​ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងចំណូលពន្ធ និងការចំណាយផ្សេងៗ។ ចំណែក​អង្គការ​មិន​រក​ប្រាក់​​ចំណេញ​ដូចជា ព្រះវិហារគ្រឹស្ដ សមាគមន៍មនុស្សធម៌ និងមហាវិទ្យាល័យ​ប្រើសេវាគណ​នេយ្យ​ដើម្បីកត់ត្រា​ទៅលើទឹក​ប្រាក់​ដែលបានទទួល និងទឹកប្រាក់ដែលបានចំណាយ។​ គេចង់ដឹងថា​តើការស​ម្រេច​គោល​ដៅ​ ដែល​អង្គ​ភាព​បាន​អនុវត្ត​ដល់​កម្រិត​​ណាហើយការ​បន្តជំនួយគួរ​ធ្វើការកែរ​តម្រូវ​ដែរ ឬ អត់។
              .​ គណនេយ្យសិក្សា
                   ក្រៅពីការបង្រៀនសាស្រ្តាចារ្យគណនេយ្យមានតួនាទីស្រាវជ្រាវ និងបោះផ្សាយ​នូវ​ព្រឹត្តិបត្រ​​ស្ដី​ពីលទ្ធ​ផល​នៃ​ការ​ស្រាវ​​​ជ្រាវរបស់ខ្លួន។​ (Somrith Chanhenget Samrith Chanheng,pp2.5)
          ..៦ អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យ
          អង្គភាពទាំងឡាយបង្កើតនូវប្រព័ន្ធ​ព័ត៌មានគណនេយ្យ ដើម្បីជួយសម្រួលដល់អង្គភាព និង ភាគី​ផ្សេង​ទៀតក្នុង​ការ​សម្រេច​​ចិត្តអោយបានត្រឹមត្រូវ។ គ្រប់អង្គភាពទាំងអស់ប្រើនូវប្រភេទ​ប្រព័ន្ធ​ព័ត៌មានខ្លះ​​​​​​ ដើម្បី​រាយ​ការណ៍​នូវ​សកម្ម​ភាព​របស់​ខ្លួន​​​។​ រូបខាងក្រោមបង្ហាញនូវប្រព័ន្ធព័ត៌មាន គណនេយ្យ​ ដែលបម្រើដល់អ្នកប្រើប្រាស់ច្រើនប្រភេទរួមមាន​ អ្នក​គ្រប់គ្រង អ្នក​អោយ​​​ខ្ចី អ្នកផ្គត់ផ្គង់ អតិថិជន សវនករ និយោជិត អ្នកវិយោគបច្ចុប្បន្ន​​​ និងអ្នកដែល​មានសក្ដានុពល។
រូបភាពទី០១ រូបភាពបង្ហាញពីអ្នកប្រើប្រាស់ព័ត៌មានគណនេយ្យ

USERS

INTERNAL

EXTERNAL
 

                  

                       


        

           Management                           ​​​​​​​​​​​​​​​​​​​​        Direct Interest             Indirect Interest
          ​​  Officers                                                Present and Potential:            Taxing Authorities                                           
            Other Decision Makers                          Investors                           ​    Regulatory Agencies
                                                            ​            Creditors                                Customers
                                                                                                                       Labor Unions
                                                                                                                       Economic Planners
              . អ្នកប្រើប្រាស់ខាងក្រៅ
                   អ្នកប្រើប្រាស់ព័ត៌មានខាងក្រៅមិនពាក់ព័ន្ធទៅ​​​ នឹងការគ្រប់គ្រងអង្គភាពដោយផ្ទាល់ទេ។ ពួកគេរួមមាន​ អ្នកវិនិយោគ(Investors) ម្ចាស់បំណុល(​Lenders) អតិថិជន(Customers) អ្នកផ្គត់ផ្គង់(Suppliers) និយ័តករ(Regulators) អ្នកច្បាប់(Lawyers) ឈ្មួញកណ្ដាល(Brokers) និងអ្នក សារព័ត៌មាន(Press)។ អ្នកប្រើប្រាស់ខាងក្រៅ​​ពឹងផ្អែកលើព័ត៌មា​ន​គណនេយ្យ ដើម្បីធ្វើការសម្រច​ចិត្តអោយបានត្រឹមត្រូវ។
              .​ អ្នកប្រើប្រាស់ខាងក្នុង
                   អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យខាងក្នុង គឺ​ជា​បុគ្គល​ទាំងឡាយដែលពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅនឹងការគ្រប់គ្រង និងប្រតិបត្តិនៅក្នុងអង្គភាព។​ តួនាទី​ផ្ទៃក្នុង​នៃ​គណនេយ្យ​គឺផ្ដល់ព័ត៌មាន​ដើម្បីជួយបង្កើននូវប្រសិទ្ធិភាព (Efficiency) និង​ ប្រសិទ្ធិផល (Effectiveness) របស់អង្គភាពក្នុង​ការលក់​ទំនិញ ឬ ផ្ដល់សេវាកម្ម។ គណនេយ្យគ្រប់គ្រង (Managerial Accounting) គឺ​ជា​ផ្នែក​មួយ​នៃ​គណ​នេយ្យ​​ ដែល​​​​​ផ្ដោតទៅលើការឆ្ពោះទៅរកការជួយក្នុងការសម្រេចចិត្តចាំបាច់សំរាប់អ្នកប្រើប្រាស់ខាងក្នុង។​ វាផ្ដល់​នូវ​​​​​​​​​​​​​​​​​​​​​​​​របាយការណ៍ផ្ទៃក្នុង​​​​​​​​ ដើម្បីជួយអ្នកខាងក្នុងអោយប្រសើរ​ឡើងនូវសកម្មភាព​​ទាំងឡាយ​របស់​អ​​​​ង្គ​​​​​​​​​ភាព​​​។​​​​​
២·១·៧ ប្រភេទគណនេយ្យ
ក​·​ គណនេយ្យហិរញ្ញវត្ថុ
Ø  គណនេយ្យហិរញ្ញវត្ថុ (Financial Accounting ) សំដៅលើការបង្កើតរបាយការណ៍ ដែលមាន   គោលបំណងទូទៅសម្រាប់​អ្នកប្រើប្រាស់ ដែលនៅខាងក្រៅអង្គភាព ។
Ø  វាត្រូវបានកែទំរង់ទៅជាអ្នកប្រើប្រាស់ ដែលនៅខាងក្រៅអង្គភាពដូចជា ម្ចាស់ភាគហ៊ុន​ ម្ចាស់ឥណទាន និង​អ្នក​វិភាគ​​​​​ហិរញ្ញវត្ថុ ។
Ø   វាត្រូវតែមានលក្ខណៈឯកភាពព្រមគ្នា និងទទូលយកគោលការណ៍គណនេយ្យដែលគេទទូល ស្គាល់​​​ជាទូទៅ ។
Ø  វាបង្ហាញពីសកម្មភាពប្រតិបត្តិការណ៍អាជីវកម្មដែលកើតឡើងជាក់ស្ដែង នាពេលកន្លងមក និងកំពុង​តែ​កើត​ឡើង​នៅ​ក្នុង​អង្គភាព​​ ( ទិន្នន័យមានលក្ខណ:ជាប្រវត្តិ) និងព័ត៌មាន ទៀងទាត់ ។
Ø  វាត្រូវបានត្រូតពិនិត្យដោយភ្នាក់ងារខាងក្រៅអង្គភាព ។
ខ· គណនេយ្យគ្រប់គ្រង
       គណនេយ្យគ្រប់គ្រង (Managerial Accounting) ​​​​     ​​ គឺ​សំដៅទៅលើការផ្ដល់ទៅ​​​អោយ
នា​​​​យកគ្រប់គ្រង​ទាំង​ឡាយ​នៅក្នុ​ង​អង្គភាព​​អាជីវកម្ម។ នាយកគ្រប់គ្រងទាំងឡាយនៃអង្គភាពដូចជា អង្គភាពផលិត (Manufacturing ) ហាងលក់រាយ (Retail) អង្គភាពអាជីវកម្ម (​Service)  និងអង្គភាពដែលមិនរកប្រាក់ចំណេញ(Non-Profit Organization) ត្រូវ​ការ​ព័ត៌មាន​គណ​នេយ្យ​គ្រប់គ្រង ដើម្បីធ្វើការសម្រេច​ចិត្តវិភាគព័ត៌មានពីអតីតកាលហើយ និងធ្វើការប៉ាន់ស្មានពីព្រិត្តការណ៍ទាំងឡាយទៅអនាគត ។
គ· គណនេយ្យពន្ធដា
                   គណនេយ្យពន្ធដា​ សំដៅទៅលើការប្រើប្រាស់ចំពោះក្រុមហ៊ុនសហគ្រាស សម្រាប់រៀបចំ​ត្រួត​ពិនិត្យ​ការ​បង់​ពន្ធដា​​តាម​ច្បាប់​​ និងស្វែងរកឥទ្ធិពល​នៃការបង់ពន្ធ​ទាំងនោះ​ចំពោះអង្គភាព​អាជី​វកម្ម​ផ្ទាល់​​​ខ្លូន ។
២·១·៨ សមីការគណនេយ្យ
ធាតុជាមូលដ្ឋានពីរសម្រាប់អង្គភាពអាជីវកម្មគឺអ្វីដែលអង្គភាពមាន និងអ្វីដែល​អង្គភាព​ជំ​ពាក់​​​គេ។ ទំនាក់ទំនង​នេះអាច​បង្ហាញ​​ជាទម្រង់សមីការដូចខាងក្រោម:
            ដើមទុនអាចញែកចែកចេញជាពីរផ្នែកគឺ​​ ការអះអាងរបស់ម្ចាស់បំណុល​​ និងការអះអាង​របស់​ម្ចាស់​​​។ ការ​អះ​អាង​​របស់​ម្ចាស់​​បំណុល (Liabilities) ​និងការអះអាងរបស់ម្ចាស់គេហៅថាដើមទុន (Owner Equity) ។ ដូច្នេះសមីការខាងលើអាចពង្រីកដូចខាងក្រោម:

ASSETS = LIABILITIES + OWNER​​ EQUITY
 

                       
            សមីការនេះត្រូវបានគេហៅថា សមីការគណនេយ្យមូលដ្ឋាន (Basic Accounting Equation​) សមីការគណនេយ្យនេះ អនុវត្តសម្រាប់គ្រប់អង្គភាព​សេដ្ឋកិច្ចទាំងអស់ដោយមិន​គិតពីទំហំ លក្ខណៈរបស់​​​​អាជីវកម្ម ឬ​ ទម្រង់នៃអង្គភាពអាជីវកម្មទេ។ សមីការនេះផ្ដល់​នូវរចនាសម្ព័ន្ធ​យ៉ាង​សំខាន់​សម្រាប់​ការកត់ត្រា និងការប្រមូលផ្ដុំនូវព្រិត្តការណ៍សេដ្ឋកិច្ចរបស់អង្គភាពអាជីវកម្ម។
ក· ទ្រព្យសកម្ម
                   ទ្រព្យសកម្ម គឺជាធនធានទាំងឡាយ ដែលជាកម្មសិទ្ធរបស់អាជីវកម្ម និងមានតម្លៃជាសាច់ប្រាក់។​​​ ទ្រព្យសកម្មរូមមាន ​​Current assets Long-term investment, Plant assets, and Intangible assets...។
ខ·​ បំណុល
                   បំណុល គឺជាកាតព្វកិច្ចរបស់ក្រុមហ៊ុនដែលឆ្លុះបញ្ចាំង ពីការអះអាងទាមទារទៅលើ ទ្រព្យសកម្មលក្ខណទូទៅរបស់បំណុល  គឺជាសក្ដានុពល​ទៅលើការកាត់បន្ថយ​នូវទ្រព្យ​សកម្ម​នា​​​ពេលអនាគត ឬ តម្រូវទៅលើការផ្គត់ផ្គង់សេវាកម្ម ឬ ទំនិញ។ បំណុលរូមមាន Current liabilities and Long-term liabilities
គ· ទ្រព្យម្ចាស់
                   ទ្រព្យម្ចាស់ គឺជាការអះអាងរបស់ម្ចាស់​​ទៅលើទ្រព្យសកម្មរបស់ក្រុមហ៊ុន។ វាជា​អត្ថ​ប្រយោ​ជន៍​សំ​ណល់​របស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ។ ការវិនិ យោគរបស់ម្ចាស់ និងចំណូល-បង្កើនដើមទុនម្ចាស់ ហើយដើមទុនម្ចាស់​នោះថយចុះ​ដោយ​សារ​ការដកដើមទុន របស់​ម្ចាស់ និងបន្ទុកចំណាយ (​ចេង តារា ២០០៧ ទំព័ ១០-១២ )
          ២·១·៩ គណនី
            គណនីគឺជាធាតុដាច់ដោយឡែកមូយនៅក្នុង​​ប្រពន្ធ​គណនេយ្យ​ ដែលត្រូវ​បាន​ប្រើ ដើម្បី​ចាត់​​​ថ្នាក់​ប្រមូលផ្ដុំ និងវាស់វែងនូវសកម្មភាពអាជីវកម្ម។ គណនី និងត្រូវបង្កើត​ឡើង​គ្រប់ពេល​ចំបាច់​ ដើម្បី​ផ្ដល់​ព័ត៌មានប្រយោជន៍អំពី ធាតុជាក់លាក់ណាមួយ។ គណនីជា​ច្រើនក្នុង​ប្រព័ន្ធ​គណនេយ្យ​​របស់​ក្រុមហ៊ុន​​​ពឹងផ្អែកទៅលើព័ត៌មានដែលត្រូវការដោយក្រុមហ៊ុន ។
ក· គណនីអក្សរ
              ដើម្បីដឹងពីវិធីដែលកើនឬថយចុះ នៅក្នុងប្រព័ន្ធគណនីណាមួយត្រូវបានគេកត់ត្រា គឺយើង​ប្រើ​​ គណនីអក្សរ T (T-Account)  ដែលទម្រង់របស់វាដូចជាអក្សរ T ។ ឈ្មោះនៃគណនី ( ដូចជា​គណនី​សាច់​ប្រាក់) ត្រូវ​បានសរសេរនៅផ្នែកអក្សរ T ការកើន ឡើងត្រូវបានគេកត់ត្រា​នៅផ្នែកម្ខាងនៃអក្សរ​ដែល​បាន​ខណ្ឌ​ចំណែក​ការថយចុះត្រូវ​​ បានកត់ត្រានៅផែ្នក​ម្ខាង​ទៀត​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​គណនី នីមួយៗ។ ខាងក្រោមនេះ​គឺជា​​​ទម្រង់នៃអក្សរ T

                                                             Title of Account
           


                    

(Chheav Bunhok, Four Edition, p42)
ខ· ឥណពន្ធ និងឥណទាន
គណនេយ្យករប្រើវាក្យស័ព្ទឥណពន្ធ (Debit) ជំនូសឲ្យការនិយាយថាផ្នែកខាងឆ្វេង នៃគណនី និងឥណទាន ( Credit ) ជំនួសឲ្យការប្រើថា ផ្នែកខាងស្ដាំនៃគណនី។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​                                                                     Any Account
Left or              Right or          
                                                    Debit side        Credit side
                       

(Chheav Bunhok, Four Edition, p44)
                  
              គ· ប្លង់គណនី
              ប្លង់គណនី​ គឺ​ជាបញ្ជីនៃគណនី និងលេខ​របស់គណនី​ដែលកំណត់​ទីតាំងរបស់​ពួកវានៅ​ក្នុង​សៀវ​​​​ភៅធំ (Ledger) ។ ប្រព័ន្ធនៃការដាក់លេខគណនី ជាទូទៅ​ចាប់​ផ្ដើមពី​គណនី​ដែលមាន​នៅក្នុង​តារាង​​តុល្យការ និង​បន្ត​លេខ​របាយ​ការណ៍​ប្រាក់​ចំណេញ​(Jerry.Weygandt et all.1996,p29)
           
អា​ជីវកម្មខ្នាតតូចអាចនិងប្រើប្រាស់គណនីរបស់វាទៅតាមប្រព័ន្ធលេខដូចខាងក្រោម:
-        ១០១-១៩៩                  Assets Accounts
-        ២០១-២៩៩                  Liability Accounts
-        ៣០១-៣៩៩                 Equity Accounts
-        ៤០១-៤៩៩                  Revenue Accounts
-        ៥០១-៥៩៩                  Expense Accounts
       លេខទាំងអស់នេះផ្ដល់នូវលេខកូដបីតួដែលមានផលប្រយោជន៏ក្នុងការរក្សាទុក។ ក្នុង ករណី​នេះ​​តួលេខ​ទីមួយ​នៃ​គណនី​ទ្រព្យ​ម្ចាស់គឺលេខ​​​មួយ(១)​ តួលេខទីមួយនៃគណនីបំណុលគឺ លេខពីរ(២) តួលេខទីមួយ​នៃគណនីទ្រព្យម្ចាស់គឺលេខបី(៣) តូលេខទីមួយនៃគណនីចំណូល គឺ លេខបួន(៤) តូលេខ​ទីមួយ​នៃគណនីចំណាយគឺលេខប្រាំ(៥)។ តូលេខទីពីរ និង ទីបីទាក់​ទង​ទៅ​​និងគណនីផ្នែករង។
            ខាង​ក្រោមនេះនិងបង្ហាញអំពីទម្រង់នៃការរៀបចំប្លង់គណនេយ្យ ​៖
    Account Number            Account Name
១០១                            Cash
១០៦                            Account Receivable
១២៦                            Supplier
១២៨                            Prepaid Insurance
១៦៧                           Equipment
២០១                            Account  Payable
២៣៦                           Unearned Consulting Revenue
៣០១                           C.Taylor ​​,Capital
៣០២                           C.Taylor ​​,Withdrawals
៤០៣                           Consulting Revenue
៤០៦                            Rental Revenue
៦២២                           Salaries Expense
៦៩០                            Utilities Expense
៦៤០                            Rent Expense
៦៥២                            Supplies Expense
៦៣៧                          Insurance Expense
(Larson​​,​​ wild and Chiappetta,p.52-53 )
២·១·១០ ប្រព័ន្ធទ្វេភាគ
ព្រិត្តិការណ៍មួយ ដែលកើតឡើងត្រូវបានទទួលស្គាល់ថាជាប្រតិបត្តិការណ៍អាជីវកម្មវា​ និង ​ត្រូវ​គេ​​​​វិភាគដើម្បី​កំណត់​នូវ​ឥទ្ធិពល​ថាវាធ្វើឲ្យកើនឡើង ឬ​ថយចុះទៅដល់លើទ្រព្យសកម្ម​ បំណុល​មូល​ធន​​ម្ចាស់​ ចំណូល ចំណាយរបស់អង្គភាពអាជីវកម្ម។​​ បន្ទាប់មកឥទ្ធិពលនៃការកើនឡើង ឬ ថយ​ចុះ​នេះត្រូវបានបកស្រាយទៅជាឥណពន្ធ ឬ ឥណទាន។
នៅគ្រប់ប្រតិបត្តិការណ៍អាជីវកម្មដែលបានកត់ត្រាចំនូនទឹកប្រាក់ផ្នែកឥណពន្ធត្រូវតែស្មើ​ចំ​នួន​ទឹកប្រាក់ភ្នែកឥណទាន។​​​​​​​​​​​​​​​​​​​​​​​​​​ នេះមានន័យថាបើសិនជាគណនីមួយបានចុះឥណពន្ធ ១០០ ដុល្លារ​នោះ​​ជាចំនូន​ដដែល​នេះ​ត្រូវ​បាន​គេ​កត់​ត្រា​ប្រតិបត្តិ​ការ​នីមួយៗ​ ស្មើនិងឥណទាន​គេហៅ​ថាការកត់​ត្រា​​តាមប្រព័ន្ធទ្វេភាគ (Double entry procedure)។ ប្រព័ន្ធ​ទ្វេភាគ​នេះ​ត្រូវបាន​គេ​រក្សា​នូវភាពស្មើគ្នារបស់សមីការគណនេយ្យ (ចេង តារា​២០០៧​ទំព័រ ២៦-២៧)

រូបភាពទី២ រូបភាពបង្ហាញពីការកត់ត្រាតាមប្រព័ន្ធទ្វេភាគ
                                                                 Assets
      Debit for                Credit for
      Increases              Decreases
​​​​​           +                            _
                                                                                    

                        Assets                         =          Liabilities                     +          Owner Equity
 Debit for                     Credit for         Debit for          Credit for            Debit for         Credit for
​​​​​​​​​​​​​Increases                    Decreases​      Decreases      Increases           Decreases   Increases
            +                      _                           _                    +                            _        +                          


(ចេង​ តារា ២០០៧ ទំព័រ​២៧-២៨)
២·២ ខូបគណនេយ្យ
ដំណាក់កាលមូលដ្ឋាននៅក្នុងខូបគណនេយ្យមានដូចខាងក្រោម:
Ø  វិភាគប្រតិបត្តិការ
Ø  រៀបចំទិន្នានុប្បវត្តិ
Ø  ចុះក្នុងសៀវភៅធំ
Ø  រៀបចំតារាងតុល្យភាពមិនទាន់កែតម្រូវ
Ø  រៀបចំកែតម្រូវ
Ø  រៀបចំតារាងតុល្យភាពក្រោយកែតម្រូវ
Ø  រៀបចំរបាយការណ៍ហិរញ្ញវត្ថុ
Ø  កត់ត្រាការបិទបញ្ជី
Ø  រៀបចំតារាងតុល្យភាពក្រោយបិទបញ្ជី
Ø  ការចុះត្រឡប់
រូបភាពទី៣ រូបភាពបង្ហាញពីខូបគណនេយ្យ

1. Transaction
t

2. General Journal
hh





j

3. General Ledger

9. Post-Closing Trial Balance

Accounting Cycle-II without Work Sheet

8. Closing Entries

7. Financial Statement

6. Adjusted Trial Balance

5. Adjusting Entries

4. Unadjusted Trial Balance
 





                                               
                                     







(ឈុំ​ រ៉ាលីន, 2012)

          ២·២·១ ការវិភាគប្រតិបត្តិការអាជីវកម្ម
ការវិភាគប្រតិបត្តិការអាជីវកម្ម គឺជាដំណើការដំបូងនៃខូបគណនេយ្យ។ ប្រតិបត្តិការ​អាជីវកម្ម​គឺជា​ការ​ដោះ​ដូរ​នូវ​តម្លៃ​តប​ស្នង​​ផ្នែកសេដ្ឋកិច្ច ( Economic Consideration ) រវាងភាគីពីរ ហើយនៅក្នុង​ការ​វិភាគទៅលើប្រតិបត្តិការអាជីវកម្មគេ​ធ្វើ​តាម​ជំហ៊ានដូចខាងក្រោម:
Ø   កំណត់គណនីដែលត្រូវរងឥទ្ធិពល
Ø   ចាត់ថ្នាក់គណនីដែលត្រូវរងឥទ្ធិពល
Ø  កំណត់បរិមាណកើនឡើងឬ​ ថយចុះសម្រាប់គណនីដែលរងឥទ្ធិពលនីមូយៗ
Ø  ត្រូវធ្វើអោយប្រាកដថាសមីការគណនេយ្យគ្រឹះនៅតែមានលំនឹងដដែល

២·២·២ ការរៀបចំទិន្នានុប្បវត្តិ
ទិន្នានុប្បវត្តិ គឺជាសៀវភៅមូយដែល​គណនេយ្យករប្រើដើម្បី​កត់ត្រា​ជាប្រចាំ​រាល់​ប្រតិបត្តិ
ការ ​ទាំងមូលរបស់អង្គភាព។ ប្រតិបត្តិការ​មួយកត់ត្រា​ចូលទៅក្នុង​ទិន្នានុប្បវត្តិ​មុនពេល​ដែល​វាត្រូវ​បាន​គេ​ចុះ​ទៅក្នុងសៀវភៅធំ។ ទិន្នានុប្បវត្តិចែកចេញជាពីរ​គឺ ទិន្នានុប្បវត្តិទូទៅ (Genera Journal) និង​ទិន្នានុប្បវត្តិ​ពិសេស (​​​​Special Journal )
              ក. ទិន្នានុប្បវត្តិទូទៅ
ខាងក្រោមនេះជាទម្រង់មូលដ្ឋាននៃទិន្នានុប្បវត្តិទូទៅ៖
Ø ​តារាងថ្ងៃខែ (Data Column)
Ø ឈ្មោះគណនី និងការពន្យល់ (Account Title and Explanation)
Ø ការចុះយោង (Reference)
Ø តារាងផ្នែកឥណពន្ធ (Debit Column)
Ø តារាងផ្នែកឥណទាន (Credit Column)

តារាងទី​ ១ តារាងទិន្នានុប្បរត្តិទូទៅ

Name of Company
General Journal
For the Year Ended
Date
Account Title and Explanation
Ref.
Debit
Credit





                  
              ខ ទិន្នានុប្បវត្តិពិសេស
            ទិន្នានុប្បវត្តិពិសេសមាន ៤ ប្រភេទ៖
Ø ទិន្នានុប្បវត្តិលក់​ (Sale Journal) ជាទិន្នានុប្បវត្តិ​ ដែលត្រូវបានគេប្រើដើម្បីកត់ត្រាការលក់ទំនិញ​​​ដោយជំពាក់។

តារាងទី ២ តារាងទិន្នានុប្បវត្តិលក់
Sale Journal
Date
Account Debited
Invoice No.
Ref.
Account Receivable Dr.
Sales Cr.






Ø  ទិន្នានុប្បវត្តិទទួលប្រាក់ (Cash Receipts Journal) ជាទិន្នានុប្បវត្តិដែលត្រូវបានគេប្រើ ដើម្បីកត់​​​​​​​​ ត្រា​ការ​លក់​ទំនិញ​ដោយ​​​យកសាច់ប្រាក់ភ្លាម​ និង​ការប្រមូលសាច់ប្រាក់ពី គណនីអតិថិជន។

តារាងទី​ ៣ តារាងទិន្នានុប្បវត្តិទទួលសាច់ប្រាក់
Cash Receipt Journal
Date
Account Credited
Invoice No.
Ref.
Sales Disc. Dr.
Account Receivable Dr.
Sale Cr.
Other Acc. Cr.








Ø  ទិន្នានុប្បវត្តិទិញ​​ (Purchases Journal) ជាទិន្នានុប្បវត្តិដែលត្រូវបានគេប្រើ​ ដើម្បីកត់ត្រា គ្រប់ការទិញដោយជំពាក់​។


តារាងទី​ ៤​ តារាងទិន្នានុប្បវត្តិទិញ
​​                        Purchases Journal
Date
Account Credited
Terms
Ref.
Purchases Dr.
Acc. Payable Cr.






Ø  ទិន្នានុប្បវត្តិទូទាត់សាច់ប្រាក់​ (Cash Payment Journal)​ ជាទិន្នានុប្បវត្តិដែលត្រូវបានគេ ប្រើដើម្បីកត់ត្រាគ្រប់ការចំណាយជាសាច់ប្រាក់ទាំងអស់។

តារាងទី ៥ តារាងទិន្នានុប្បវត្តិទូទាត់សាច់ប្រាក់
Cash Payment Journal
Date
Cash No.
Account Debited
Ref.
Other Account Dr.
A/P Dr.
Purchase Diss. Cr.
Cash Cr.








           
២.២.៣​ ការចុះទិន្នានុប្បវត្តិក្នុងសៀវភៅធំ
            សៀវភៅធំទូទៅ គឺជាការប្រមូលផ្ដុំនូវគ្រប់គណនីរបស់ក្រុមហ៊ុន។ គណនី​ត្រូវបាន​គេចាត់​ជាពីរ​ក្រុមគឺ៖
    Ø   គណនីតារាងតុល្យការ ដែលមានដូចជា ទ្រព្យសកម្ម បំណុល និងមូលធនផ្ទាល់។
    Ø   គណនីរបាយការណ៍លទ្ធផលដែលរួមមាន ចំណូល និងចំណាយ។
គណនីតារាងតុល្យការត្រូវបានគេហៅថា គណនីពិត ឬគណនីអចិន្រ្តៃយ៍ ចំនែកឯ គណនី របាយការណ៍​​​លទ្ធផលត្រូវបានគេហៅថាគណនីបណ្ដោះអាសន្នព្រោះ វាត្រូវបានបើក​​​ឡើងមួយ កាលគណ​នេយ្យ​ប៉ុណ្ណោះ គេ​ត្រូវ​បិទ​វា​ដោយ​​ផ្ទេរសមតុល្យរបស់វាចូលទៅក្នុងគណនីមូលធន ម្ចាស់វិញ។
          ២.២.៤ តារាងតុល្យការសាកល្បង
            តារាងតុល្យភាពសាកល្បង គឺជាការចុះសមតុល្យសរុបឥណពន្ធ ឬ ឥណទាន របស់​គណនី​នៅក្នុងសៀវភៅធំទូទៅ (Ledger) ដើម្បីកំណត់នូវសមភាពរវាងឥណពន្ធ និង ឥណទាននៅ​ក្នុង​ដំនើរការកត់ត្រា។
          ២.២.៥ ការរៀបចំការកែតម្រូវ
            ការចុះកែតម្រូវអាចត្រូវបានបែងចែកជាពីរក្រុមសំខាន់ៗ​ គឺប្រភេទគណនីពន្យា (Deferred Items) និងប្រភេទគណនីបង្គរ (​Accrued Items)។      
ក. ការកែតម្រូវគណនីពន្យា
                 ការចុះកែសម្រួលពាក់ព័ន្ធទៅនឹងការផ្ទេរទិន្នន័យដែលបានកត់ត្រានៅក្នុងទ្រព្យសកម្ម ឬ ​ទ្រព្យ​អសកម្ម(បំណុល) ឲ្យទៅជាគណនីចំណាយ និងការចុះកែសម្រួលបំណុលទៅជា ចំណូល។
              ខ. ការកែតម្រូវគណនីបង្គរ
ការចុះកែតម្រូវសម្រួលប្រភេទ Accrued តម្រូវឲ្យកត់ត្រានូវចំណូលដែលរកបាន និង
ចំណាយដែល​កើត​ឡើង​ក្នុង​អំឡុង​កាល​​គណនេយ្យ ប៉ុន្តែមិនទាន់ទទួលស្គាល់ក្នុងទិន្នានុប្បវត្តិ ប្រចាំថ្ងៃ។ គណនី​ចំណូល​ព្រមទាំងគណនីទ្រព្យសកម្មដែលទាក់ទង នឹងគណនីចំណាយព្រមទាំង គណនី បំណុលដែល​ទាក់​ទងត្រូវរាយការណ៍បើសិនជាមិនបានរៀបចំការកែតំរូវនោះនឹងបង្កើន​ទាំង​គណនី​ក្នុង​តា​រាង​តុល្យ​ការ​​​​ និង គណនីក្នុងរបាយការណ៍លទ្ធផល។
          ២.២.៦​ ការរៀបចំតារាងតុល្យភាពក្រោយពេលកែតម្រូវ
            ក្រោយពេលយើងធ្វើការកែតម្រូវរួចហើយតារាងតុល្យភាពសាកល្បងត្រូវបានគេប្រើដើម្បី រៀប​ចំ​​របាយការណ៍ហិរញ្ញវត្ថុ (Financial Statement) ប៉ុន្តែត្រូវរៀបចំរបាយការណ៍ចំណួល (Income Statement) ពីព្រោះ ប្រាក់ចំណេញពិតនៅក្នុងនោះ ហើយក៏ត្រូវការធ្វើរបាយការណ៍ ទ្រព្យម្ចាស់ ដែរ (Statement of Owner Equity)។​
          ២.២.៧ របាយការណ៍ហិរញ្ញវត្ថុ
            របាយការណ៍ហិរញ្ញវត្ថុ គឺជាទម្រង់ហិរញ្ញវត្ថុមួយដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និង ប្រតិ​បត្តិ​​​ការណ៍​របស់​សហគ្រាស។​ កម្មវត្ថុនៃរបាយការណ៍ហិរញ្ញវត្ថុសម្រាប់គោលបំណងទូទៅ គឺ​ដើម្បី​​​ផ្តល់​ព័ត៌​​មានស្តីពីស្ថានភាពហិរញ្ញវត្ថុលទ្ធផល និងចលនាសាច់ប្រាក់របស់សហគ្រាស ហើយ​ព័ត៌​មាន​ទាំង​នោះ​​​មានសារៈប្រយោជន៍​ចំពោះអ្នកប្រើប្រាស់ទូទៅ​ក្នុង​ការ​សម្រេច​​​​ចិត្តផ្នែក​សេដ្ឋកិច្ច​របស់​​​​ពួក​​​គេ។​ របា​យ​​​​​​​​​​​​​​​​​​​ការណ៍​​ហិរញ្ញវត្ថុក៏​បង្ហាញ​ពីលទ្ធផល​នៃការគ្រប់គ្រងធនធានទាំងឡាយ​ដែល​អ្នក​គ្រប់​គ្រង​​ បាន​​ទទួល​​​​​​យកមកប្រើប្រាស់​ ជួយអ្នកប្រើប្រាស់ក្នុងការធ្វើការទស្សន៍ទាយ​ពី​ចលនា​សាច់​ប្រាក់​​នា​ពេល​អនា​គ​​​តរបស់សហគ្រាស និង ជាពិសេសកាលកំណត់ពេលវេលា​ និង​ ភាព ច្បាស់លាស់​ក្នុង​ការ​បង្កើត​​សាច់​ប្រាក់ និង សាច់ប្រាក់សមមូល។​
របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗ ត្រូវមានរបាយការណ៍លទ្ធផល​ (Income Statement) របាយការណ៍តំនែងហិរញ្ញវត្ថុ (Balance Sheet Statement) របាយ​ការណ៍​​​​ដើមទុនម្ចាស់​​​ (Statement of Owner Equity)​ និង​របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)
              ក. របាយការណ៍លទ្ធផល
                   របាយការណ៍លទ្ធផល គឺជាប្រភេទរបាយកាណ៍ហិរញ្ញវត្ថុមួយដែលបង្ហាញនូវគ្រប់ ផលចំណូល (Revenue)  និងបន្ទុកចំណាយ (Expense) និងបង្ហាញជាលទ្ធផលប្រាក់ចំណេញ (Net Income) ឬ ខាតបង់ (Net Loss) របស់​ក្រុម​ហ៊ុន​ក្នុង​កំឡុង​​ពេលជាក់លាក់ណាមួយ។
              ខ.របាយការណ៍ដើមទុនម្ចាស់
                   របាយការណ៍ដើមទុនម្ចាស់ គឺជារបាយការណ៍ហរិញ្ញវត្ថុ ដែល​ប្រមូល​ផ្តុំ​នូវ​បម្រែបម្រួល​
កើន​ឡើង ឬ​​​​​ ថយចុក្នុង​ដើម​ទុន​ម្ចាស់​​​សម្រាប់កំឡុងពេលជាក់លាក់ណាមួយ។ មូល​ធន​ម្ចាស់​ប្រែ​
ប្រួល​​​ផង​ដែរ​ដោយ​សារការដាក់បន្ថែម ដែល​ជា​កត្តា​មួយ​ធ្វើឱ្យ​កើន​ឡើង​មូលធនម្ចាស់ និង​កត្តា​មួយ​​​ទៀត​ដែល​ធ្វើ​អោយថយចុះគឺការដកដើមទុន (Withdrawal) ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។   
              គ.តារាងតុល្យការ
                   តារាងតុល្យការ គឺជាប្រភេទនៃរបាយការណ៍​ហិរញ្ញវត្ថុមួយដែលរៀបចំ​ឡើងដើម្បីលាត​ត្រដាង ពី​ប្រភព​មូល​និធិ​(Source of Fund) និងការប្រើប្រាស់មូលនិធិរបស់ក្រុមហ៊ុន នៅក្នុង​ចំណុច​មួយ​​នៃ​ពេ​ល​​​​វេលាជាក់លាក់។ ដូច​នេះ​តារាង​តុល្យការ​នឹង​លាត​ត្រដាង​ពី​ស្ថានភាពបំណុល ដើមទុន​របស់​ម្ចា​ស់​​​​​ដែល​​​ជាប្រភពមូលនិធិរបស់ក្រុមហ៊ុន និង ​លាត​ត្រដាង​ពីស្ថាន​ភាព​ទ្រព្យ​សម្បត្តិ​របស់​​​ក្រុមហ៊ុនដែលជាការ​​ប្រើប្រាស់មូលនិធីហើយផ្នែកទាំងពីរនេះគឺស្មើគ្នា។
តារាងតុល្យការនេះ គឺជារបាយការណ៍នូវទ្រព្យសកម្ម (Assets) បំណុល (Liabilities) និង​ដើម​ទុន​​ម្ចាស់ (Owner equity) របស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់ណាមួយ។
ឃ.របាយការណ៍លំហូរសាច់ប្រាក់
                   របាយការណ៍លំហូរសាច់ប្រាក់ គឺជាប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុមួយដែល​ឆ្លុះ​ប​​ញ្ចាំង​ពី​ចលនា​សាច់ប្រាក់ នៅក្នុងក្រុមហ៊ុនកំឡុងពេលកំណត់មួយជាក់លាក់។ របាយការណ៍​នេះនឹង​បង្ហាញឱ្យ​ឃើញ​ពីលំហូរសាច់ប្រាក់ចូលលំហូរសាច់ប្រាក់ចេញ និង​​​ កំនើន​ឬតំហយ​សាច់​ប្រាក់​របស់ក្រុមហ៊ុន ក្នុងគ្រាណាមួយជាក់លាក់នៃសកម្មភាពអាជីវកម្ម។ របាយ​ការណ៍​ចលនា​សាច់ ប្រាក់មានសកម្មភាព ដូចជា៖
    Ø ចលនាសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការណ៍
    Ø ចលនាសាច់ប្រាក់ពីសកម្មភាពវិនិយោគ
    Ø ចលនាសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ
២.២.៨ ការបិទបញ្ជី​​
ការបិទបញ្ជី គឺជាការបិទ​គ​ណនី​បណ្តោះអាសន្ន​របស់ទិន្នានុប្បវត្តិ​​​ ដែលគណនី​​​​បណ្តោះ​អា​សន្ន​នោះ​​​​​រួមមាន ​គណនីចំណូល គណនីចំណាយ គណនីសង្ខេបលទ្ធផល និងគណនី​​ការ​ដក ប្រាក់​របស់​ម្ចាស់ផ្ទាល់។ ដំណើរ​ការ​បិទ​បញ្ជីជា​មូល​ដ្ឋាន​មាន៤ជំហាន៖
Ø  បិទបញ្ជីគណនីចំណូល (Revenue)
Ø  បិទបញ្ជីគណនីចំណាយ (Expense)
Ø  បិទបញ្ជីគណនីសង្ខេបលទ្ធផល (Income Summary)
Ø  បិទបញ្ជីគណនីការដកប្រាក់របស់ម្ចាស់ (Drawing)
២.២.៩ ការរៀបចំតារាងតុល្យភាពក្រោយពេលបិទបញ្ជី
            បន្ទាប់ពីការបិទបញ្ជីត្រូវបាន​បញ្ចប់គណនីនៅលើសៀវភៅធំ​ដែលមិនត្រូវបានគេបិទ​ គឺជា​​គណ​នី​​​​​​​​​តារាងតុល្យការ (Balance Sheet Account)។ ការរៀបចំតារាងតុល្យភាពក្រោយការបិទបញ្ជី ដើរតួនាទី​ជា​មធ្យោបាយ​ក្នុងការត្រួតពិនិត្យ​ភាពត្រឹមត្រូវនៃដំណើរការបិទបញ្ជី​​​​​​ និងធ្វើឱ្យប្រាកដថា ការកត់ត្រា​​​នោះ​​មានតុល្យភាព​សម្រាប់ការចាប់​ផ្តើម​​កាល​គណ​នេយ្យ​ក្រោយ​ទៀត។
២.២.១០ ​​ការរៀបចំការចុះត្រឡប់
ការចុះត្រឡប់ គឺគេធ្វើតាមការជ្រើសរើស គេកត់តាមចម្លើយនៅពេលដែលទ្រព្យសកម្ម និង​
បំណុល​កើនឡើង ដែលវាត្រូវបានបង្កើតឡើងដោយការចូលកែតម្រូវចុងគ្រាក្នុងកំឡុងពេលរាយ​ការណ៍​។  គោលបំណងនៃការចុះត្រលប់គឺ ធ្វើឲ្យងាយស្រួលដល់អ្នកថែឯកសារនៅក្នុងក្រុមហ៊ុន។












ជំពូកទី៣
វិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវ
                                                                                 
៣.១ ការរៀបចំការសិក្សាស្រាវជ្រាវ
ការសិក្សាស្រាវជ្រាវនេះ​ គឺផ្តោតសំខាន់ទៅលើដំណើរការនៃការចុះកត់ត្រាគណនេយ្យ របស់អង្គការជួយជនចាស់ជរាអន្តរជាតិ​ កម្ពុជា (HelpAge International-Cambodia)
            ដំណើរការនៃការសិក្សាស្រាវជ្រាវនេះចែកចេញជា៥ ដំណាក់កាលផ្សេងៗគ្នា ក្នុង​ការរៀបចំ​ប្រមែ​​ប្រមូល​ឯក​សារ​ទាំង​ឡាយ​ ដែលពាក់ព័ន្ធទៅនឹងប្រធានបទ។ ដំណាក់កាលនេះរួមមាន៖
    Ø ​ ដំណាក់កាលទី១         : សិក្សារៀបចំបង្កើតគម្រោងផែនការសិក្សាស្រាវជ្រាវ និង ពត៌មាន​ទូទៅ​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ​​ព្រមទាំងធ្វើការសិក្សាលើកម្មវត្ថុ ដើម្បី​រកគន្លឹះឆ្ពោះ​ទៅ​រក​ដំ​ណោះ​​​​​​​​​ស្រាយ។
    Ø    ដំណាក់កាលទី២      : រៀបចំប្រមែប្រមូល ឯកសារទ្រឹស្តី និងព័ត៌មាន​ដែល​ទាក់ទង​ទៅ​នឹងប្រធានបទ។
    Ø    ដំណាក់កាលទី៣      :​​ សិក្សាលើស្ថានភាពជាក់ស្តែងរបស់អង្គការជួយជនចាស់ជរាអន្តរ ជាតិ កម្ពុជា (HelpAge International-Cambodia)​ នៅក្នុងខេត្ត បាត់ដំបង។
    Ø   ដំណាក់កាលទី៤​        :​  តាមរយៈការសំភាសន៍ជា​មួយប្រធានផ្នែករដ្ឋបាល​ និង​ហិរញ្ញវត្ថុ​របស់​អង្គការ​ជួយជនចាស់ជរាអន្តរជាតិ​ដោយ​ផ្ទាល់​​នៅក្នុងខេត្តបាត់ដំបង។ វិភាគពត៌មាន​ដែល​ទទួល​បាន​មកពី​អង្គការដែល​ឆ្លុះ​បញ្ចាំ​ងជា​មួយនឹងទ្រឹស្ដី ដែលបានសិក្សាហើយធ្វើការ ប្រៀបធៀប​ទ្រឹស្ដី​ទាំង​​នោះនឹងការអនុវត្តន៍ ព្រមជាមួយនិងប្រសិទ្ធភាពរបស់វា។
    Ø   ដំណាក់កាលទី៥​        :  ធ្វើសេចក្ដីសន្និដ្ឋានលើដំណើរការនៃការកត់ត្រាគណនេយ្យរបស
  Ø   ់​អង្គការជួយជនចាស់ជរាអន្តរជាតិ កម្ពុជា (HelpAge International-Cambodia) ខេត្តបាត់ដំបង និងការចូលរួមផ្តល់អនុសាសន៍។
៣.២ វិធីប្រមូលពត៌មាន
ដើម្បីឱ្យដំណើរការ នៃការសិក្សាស្រាវជ្រាវនេះឈានទៅរកលទ្ធផលល្អប្រសើរនោះការសំភាសន៍ត្រូវបានធ្វើ​​​​​​​ឡើងនៅ​ត្រឹមអង្គការជួយជនចាស់ជរាអន្តរជាតិ កម្ពុជា (HelpAge International-Cambodia)    ខេត្តបាត់ដំបងដោយមានការចោទជាសំនួរ ដែល​បាន​ត្រៀម​ទុក​ទៅ​នឹង​គោល​បំណង ដែលបានកំនត់ សំរាប់ការសិក្សានេះ។ ការប្រមូល​ទិន្នន័យ​នេះ​​​​ត្រូបានកំណត់តាមវិធីសាស្រ្តដូចខាងក្រោម៖
៣.២.១ ប្រភេទនៃទិន្នន័យ
              ក ទិន្នន័យចម្បង (Primary Data)
                   ទិន្នន័យចម្បង គឺជាទិន្នន័យដែលទទួលបានមក​ពីការធ្វើសំភាសន៍ដោយផ្ទាល់​ជាមួយ
ប្រធានផ្នែករដ្ឋបាល​និង​ហិរញ្ញវត្ថុ​របស់ អង្គការជួយជនចាស់ជរាអន្តរជាតិ កម្ពុជា ​​​​(​​​HelpAge International-Cambodia)​​​ ដោយផ្ទាល់។ ក្រុមយើង​ខ្ញុំ​ប្រមូល​ទិន្នន័យ​តាមរយៈការសំភាសន៍៖
·         ប្រធានផ្នែករដ្ឋបាល​ និងហិរញ្ញវត្ថុ​ស្ដីពីស្ថានភាពទូទៅរបស់អង្គការ
·         ប្រធានផ្នែករដ្ឋបាល​ និងហិរញ្ញវត្ថុ៖
-       ដើម្បីសិក្សាពីប្រភេទប្រតិបត្តិការ ដែល​មានឥទ្ធិពល​ទៅលើការ​កត់ត្រា​គណនេយ្យ​របស់​​​​អង្គការ
-       ដើម្បីសិក្សាអំពីគោលការណ៍ និង នីតិវិធីនៃការកត់ត្រាគណនេយ្យរបស់អង្គការ
              ខ. ទិន្នន័យបន្ទាប់បន្សំ (Secondary Data)
ទិន្នន័យបន្ទាប់បន្សំ  គឺជាប្រភេទទិន្នន័យដែលក្រុមយើងខ្ញុំប្រមូលបានតាមរយៈឯកសារ
ផ្សេងៗ​​ ដែលផ្ដល់ដោយអង្គការជួយជនចាស់ជរាអន្តរជាតិ នៅពេល​ដែលក្រុមយើង​ខ្ញុំចុះ​ទៅ​ធ្វើការ​សិក្សាស្រាវជ្រាវដោយផ្ទាល់ និងការដកស្រង់ចេញពីសៀវភៅ ព្រមទាំងឯកសារ​នានានៅក្នុង​​បណ្ណា​ល័យ​​របស់សកលវិទ្យាល័យ ឯក​សារ​របស់​លោក​សាស្រ្តា​ចារ្យដែលបាន​បង្រៀន​ផ្ទាល់​​ ​សៀវ​ភៅ​សារណាចាស់ៗ​ កាសែត ទស្សនាវដ្ដី ព្រឹត្តិប័ត្រ និងតាម​រយៈអ៊ិនធឺណែត ព្រម​ទាំង​ឯក​សារ​ផ្សេងៗ​ដែល​យល់​ឃើញ​ថា​ មានការពាក់ព័ន្ធ នឹង ការ​​​សរសេរសារណានេះ។
៣.៣.ប្រភេទនៃការសំភាសន៍
            ទិន្នន័យចម្បង​​​ នឹងត្រូវបានម្រមូលដោយការសំភាសន៍បែបស៊ីជម្រៅជាមួយនិងប្រធានផ្នែក​រដ្ឋ​​​​​​​​​បាល​ និង​ហិរញ្ញវត្ថុ ដោយ​ប្រើ​សំនួរ​គន្លឹះ​សំខាន់​ដើម្បីសួរបំផុស ទៅកាន់ពួកគាត់ក្នុងគោល​បំណងដើម្បីទទួលបាន​ទិន្នន័យ​ដែល​​មាន​លក្ខណៈលម្អិត និង ច្បាស់លាស់។ មួយ​​ទៀតដើម្បី​ប្រៀប​​ធៀបផ្ទៀងផ្ទាត់ទិន្នន័យនោះ គឺការ​សង្កេត និងការពិនិត្យ​មើលឯក​សារ​គណ​នេយ្យ​ខ្លះៗ​របស់​​​ក្រុមហ៊ុន ព្រមទាំង​ពិនិត្យមើល​ការអនុវត្ត​ជាក់​ស្ដែង។ ក្រុមយើងខ្ញុំបានចែកការសំភាសន៍ជាពីរគឺ៖
    Ø   ការសំភាសន៍មិនផ្លូវការ:​ គឺក្រុមយើងខ្ញុំបានរៀបចំសំនួរបើក សម្រាប់​ធ្វើការសួរ​ទៅ​កាន់ប្រធានផ្នែករដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ ​ដែល​បានយល់ពីគោលការណ៍គណនេយ្យ​របស់​អង្គការ ដែលបាន​កំពុង​អនុវត្តប្រចាំថ្ងៃ។
    Ø   ការសំភាសន៍ផ្លូវការ: គឺក្រុមយើងខ្ញុំបានរៀបចំជាសំនួរដែលមានលក្ខណៈសម្ព័ន្ធ ទាក់ទង​ទៅ​នឹង​ដំណើ​រកា​រ​នៃ​ការ​កត់​ត្រា​​គណនេយ្យរបស់អង្គការតែម្ដង។
៣.៤. ការកំណត់ និងការជ្រើរើសទំហំរូ
            ក្នុងការកំណត់ និងការជ្រើរើសទំហំគំរូ ក្រុមរបស់យើងខ្ញុំបានធ្វើការជ្រើសរើស​តាមបែប មិនមែនជាស្ថិតិ នោះទេ គឺ​​គ្រាន់​តែ​មាន​កា​រគ្រោង​ទុក​​ជាមុននូវបុគ្គលិកមួយចំនួននៅក្នុងអង្គការជួយជនចាស់ជរា អន្តរជាតិ កម្ពុជា (HelpAge International-Cambodia) ក្នុង​ខេត្តបាត់ដំបង ដែលត្រូវបានធ្វើការសំភាសន៍ ហើយបុគ្គលិក ទាំងនោះរួមមាន៖
    Ø   ប្រធានផ្នែករដ្ឋបាល​ និងហិរញ្ញវត្ថុស្ដីអំពីស្ថានភាពទូទៅរបស់អង្គការ
    Ø  ប្រធានផ្នែករដ្ឋបាល​ និងហិរញ្ញវត្ថុៈ
o   ដើម្បីពីប្រភេទប្រតិបត្តិការ ដែលមាន​ឥទ្ធិពល​ទៅ​​លើ​ការ​កត់​ត្រាគ​ណនេយ្យ​របស់​អង្គការ
o   ដើម្បីសិក្សាពីគោលការណ៍ និង​និតិធីនៃការកត់ត្រាគណនេយ្យរបស់អង្គការ។
៣.៥. ការវិភាគពត៌មាន
            តាមការសិក្សាស្រាវជ្រាវនេះ ទិន្នន័យធ្វើការវិភាគ ឬ ​ពិពណ៌នាដើម្បីកំណត់ចំនុចខ្លាំង និង ចំនុច​​ខ្សោយ របស់​អង្គការ​ចំពោះ​​ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង និងដំណើរការនៃការកត់ត្រាគណនេយ្យ។ ការវិភាគពត៌មាននេះ ធ្វើ​ការ​ពិពណ៌​នា​តាម​រយៈ​ការ​សំភាសន៍ និងធ្វើការរៀបចំ​ចាត់ថ្នាក់​ទៅតាម​ក្រុម​នៃ​ចម្លើយ ដោយយកមកធ្វើការប្រៀបធៀបជាមួយនឹងទ្រឹស្ដីដែលបានសិក្សា និងលទ្ធផល​ស្រាវជ្រាវ​ដោយ​​​ផ្ទា​ល់​នៅក្នុងអង្គការជួយជនចាស់ជរាអន្តរជាតិ(HelpAge Cambodia)  ជាពិសេស​ទាក់ទង​ជាមួយនឹង​ជំហាននីមួយៗ​នៃការ​កត់​ត្រា​​គណនេយ្យ។  ការវិភាគនេះនិងស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយ ដើម្បីធ្វើ​សេចក្ដី​សន្និដ្ឋាន និង​ផ្ដល់អនុសាសន៍។


















ជំពូកទី៤
របបគំហើញ

៤.១. ស្ថានភាពទូទៅរបស់អង្គការ HelpAge International-Cambodia
          ៤.១.១. ប្រវត្តិរបស់អង្គការ HelpAge International-Cambodia
            អង្គការជួយជនចាស់ជរាអន្តរជាតិ ​កម្ពុជា (HelpAge International-Cambodia) គឺជាអង្គការដែលបានបំលែងមកពី អង្គការជួយជនចាស់ជរាអន្ដរជាតិ ដែលហៅជាភាសាអង់គ្លេសថា (HelpAge International)
          HelpAge International គឹជាអង្គការមិនមែនរាជរដ្ឋាភិបាលមិនរកប្រាក់កម្រៃបង្កើតឡើង ដើម្បីអភិរឌ្ឍន៍សង្គមនិងជនចាស់ជរា​​​​​​ ដែលស្ថិតក្នុងភាពក្រីក្រលំបាកឱ្យប្រសើរឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ឬនិន្នាកានយោបាយឡើយពោល គឺរួមសហការជាមួយអង្គការអន្តរជាតិ អង្គការជាតិ សា្ថប័នរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងខាងក្នុងនិងក្រៅប្រទេស។
            ដោយមើលឃើញភាពលំបាកវេទនា និងកង្វះខាតចំនីអាហារ ថ្នាំពេទ្យ និងការថែទាំរក្សាសុខភាព មុខរបរមានលក្ខណៈបុរាណ និងមានកម្រិតនៅប្រទេសកម្ពុជាមានការកើនឡើងនោះ អង្គការ HelpAge International ក៏ត្រូវបានបង្កើតឡើងនៅក្នុងខែ មករា ឆ្នាំ ១៩៩២ ដើម្បីជាជំនួយដល់ប្រជាជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រ ពិសេសផ្ដោតទៅលើជនចាស់ជរានៅតាមសហគមន៍ ហើយអង្គការនេះក៏បានប្តូរពីអង្គការអន្តរជាតិ(HelpAge International) មកជាអង្គការក្នុងស្រុក (HelpAge International-Cambodia) នៅថ្ងៃទី 0២ ខែ កុម្ភៈ ឆ្នាំ ២០១២
អង្គការជួយជនចាស់ជរាអន្តរជាតិ (HelpAge International)​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ ១៩៩២ ហើយ​ឥឡូវ​នេះ​អង្គការ​បានផ្តោ​ត​​ទៅ​លើ​ភូមិ​ចំនួន ១២០ នៅ​តាម​ជនបទ​នៅ​ក្នុង​ ខេត្ត​បាត់​ដំបង ​និង​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ជា​កន្លែង ​ដែលអង្គការបានអនុវត្តការងារ។
            អង្គការជួយជនចាស់ជរាអន្តរជាតិ កម្ពុជា គឺជាបណ្ដាញមួយរបស់អង្គការមិនរកផលចំណេញ ដោយមានបេសកកម្មធ្វើការជាមួយមនុស្សចាស់ ដែលមិនទទួលផលប្រយោជន៍នៅទូទាំងពិភពលោកក្នុងគោលបំណងសម្រេចឱ្យបាននូវភាពរីកចំរើនយូរអង្វែងមួយ ចំពោះគុណភាពនៃជីវិតរបស់ពួកគាត់។ ស្របជាមួយបេសកកម្មរបស់ខ្លួន អង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជា​បានប្ដេជ្ញាចិត្តក្នុងការធានាឱ្យបាន​ថា បុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកពិគ្រោះយោបល់ទាំងអស់ប្រព្រឹត្តខ្លួននៅក្នុងលក្ខណៈមួយ ដែលគោរពនិងការពារមនុស្សចាស់ និងប្រជាជនដែលងាយរងគ្រោះ ព្រមទាំងកេរ្តិ៍ឈ្មោះរបស់អង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជា។ ចំពោះហេតុផលនេះ អង្គការជួយជនចាស់ជរាអន្តរជាតិ កម្ពុជាបានបង្កើតក្រមប្រតិបត្ដិមួយ ដែលនឹងត្រូវចុះហត្ថលេខាដោយបុគ្គលិក អ្នកស្ម័គ្រចិត្ត និងអ្នកពិគ្រោះយោបល់បច្ចុប្បន្ន និងអនាគតទាំងអស់។
ក្រមប្រតិបត្តិជាសេចក្ដីបន្ថែម ប៉ុន្ដែមិនមែនជំនួសក្រមសីលធម៌វិជ្ជាជីវៈ​ ​ដែលបានបង្កើតឡើងផ្សេងៗដោយ អង្គការជួយជនចាស់ជរាអន្តរជាតិ ​កម្ពុជា​ មិនបានចុះហត្ថលេខាទេដោយរាប់បញ្ចូលទាំងឧទា​ហរណ៍ សហព័ន្ធកាកបាទក្រហម និងក្រមប្រតិបត្តិរបស់អង្គការមិនមែនរាជរដ្ឋាភិបាលសំរាប់ធ្វើការងារផ្នែកគ្រោះមហន្តរាយប្រជាជនដែលកំពុងត្រូវការជំនួយ ក្រមស្ដីពីការប្រតិបត្តិល្អ និងមធ្យោបាយផ្សេងៗ​ក្នុងការធ្វើការងារតាមរបៀបស្វៀ(SPHERE)។ ក្នុងនាមជាហត្ថលេខីលើក្រមសីលធម៌វិជ្ជាជីវៈទាំងនេះ ក្រមនេះគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍ផ្នែកវិជ្ជាជីវៈផ្ទាល់របស់អង្គការដែលយើងមានក្រមមួយ ដើម្បីការពារទាំងអង្គការ បុគ្គលិកនិងអ្នកទទួលផលប្រយោជន៍របស់ខ្លួន។
ក្រមប្រតិបត្តិការរបស់អង្គការ HelpAge International-Cambodia  នឹងត្រូវបានគេផ្ដល់ឲ្យ និងពិភាក្សាជាមួយ បុគ្គលិកថ្មីទាំងអស់នៅពេលផ្ដល់ការងារឲ្យ និងត្រូវបានបង្ហាញដល់បុគ្គលិកដែលកំពុងបម្រើការងារ មុនពេលចុះហត្ថលេខា។ គោលបំណងរបស់ក្រមនេះ គឺដើម្បផ្ដល់នូវគោលការណ៍ណែនាំជាក់លាក់ ដល់បុគ្គលិកទាក់ទងនឹងការប្រតិបត្តិការ និងការប្រព្រឹត្ត។ អង្គការ HelpAge International-Cambodia បានប្ដេជ្ញាចិត្ត ក្នុងការគាំទ្របុគ្គលិកឱ្យយល់ និងប្រកាន់ខ្ជាប់នូវក្រមប្រតិបត្តិ សម្រាប់សកម្មភាពប្រចាំថ្ងៃរបស់ខ្លួន។ ក្រមនេះត្រូវបានបង្កើតឡើង ដោយមានការពិគ្រោះយោបល់ជាមួយបុគ្គលិក ហើយនិងត្រូវត្រួតពិនិត្យ សើររើរៀងរាល់ពីរឆ្នាំម្ដង។ បើសមាជិកបុគ្គលិកណាមួយដែលចង់ផ្ដល់យោបល់ដល់ក្រមនេះត្រូវបានគេស្វាគមន៍ឱ្យផ្ដល់យោបល់តាមរយៈ E-mail: hai-hr@helpage.org
..​​​ និមិត្តសញ្ញារបស់អង្គការ​​​​   HelpAge International-Cambodia

 








និមិត្តសញ្ញារបស់ អង្គការជួយជនចាស់ជរាកម្ពុជាមានន័យដូចតទៅ៖
-    ប្រអប់ពណ៌ផ្កាឈូក តំណាងឱ្យ អង្គការជួយជនចាស់ជរាកម្ពុជាដែលមានអក្សរ HelpAge Cambodia នៅខាងក្នុង
-    ប្រអប់ពណ៌ទឹកក្រូច តំណាងឱ្យមនុស្សចាស់
-    អក្សរ Age​ សំដៅទៅលើមនុស្សចាស់
          ..ទីតាំងរបស់អង្គការ
បច្ចុប្បន្ននេះ អង្គការ​  HelpAge International-Cambodia មានទីតាំងករិយាល័យនៅផ្ទះលេខ ៣០៥​​ ភូមិ រំចេក៤ សង្កាត់ រតនៈក្រុង បាត់ដំបង ខេត្ត បាត់ដំបង ប្រទេស កម្ពុជា។
ទូរស័ព្ទ​: (855)12 333 059
          ..៤ ទស្សនៈវិស័យ បេសកកម្ម និង គុណតម្លៃ
  . ទស្សនៈវិស័យ
ជួយមនុស្សចាស់ទាំងអស់នៅលើពិភពលោក​រស់នៅប្រកបដោយ​ កិត្តិយស ភាព​​​សកម្ម
សេចក្ដីថ្លៃថ្នូរ សុខភាពល្អ និង សុវត្ថិភាព។
.បេសកកម្ម          
យើងធ្វើការជាមួយនឹងដៃគូរដើម្បីធានាថាមនុស្សទាំងអស់យល់ពីការចូលរួមរបស់ មនុស្ស
ចាស់ក្នុងសង្គម ហើយពួកគាត់ត្រូវតែរីករាយជាមួយនឹងសិទ្ធិ ដើម្បីទទួលបាននូវការថែទាំសុខភាព
សេវាកម្មសង្គម សេដ្ឋកិច្ច និងសន្តិសុខ។
  .គោលបំណង
ការប្រព្រឹត្តតាមក្រមសីលធម៌
v  បង្ហាញនូវការគោរពចំពោះសិទ្ធិមនុស្សទាំងអស់​ និងប្រឆាំងចំពោះការរើសអើង​ទៅលើប្រវត្តិដែលទាក់ទងនឹងអាយុ យេនឌ័រ ពិការភាព ដើមកំណើត សាសនា និងលក្ខណៈវិនិច្ឆ័យផ្សេងៗទៀត ដែលត្រូវបានកំណត់ដោយគោល នយោបាយ ស្ដីពីភាពស្មើភាពគ្នារបស់អង្គការជួយជនចាស់ជរាកម្ពុជា។
v  រាប់រកមនុស្សចាស់ប្រកបដោយភាពថ្លៃថ្នូរ និងការគោរព ព្រមទាំងបង្កើត នូវបរិយាកាសមួយ ដែលទប់ស្កាត់នូវការរំលោភបំពាន ឬការមិនអើពើទាក់ ទងនិងរាងកាយ ភេទ និងចិត្តរបស់ពួកគាត់។
v  ចាត់វិធានការជាវិជ្ជមាន ដើម្បីកាត់បន្ថយប្រកបដោយគ្រោះថ្នាក់ ចំពោះការ ឈឺចាប់របស់មនុស្សចាស់។
v  ធ្វើសកម្មភាពដោយយុត្តិធម៌ និងដោយស្មោះត្រង់ ព្រមទាំងរាប់រកអ្នក ផ្សេងៗទៀតប្រកបដោយភាពថ្លៃថ្នូរ និងការគោរព។
v  ធ្វើការទៅតាមគោលការណ៍ណែនាំផ្នែកសុខភាព សុវត្ថិភាព សន្តិសុខ និង ជៀសវាងការប្រព្រឹត្តនូវអ្វី ដែលបង្ករឲ្យមានភាពប្រកបដោយគ្រោះថ្នាក់ ដែលមិនចាំបាច់ចំពោះសន្តិសុខរបស់ខ្លួន ក៏ដូចជាសន្តិសុខរបស់អ្នកដទៃទៀត​ដែរ។
v  ធ្វើការយ៉ាងសកម្ម ដើម្បីលុបបំបាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវញ្ច ដោយរាប់បញ្ចូលសកម្មភាពនានា ដែលរំលោភទៅលើសិទ្ធិអ្នកដ៏ទៃ។
v  មិនធ្វើការនៅពេលស្ថិតនៅក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងណាមួយឡើយ ដោយរាប់បញ្ចូលទាំងជាតិសុរ៉ា (ស្រា)​​ ឫមួយសារធាតុផ្សេងៗ ដែលទាក់ទងនឹងគ្រឿងញៀន (លើកលែងតែគ្រឿងញៀន ដែលចេញវេជ្ជបញ្ជាសម្រាប់ហេតុផលសុខភាព) ដែលប៉ះពាល់ដល់លទ្ធភាពរបស់អ្នកក្នុងការបំពេញភារកិច្ច ហើយក៏មិនយកសារធាតុណាមួយដូចនេះ មកពាក់ព័ន្ធនឹងទ្រព្យសម្បត្តិការិយាល័យ ឬយានយន្ដរបស់អង្គការជួយជនចាស់ជរាកម្ពុជាទេ។
v  មិនពាក់ព័ន្ធទៅនឹងផ្លូវភេទណាមួយ ជាមួយអ្នកណាម្នាក់ ដែលមានអាយុក្រោម១៨ឆ្នាំទេ ដោយរាប់បញ្ចូលទាំងអ្នករួមការងារ អ្នកទទួលផលពីកម្មវិធី ឬសមាជិកគ្រួសាររបស់ពួកគាត់ទេ។
v  មិនជាវ ឬទទួលយកតាមរយៈការបង្ខិតបង្ខំ ការលំអៀងផ្នែកផ្លូវភេទពីអ្នករួមការងារ ភាគីដែលពាក់ព័ន្ធនានា។
v  គោរពចំពោះវប្បធម៌ និងប្រពៃណីនៅតាមមូលដ្ឋាន។
*       ក្រមប្រតិបត្តិ
ក្នុងនាមជានិយោជិតម្នាក់របស់អង្គការជួយជនចាស់ជរាកម្ពុជា តាមរយៈឧទាហរណ៍ និងសកម្មភាពការប្រព្រឹត្តរបស់អ្នកអាចបង្ហាញនូវមធ្យោបាយជាគំរូផ្សេងៗ ក្នុងការធ្វើការជាមួយ និងដើម្បីមនុស្សចាស់។​ តាមរយៈការធ្វើការនៅក្នុងកម្រិតស្ដង់ដារខ្ពស់បំផុត​ ចំពោះការទាក់ទងគ្នាទៅវិញទៅមករបស់អ្នកជាមួយភាគីដែលពាក់ព័ន្ធទាំងអស់ អ្នកនឹងមិនត្រឹមតែបានរួមចំនែកដល់ភាពជោគជ័យរបស់អង្គការជួយជនចាស់ជរាកម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើការបន្តទៀត​ ដើម្បីឱ្យមមានឥទ្ធិពលដោយផ្ទាល់ និងជាវិជ្ជមានដល់មនុស្សចាស់ គ្រួសារនិងសហគមន៍របស់គាត់។ ក្នុងនាមជានិយោជិត អ្នកស្ម័គ្រចិត្ត ឫអ្នកពិគ្រោះយោបលរបស់អង្គការជួយជនចាស់ជរាកម្ពុជា អ្នកមានឱកាសក្នុងការនិយាយគាំទ្រ និងឱ្យតម្លៃទៅលើសិទ្ធិមនុស្សចាស់។ ប្រការនេះអាចសម្រេចបាន តាមរយៈការចាត់វិធានការក្នុងការលើកកំពស់សិទ្ធិផ្នែកវប្បធម៌សង្គម និងសេដ្ឋកិច្ចរបស់ពួកគាត់ ព្រមទាំងត្រូវឆ្លុះបញ្ចាំងនៅក្នុងការប្រព្រឹត្តផ្ទាស់របស់អ្នក (ដោយរាប់បញ្ចួលទាំងការប្រើប្រាស់អំណាចដែរ ទំនាក់ទំនងរបស់អ្នកជាជាមួយសហគមន៍តាមមូលដ្ឋាន និងទំនាក់ទំនងរបស់អ្នកជាមួយអ្នករួមការងារ។
          .. សេវាកម្ម
            អង្គការជួយជនចាស់ជរាអន្តរជាតិកម្ពុជា(HelpAge International-Cambodia) បច្ចុប្បន្នកំពុងបានទទួលការគាំទ្រ និងស្គាល់ពីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវតីសម្បទា គឺបានធ្វើការជួយដល់មនុស្សចាស់ជរា និងមនុស្សចាស់មួយចំនួនដែលពួកគាត់ពុំមានទីពុំនាក់អាស្រ័យ និងជួយបង្រៀនឱ្យពួកគាត់ចេះបង្កើតធ្វើការដាំដុះដើម្បីបង្កើតមុខរបរចិញ្ចិមជីវិតរបស់ពួកគាត់។
              ក.ការបង្កើតជាសហគម៍ជនចាស់ជរា
គឺធ្វើឡើងដើម្បីជួយជនចាស់ជរា ចាស់ៗនៅក្នុងភូមិដែលពួកគាត់គ្មានអ្នកមើលថែ។
ក្នុងការបង្កើតជាសមាគមន៍នេះ ក៏មានការបង្កើតជាកម្មវីធីមួយចំនួនដូចជា​៖
កម្មវិធីថែទាំមនុស្សចាស់តាមផ្ទះ   ៖
ពួកគាត់អាចទទួលបានអត្ថប្រយោជដូចជា៖
v  ការសំអាត និងរៀបចំផ្ទះ
v  បោកសំលៀកបំពាក់ជូនមនុស្សចាស់
v  ជួយងូតទឹកជូនមនុស្សចាស់ដែលមិនអាចងូចទឹកដោយខ្លួនឯងបាន
v  ជួយចំអិនអាហារ
v  ជួយធ្វើសរសៃ
v  ជូនទៅមណ្ឌលសុខភាព និងសាលាឆទាន វត្តអារាម
          ៤.១.៦ប្រភពជំនូយ ឬដើមទុន
អង្គការ HelpAge International បានទទួលប្រភពជំនួយមកពី៖
- AgeUK
- European Commission
- HelpAge Korea
- Kadoorie Charitable Foundation
- Isle of Man Overseas Aid Committee
- Cambodia Climate change Alliance Managed by UNDP Cambodia
- Korea International Cooperation Agency (KOICA)
- United Nations Jersey Overseas Aid Commission
-Guernsey Overseas Aid Commission UNFPA
៤.២ ប្រភេទប្រតិបត្តិការដែលមានឥទ្ធិពលទៅលើការកត់ត្រាគណនេយ្យ
          ៤.. ប្រភេទប្រតិបត្តិការលើចំណូល
            តាមការសិក្សាកន្លងមកប្រភេទប្រតិបត្តិការលើចំណូលរបស់​ អង្គការជួយជនចាស់ជរាអន្តរ
ជាតិ កម្ពុជា (HelpAge International-Cambodia) មានការបែងចែកជា ពីរប្រភេទដូចខាងក្រោម៖
            គឺជាចំណូលដែលទទួលបានមកពីម្ចាស់មូលនិធិនានា ការបែងចែករបស់ការិយាល័យប្រចាំតំបន់ និងការិយាល័យអង់គ្លេស គឺចាត់ទុកថាជាចំណូលទាំងអស់ និងត្រូវបានកត់ត្រាចូលជា Income នៅក្នុងសៀវភៅ។
·         ប្រភេទប្រតិបត្តិការចំណូលមានដូចជា៖
-    GRANTS : គឺជាចំណូលដែលទទួលបានមកពីម្ចាស់ជំនួយ។ក្នុងនោះរួមមានចំណូលពីរធំៗគឺ ចំណូលមានកំណត់ (Restricted Income from Grants) និងចំណូលមិនមាន
កំណត់ (Unrestricted Income from Grants)។
-        BANK INTEREST : គឺជាចំណូលដែលទទួលបានមកពីការប្រាក់ ដែលរួមមានដូចជា Bank Interest Compulsory Reporting និងBank Interest Non-Compulsory
Reporting
-    DONATION : គឺជាចំណូលដែលទទួលបានមកពីសប្បុរសជន ដែលរួមមានដូចជា
Income from individuals for specific Area and Project និង Income from individuals for General Purp-oses or Overhead Costs
-    GIFTS IN KIND : គឺជាចំណូលដែលទទួលបានជាកាដូរបស់សប្បុរសជន
Income in Kind (Project restricted) និងProject in Kind (Unrestrected)
-    SALE OF ASSETS AND SERVICES : គឺជាចំណូលដែលបានមកពីការលក់ទ្រព្យដែលរួមមានដូចជា Sale Income of Restricted Asses and Services និង Sale Income of Unestricted Assets and Services
-    MEMBERSHIP FEE  : គឺជាចំណូលដែសទទួលបានមកពី Membership Fee from HAI Affliates     
          .. ប្រភេទប្រតិបត្តិការលើចំណាយ
            តាមការសិក្សាកន្លងមកប្រភេទប្រតិបត្តិការលើសចំណាយរបស់ អង្គការជួយជនសចាស់ជរាអន្តរជាតិ កម្ពុជា (HelpAge International-Cambodia) មានការបែងចែកជា ពីរប្រភេទដូចខាងក្រោម៖
Ø  ដោយបុគ្គលិក និងភាគីពាក់ព័ន្ធ អាចយល់និងមានភាពស៊ាំជាមួយភាសាអង់គ្លេស ដើម្បីឱ្យមានភាពងាយស្រួលដល់ការត្រួតពិនិត្យរបស់ក្រុមសវនករ។
Ø  គ្រប់ការចំណាយ ត្រូវតែមានក្នុងគម្រោងថវិការចំណាយ ដែលមានអ្នកស្នើសុំអ្នក
បញ្ជាក់ នាយកកម្មវិធី អ្នកពិនិត្យថវិការគណនេយ្យ និងអ្នកអនុម័ត្ត (អ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ)
·           ប្រភេទនៃប្រតិបត្តិការចំណាយមានដូចជា៖
-    STAFF COSTS : គឺជាការចំណាយទៅលើការបើកប្រាក់ខែឱ្យបុគ្គលិក ប្រាក់លើកទឹកចិត្ត ប្រាក់អត្ថប្រយោជបន្ថែម ការបើវគ្គបណ្ដុះបណ្ដាល ការធ្វើសិក្ខាសាលា និងការរើសបុគ្គលិកថ្មី។ឧទាហរណ៍ ៖ Seciretariat Staff Salaries and Benefits, Training Courses, Conferences / Workshop, Recruitment
-    OFFICE COSTS : គឺជាការចំណយនៅក្នុងការិយាល័យដែលមានដូចជា ការជួល
ការិយាល័យ (Office Rent and Rates), ចំណាយថ្លៃទឹក ថ្លៃភ្លើង (Office Utilities), ថ្លៃធានារាប់រង (Office Insurence)​​, សំភារៈការិយាល័យ (Office Equipment) និងការចំណាយផ្សេងៗនៅក្នុងការិយាល័យ​
-     TRAVEL AND TRANSPORT RELATED COSTS : គឺជាការចំណាយក្នុងការធ្វើដំនើរ និងដឹកជញ្ជូន​។ ឧទាហរណ៍ : Visists (Meals and Perdiems), Visists (Transport Accommodation), Vehice Fuel, Vehice costs-general, Purshase of vehicles
-     EXTERNAL SERVICES : គឺជាការចំណាយទៅលើ សេវាកម្មមួយចំនួនដូចជា
ការចំណាយទៅលើការប្រឹក្សាយោបល់ (Consultants / Facilitators), ការជួលសវនករមកពីខាងក្រៅ (External Audit Fees), និងការចំណាយទៅលើច្បាប់ផ្សេងៗ និងអ្នកជំនាញ (Legal and Professional-General)
-    COST RELATE TO FUND MANAGEMENT : គឺជាការចំណាយទៅលើគណនីមួយចំនួនដែលទាក់ទងទៅនឹងការគ្រប់គ្រងមូលនិធិ។
ឧទារហណ៍ ៖​ UK Depreciation Charge, Bank Charge, FX Deferences Projects, Foreign Exchange Different Assets, Membershib Fee Written Off, Provision for Bad Debts
-    DIRECT PROJECT COSTS : គឺជាការចំណាយទៅលើគម្រោងផ្ទាល់។
ឧទារហណ៍ ៖Warehouse Rent and Rates, Relief Item -  (NFI), Relief Item -  Food, Repairand Renovation of Buildings, Finance Grant and Loans to Beneficiraries, Contringency, Workshope / Semenar, Mornitoring and Evaluation, Prepareness / Capacity-Buidings,........។
-    OVERHEAD COSTS : គឺជាការចំណាយបន្ទាប់បន្សំ។
ឧទារហណ៍ ៖ HAI Overhead Costs, HQ Costs Recovery, IQ/Partner Overhead Costs
-    PARTNER COSTS : គឺជាការចំណាយទៅលើដៃគូរ។
ឧទាហរណ៍ ៖ Partner Staff costs, Partner Office costs
          ៤.២.៣ ប្រភេទប្រតិបត្តិការផ្សេងៗ
-    ការបញ្ចូលទៅលើសហគមន៍ ជាលុយ និងសំភារៈ
-    ការធ្វើយុទ្ធនាការសុខភាព ដែលបានធ្វើឡើងជារៀងរាល់ ២ទៅ៣ខែម្ដង
          .. ប្រភេទប្រតិបត្តិការលើអចលនទ្រព្យ
            តាមការសិក្សាកន្លងមកប្រភេទប្រតិបត្តិការលើអចលនទ្រព្យ រួមមានដូចជា៖
-    ទិញឡាន ម៉ូតូ កុំព្យូទ័រ រួមទាំងសំភារៈផ្សេងៗទៀត ដែលការចំណាយទាំងអស់នេះចាត់ទុកជាការចំណាយដាច់ ដោយមិនមានធ្វើការកាត់រំលស់។
          ៤.២.៥ ប្រភេទប្រតិបត្តិការលើអចលនៈទ្រព្យ
រាល់ទ្រព្យសម្បត្តិរបស់អង្គការទាំងអស់គឺជាទំនួលខុសត្រូវរបស់ជំនួយការរដ្ឋបាល។
ទ្រព្យសម្បត្តិរបស់អង្គការត្រូវបានបែងចែកជាពីរផ្នែកគឺ៖
-   Office Stationaries/Supplies៖​ សំដៅទៅលើរបស់របរប្រើប្រាស់សំរាប់ការិយាល័យ
មានដូចជា: សៀវភៅ ក្រដាស ប៊ិច ប្រដាប់កិបក្រដាស គ្រាប់កិប...........។
ឧទាហរណ៍ សម្ភារៈការិយាល័យ មួយចំនួនទៀតដូចជា ៖ តុ ទូ កៅអី.........ដែលមានអាយុកាលប្រើប្រាស់លើសពីរមួយឆ្នាំ តែមានតំលៃទាបជាង ៣០០ផោន ក៏ត្រូវបានចាត់ចូលក្នុងក្រុមនេះផងដែរ។
-   Fixed Assets៖​ សំដៅលើឧបករណ៍ សំភារៈការិយាល័យ ដែលមានតម្លៃចាប់ពី ៣០០ផោនទៅ  ដែលមានដូចជា រថយន្ត ម៉ូតូ កុំព្យូទ័រ LCD ..................។
              ក.ការចុះបញ្ជីសារពើភ័ណ្ឌ
            ការចុះបញ្ជីសារពើភ័ណ្ឌត្រូវបានធ្វើឡើង និងរក្សាទុកដោយជំនួយកា​​​​​ររដ្ឋបាល។ ទ្រព្យសម្បតិ្តទាំងនេះ ត្រូវបានចាត់ទុកថា​ជារបស់សំខាន់ដែលមានអាយុកាលជាមធ្យមមួយឆ្នាំឡើងទៅ។ ទ្រព្យនេះអាចត្រូវបានទិញដោយអង្គការ ឬត្រូវបានផ្ដល់ដោយឥតគិតថ្លៃ។
-    ទ្រព្យអកម្ម​​ត្រូវមានកំណត់សម្កាល់​បង្ហាញ​​​​​​​​​​​​​​​​​ ឱ្យ​ឃើញការទិញហើយកំណត់សម្គាល់ជាមួយ​​​ម្ចាស់មូលនិធិ។                                               
-    ការចុះបញ្ជីអចលនទ្រព្យ ឬចលនវត្ថុត្រូវបានធ្វើឱ្យទំនើបទៅតាមផ្នែក និតិវិធីនៅបំនាច់​​​​ខែ នៅពេលវិក័យបត្រចំណាយដាក់ចូលទៅក្នុងប្រព័ន្ធគណនេយ្យ។
-    គ្រប់ទ្រព្យអចលនទ្រព្យ និងត្រូវបានចុះរាប់ជាក់ស្ដែង និងវាយតម្លៃមួយត្រីមាសនោះ ដោយមានការចុះត្រួតពិនិត្យ និងអនុម័តដោយនាយក។
              ខ.ការគ្រប់គ្រងសំភារៈក្នុងឃ្លាំង
              ការគ្រប់គ្រងសំភារៈក្នុងឃ្លាំង គឺយើងធ្វើការត្រួតពិនិត្យជារាងរាល់ខែដោយអ្នកគ្រប់គ្រងរដ្ឋបាល​​​​មានដូចជា៖
-    មានការកត់ត្រា Inventory ដែលបានទិញចូល
-    តើសំភារៈត្រូវបានប្រើប្រាស់ទៅលើអ្វី ដោយធ្វើការកត់ត្រាព្រមទាំងឈ្មោះរបស់អ្នក
                   ប្រើប្រាស់ និងឈ្មោះសំភារៈដែលត្រូវយកទៅប្រើប្រាស់។
              គ​.ការទិញអចលនវត្ថុ
            រាល់ការទិញអចលនទ្រព្យ អង្គការតែងតែធ្វើសេចក្ដីសម្រេចឡើងនៅក្នុងការប្រជុំដោយអនុវត្តទៅតាមនីតិវិធីនៃការទិញអចលនទ្រព្យដែលមានដូចតទៅ៖
-    ការទិញដែលមានតម្លៃចាប់ពី ៣០០ដុល្លារឡើងទៅត្រូវបានធ្វើការស្រង់តម្លៃយ៉ាង
ហោចណាស់ចំនួនបីកន្លែង។
-    ការទិញចាប់ពីតម្លៃ ៥,០០០ដុល្លារឡើងទៅធ្វើការចរចារដេញថ្លៃ និងអង្គការជាអ្នក
សម្រេចយកតម្លៃដែលសមរម្យ ដែលអាចធានាបាននៅគុណភាព (ហើយអ្នកដែលដេញថ្លៃទាំងអស់មកការធ្វើការដេញថ្លៃ) ។
              ឃ.​ ការលក់អចលនវត្ថុ
ការលក់ក៏ដូចជាការទិញអចលនវត្ថុគឺយើងអាចលក់របស់ដែលចាស់ៗក្នុងតម្លៃថោក
(ទៅតាមការដេញថ្លៃ) ឫ Donate ឱ្យទៅអង្គការដៃគូរ និងអង្គការដទៃទៀត។ ចំណូលដែលបានមកពីការលក់ទ្រព្យនេះ គឺយើងមិនអាចចាត់ចូលទៅក្នុង Income ទេយើងធ្វើការទូទាត់សម្រាប់ទិញ Asset ថ្មីឫដោះដូរ។
              ង. វិក័យបត្រ
-        វិក័យ​បត្រ​ដែល​អាច​យក​ជា​ផ្លូវ​ការ​បាន​ លុះត្រាតែ​មាន​ឈ្មោះហាង អាស័យដ្ឋាន លេខ​ទូរស័ព្ទ មាន​ហត្ថលេខា និង​ឈ្មោះ​អ្នក​លក់ និង​អ្នក​ទិញ។
-        អ្នក​លក់​ត្រូវ​ព្យា​យាម​រក​បង្កាន់​ដៃ បោះ​ពុម្ព​តាម​ហាង​ មាន​សរសេរ​បំ​ពេញខ្លួន​ឯង​នូវ​ព័ត៌មាន​ទាំង​នោះ​រួច​ធ្វើ​ការ​ចុះ​ហត្ថលេខា។ ក្នុង​ករណី​អ្នក​លក់​គ្មាន​បង្កាន់​ដៃ អ្នក​លក់​មិន​អាច​ប្រើ​បង្កាន់​ទទួល​ប្រាក់​ផ្ទៃ​ក្នុង​របស់​អង្គការ​បាន​ឡើយ​។
-        ក្រោយ​ពី​ពិនិត្យ​ថា​ ការ​ចំ​ណាយ​មាន​ភាពត្រឹម​ត្រូវ​ច្បាស់​លាស់​ហើយ​ក្រុម​ផ្នែក​ហិរញ្ញវត្ថុត្រូវ​តែ​បោះត្រាលើ​បង្កាន់​ដៃ ឬ​វិក័យបត្រនូវ​ការ​ចំណាយ​ដោយ​មាន​ឈ្មោះ​របស់​អង្គការផង​។
    ៤.. គោលការណ៍គណនេយ្យសំខាន់ៗ
គោលនយោបាយគណនេយ្យសំខាន់ៗខាងក្រោមនេះ​ ត្រូវបានអនុវត្តដោយអង្គការក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ។​ គោលនយោបាយទាំងអស់នេះត្រូវបានយកមកអនុវត្តដូចគ្នា​នូវគ្រប់ការិយបរិច្ឆេទលើកលែងតែចំនុចដែលបានបញ្ជាក់​។
              .​ ឧបករណ៍ហិរញ្ញវត្ថុ
            ទ្រព្យសកម្ម​ និងបំណុលហិរញ្ញវត្ថុរបស់អង្គការ​​រួមមានសាច់ប្រាក់​ ​សាច់ប្រាក់​សមមូល ​កា​រផ្ដល់ឥណទា​ន​ និងទ្រព្យ​សកម្មផ្សេង​ៗ។ គោលនយោបាយគណនេយ្យលើការទទូលស្គាល់​ និង​ការវាយតម្លៃ​នូវសមាសធាតុទាំងនេះត្រូវបានបង្ហាញនៅក្នុង គោលនយោបាយគណនេយ្យដោយឡែក​ពី​គ្នា។
              . មូលដ្ឋាននៃការប្រមូលផ្ដុំ
របាយការណ៍ហិរញ្ញវត្ថុរបស់អង្គការរួមមាន របាយការណ៍ហិរញ្ញវត្ថុ របស់ទីស្នាក់ការកណ្ដាល និងសាខាតាមខេត្តនានាបន្ទាប់ពីលុបបំបាត់ចោលនូវសមតុល្យ និងប្រតិបត្តិការអន្តរសាខា។
              គ. គម្រោង​ថវិការ
            អ្នក​រៀប​ចំ​គម្រោង​ ជា​អ្នក​រៀប​ចំ​ផែន​ការ​លើ​ការ​ចាយ​វាយ​ថវិការ​ ដោយ​ធ្វើ​ការ​លម្អិត​ទៅតាមសកម្ម​ភាព​ដែលមាន​ការឯក​ភាពពី​ម្ចាស់មូលនិធិ​។
-        ការ​ស្នើ​សុំ​ម្ចាស់​ជំ​នួយ​នូវ​មូលនិធិ​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ និងអ្នក​គ្រប់​គ្រងកម្មវិធី​​ប្រ​ចាំប្រ​ទេស​។​ ហើយ​ធ្វើ​ការ​សំណូម​ពរ​ថវិការ​ គឺ​ធ្វើ​ទៅ​តាម​កំឡុង​ពេល​ដែល​ម្ចាស់​មូល​និធិ​បាន​កំណត់​ក្នុង​ការិយបរិច្ឆេទខ្លី​ ឬ​វែងដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមុន​។
-        ការ​ត្រួត​ពិនិត្យ​ទៅ​លើចំ​ណាយ​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​អ្នក​ពាក់​ព័ន្ធ​គម្រោង​ដូច​ជាអ្នក​គ្រប់​គ្រង​គម្រោង​ អ្នកគ្រប់​គ្រង​ផ្នែករដ្ឋបាល​ ហិរញ្ញវត្ថុ និង​អ្នក​គ្រប់​គ្រង​កម្មវិធី​ប្រចាំ​ប្រទេស​។
v  ការ​កត់​ត្រា​ទទួល​ថវិការ
នៅ​ពេល​ដែល​ទទួល​បាន​ការ​ផ្ទេរ​ថវិ​ការ​ពី​ម្ចាស់​មូលនិធិ​តាម​រយៈ​ធនាគារហើយ​នោះ​ជំនួយ​ការ​ផ្នែក​ហិរញ្ញវត្ថុ ធ្វើ​ការស្នើ​សុំលិខិត​ប្រ​កាស់​ឥណទាន ដែល​ទទួល​បាន​ពី​ធនា​គារ( Credit Advice ) ដើម្បី​យក។
  . សាច់​ប្រាក់រក្សា​ទុក​ក្នុង​ដៃ
            ការ​កាន់​កាប់​សាច់​ប្រាក់​ច្រើន​ពេក អាចមាន​គ្រោះ​ថ្នាក់​ដល់​បុគ្គលិក​ អាច​មាន​ផល​ប៉ះ​ពាល់​ និង​មាន​ការ​រាំង​ស្ទះ​ដល់ដំ​ណើរ​ការ​កម្មវិធី​របស់អង្គការ​ផង​ដែរ​ ដូច​ជា​ករណី​ចោរ​លួ​ច​​គាស់ទូរដែក​ ចោរ​ប្លន់​ជា​ដើម​។ល។ ដូច្នេះ​ ចំ​នួន​សាច់​ប្រាក់​ក្នុង​ដៃ​ ត្រូវ​បាន​កំណត់​ឱ្យរក្សារ​ទុក​សរុប ចំនួន​ត្រឹម​តែ​
២,០០០​ដុល្លារ​ ឬក្នុង​កម្រិត​តិច​តួច​បំ​ផុត​ តាម​អាច​ធ្វើ​ទៅ​បាន​។
-        ការរក្សា​ទុកសាច់ក្នុង​ការិយាល័យៈ​ សាច់​ប្រាក់​ក្នុង​ដៃ​ត្រូវ​បាន​ដ​ក​ចេញពីធនាគារ សម្រាប់​ការ​ចាយ​វាយ​ក្នុង​​ការិយាល័យ ក៏ដូច​ជា​សម្រាប់ចំ​ណាយ​បេសកកម្ម​របស់​គម្រោង​។​ ប្រាក់​ត្រូវ​បាន​រក្សា​ទុក​​ក្នុង​ទូរ​ដែក​ដ៏​មាន​សុវត្ថិភាព​ ស្ថិត​ក្រោមការ​ទទួល​ខុស​ត្រូវ​ជំ​នួយការ​ហិរញ្ញវត្ថុ និង​ការ​ត្រួតពិនិត្យ​របស់​ប្រធានហិរញ្ញវត្ថុ និងរដ្ឋបាល។
-        ការរាប់សាច់ប្រាក់សុទ្ធក្នុង​ដៃៈ​
o   ការរាប់​សាច់​ប្រាក់​ត្រូវ​បានធ្វើ​ឡើង​ក្នុង​ខែ​នី​មួយៗ​ ដោយ​ប្រ​ធាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​និង​អ្នក​គ្រប់​គ្រង​កម្មវិធីប្រចាំប្រ​ទេស​នៅ​ពេលបិទ​បញ្ជី​ប្រចាំ​ខែ។ សាច់​ប្រាក់​ក្នុង​ដៃ​អាច​ត្រូវ​បាន​រាប់​ជារៀងរាល់ថ្ងៃ​ ឬសប្ដាហ៍ អាស្រ័យ​ទៅ​តាម​តម្រូវ​ការ​ និង​ផែនការ​ និង​ភាព​អាច​ធ្វើ​ទៅបាន​របស់​គណនេយ្យគ្រប់​គ្រង​ជាន់​ខ្ពស់។
o   ជា​ទូ​ទៅ​អ្នក​រៀប​ចំ​ត្រូវ​បាន​ធ្វើ​ដោយ​ផ្នែក​ហិរញ្ញ​វត្ថុ​ និង​អនុម័ត​​ដោយ​ប្រ​ធាន​កម្មវិធី​ប្រ​ចាំ​ប្រ​ទេស។
o   ទម្រង់​បែប​បទនៃ​ការ​រាប់​សាច់​ប្រាក់​ជា​ផ្លូវ​ការត្រូវ​បាន​ប្រើ​ ដែល​មាន​អ្នក​រៀប​ចំត្រួត​ពិនិត្យ​ និង​អ្នក​អនុម័ត។
-        ការ​កំ​ណត់​សាច់​ប្រាក់​ក្នុង​ដៃៈ ការ​កំ​ណត់​សាច់​ប្រាក់​ក្នុង​ដៃ គួររក្សា​ទុក​ក្នុង​ទូ​រ​ដែកចំ​នួន​មិន​លើស​​ពី​២,០០០ដុល្លារ លើក​លែង​តែ​ក្នុង​សកម្ម​ភាព ដែលត្រូវ​ការសាច់​ប្រាក់​ច្រើន​ទៅ​តាម​ផែន​ការ​គ្រោង​ទុក។
-        សាច់​ប្រាក់​បុរេប្រទានៈ បុគ្គលិក​ទាំងអស់​មាន​សិទ្ធស្នើសុំ​ប្រាក់​បុ​រេ​ប្រ​ទាន​ ដើម្បី​ចាយវាយក្នុង​គោល​បំ​ណង​អង្គភាព។ បុគ្គលិក​ចាំ​បាច់​ទូទាត់​ប្រាក់​បុរេប្រទាន​ក្នុង​កំឡុង​ពេល​មួយ​សប្ដាហ៍ ឬមុន​បំ​ណាច់​ខែ។ ប្រាក់​បុ​រេប្រទាន​មិន​អាច​ធ្វើ​ឡើង​បាន​ទេ​ ប្រ​សិន​ជា​បុគ្គលិក​ពាក់​ព័ន្ធមិន​ទាន់​បាន​ទូទាត់ប្រាក់​បុរេប្រ​ទានចាស់(លើក​លែង​តែមាន​ការ​អនុម័ត​ពិសេស)។
  ង. ការ​ទុក​ដាក់​សាច់​ប្រាក់នៅ​ក្នុង​ធនា​គារ
v  ការ​ជ្រើស​រើស​ធនាគារ
            សម្រាប់ការ​ប្រតិបត្តិ​ការ​គម្រោងអង្គការ​ HelpAge Cambodia បាន​ជ្រើស​រើស​៖
-        ធនាគារ ACLEDA Plc : ដោយសារ​ធនាគារ​នេះ​មាន​បណ្តាញគ្រប់​ខេត្តក្រុងទាំងអស់អាចឱ្យ​អង្គភាពទុក​ចិត្ត​​បាន​ ព្រមទាំង​មាន​សេវា​កម្ម​បន្ថែមផ្សេងៗ​ទៀត​ដូច​ជា​មាន​ប័ណ្ណ​ ATM ដែល​បាន​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​បុគ្គលិក​ក្នុង​ការ​បើក​ប្រាក់​គ្រប់​ពេល​វេលា​ និង​លឿន។
-        ធនាគារផ្សេងៗទៀត ដូច​ជា​ធនាគារ​​ ANZ Royal, ធនាគារ ABA, ធនាគារកាណាឌីយ៉ា, ធនាគារកម្ពុជាពាណិជ្ជចម្កាត់ ត្រូវ​បាន​ប្រើប្រាស់សេវាសម្រាប់ការ​ផ្ទេរប្រាក់ទៅក្រៅប្រទេស និង​ទៅកាន់ភាគីដែលពាក់ព័ន្ធ។
  ច. ការ​បើ​កគណ​នី​ធនា​គា​រ​
                 ឈ្មោះគណ​នី​ធនគារ​របស់អង្គការHelpAge International-Cambodia ត្រូវបានបង្កើតឡើងចំនូនពីរដែល​ជា​ប្រភេទ​គណ​នីចរន្ត​ និង​ទទូល​បាន​ប្រាក់​ពីធនាគារ​ឡើយ។ គណ​នីទាំងនោះគឺៈ
-        General Account (HelpAge International-Cambodia General ):សម្រាប់ការ​ចំនាយ​ទូទៅរបស់​អង្គភាព​។
-        EU Bank Account (HelpAge International-Cambodia EU ):ប្រើសម្រាប់​តែការចំនាយ​របស់គម្រោង​ ដែលផ្ដល់មូលនិធិដោយសហភាព​អ៊ឺរ៉ុប​។
            លក្ខ័ណ្ឌនៃ​ការបើក​ ( Open Bank Account ) តម្រូវឱ្យមានមនុស្ស​ចំនូនបីនាក់​អាចបើកបាន​ មាន​ដូចជា​ អ្នក​គ្រប់​គ្រង​កម្ម​វិធីប្រចាំប្រ​ទេស អ្នក​គ្រប់​គ្រង​គម្រោង​ និងអ្នក​សម្របសម្រូលគម្រោង ដោយមានភ្ជាប់មកជាមូយលិខិតសុំបើកគណ​នីធនាគាររបស់អង្គការ (Bank Account)
            លក្ខ័ណ្ឌនៃ​ការដក​ប្រាក់​ពីធនាគារ ( Withdraw ) គឺត្រូវ​ឲ្យមាន​មនុស្សចំនូន​យ៉ាងតិច​ពីរ​នាក់​​ដែរក្នុង​ចំណោមទាំងបីខាង​លើដោយមានសំណើសុំ និង​អនុម័ត្តពីអ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេស។
  ឆ.​ ការផ្ទៀងផ្ទាត់សាច់ប្រាក់នៅក្នុងធនាគារ
     ការផ្ទៀងផ្ទាត់សាច់ប្រាក់​ គឺពិនិ​ត្យប្រតិបត្តិការលើសៀវភៅ​ ឬរបាយការណ៍ធនាគារ​ (Pass-Book/Bank Statement) ជាឯកសាយោង។ ទំរងជាផ្លូវការ ​ដែលប្រើប្រាស់ក្នុងអង្គការ​គឺ  (Reconcile Bank ) ដោយមានការអ​នុម័តពីអ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេស​នៅរៀងរាល់ចុងខែនីមួយៗ។
  ជ.​ ការដកប្រាក់ ការដាក់ប្រាក់ និងការផ្ទេរប្រាក់
-        ការដាក់ប្រាក់ ឬការរក្សាសាច់ប្រាក់៖
ជាធម្មតាការរក្សាសាច់ប្រាក់ត្រូវបានទុកដាក់នៅក្នុងធនាគារ ដើម្បីជៀសវាង​កាបាត់បង់​ឬក៏កាពារនូវហានិភ័យផ្សេងៗក្នុងការរក្សាទុកក្នុងដៃយូរ​។
-        ការ​ដកប្រាក់​៖
      គ្រប់ការដកប្រាក់បុគ្គលិកទាំងអស់ត្រូវធ្វើលិខិតស្នើសុំ​ ដែលមានការត្រូតពិនិត្យ​​ដោយ​ប្រធានផ្នែករដ្ឋបាល ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​មាន​ការ​អនុម័តដោយ​អ្នកគ្រប់​គ្រងកម្មវិធី​ប្រចាំប្រទេស​។ ប័ណ្ណដកប្រាក់​ពីធនាគារទាំង​អស់ត្រូវបានររក្សាទុក​ផងដែរ​ ដើម្បីធ្វើការផ្ទៀងផ្ទាត់​នៅ​រៀង​រាល់ចុង​ខែនីមូយៗ។
លក្ខខណ្ឌនៃការដក​ប្រាក់​ តម្រូវ​ឱ្យ​មាន​ហត្ថលេខា​យ៉ាង​​តិច​ពីរ​នាក់​ ក្នុង​ចំ​ណោម​បី​នាក់
ទើប​​អាច​ដក​បាន​ (គឺអ្នក​គ្រប់គ្រង​កម្មវិធី​ប្រ​ចាំ​ប្រទេស​ អ្នក​គ្រប់​គ្រង​គម្រោង​ និង​អ្នក​សម្រប​សម្រួល​គម្រោង​)។
-        ការ​ផ្ទេរ​ប្រាក់៖
ការ​ផ្ទេរប្រាក់ អាច​ជា​ការ​ផ្ទេរ​ចេញ​ និង​ផ្ទេរ​ចូល​គណនី​របស់អង្គភាព។ វាបាន​កើត​មានជាអាទ៍ ដូច​ជា​ការ​ចំណាយ​ទៅដល់​អ្នក​ផ្គត់ផ្គង់​ ដែល​មាន​ទឹក​ប្រាក់​ធំៗ​ (ចាប់ពី​ ២,០០០​ដុល្លាឡើង​ទៅ) ឬអ្នក​ផ្គត់​ផ្គង់ដែល​មិន​អាច​មក​ទទួល​ប្រាក់​ផ្ទាល់ពី​អង្គការ។ ប្រាក់​ខែ​សម្រាប់បុគ្គលិក ក៏​អាច​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ផ្ទេរ​ប្រាក់​របស់​អង្គភាព​ផង​ដែរ ព្រោះរៀង​រាល់​ខែ​ប្រាក់​នៅក្នុង​គណនី​របស់​អង្គការ​ត្រូវ​បាន​បញ្ជូល​ទៅតាម​គណនី​នីមួយ​ៗ​របស់​បុគ្គលិក​ទាំង​អស់។
o   ទម្រង់ផ្ទេរប្រាក់ ត្រូវ​ភ្ជាប់​ឯកសារ​យោង​ប័ណ្ណផ្ទេរ​ប្រាក់​របស់​ធនាគារ។
o   សេវាកម្ម​ផ្ទេរ​ប្រាក់​ អាច​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អង្គការ​ ឬអ្នក​ផ្គត់​ផ្គង់អាស្រ័យ​ទៅ​តាម​លក្ខខ័ណ្ឌរបស់​ភាគីទាំង​ពីរ។ ដោយ​ឡែក​ សេវា​ធនាគារ​ត្រូវ​ជា​បន្ទុករបស់​អង្គការ​ទាំងស្រុង​សម្រាប់​ការ​ផ្ទេរ​មូល​និធិ​ពី​ម្ចាស់​ជំនួយ។
   ឈ.​ អត្រាប្ដូរ​ប្រាក់​
                 ការ​ប្ដូរ​ប្រាក់​ ត្រូវ​បាន​ធ្វើ​ឡើងទៅតាម​តម្រូវ​ការ​ជាក់​ស្ដែង​របស់​អង្គភាព​។ ដោយ​ឡែកន្លែងប្ដូរ​ប្រាក់​អង្គការអាច​ប្ដូរ​ទៅ​តាម​ធនាគារ​បណ្ដា​ប្ដូរ​ប្រាក់​ទៅ​តាម​ទីផ្សារ​ប្ដូរ​ប្រាក់​ក្នុងទី​ក្រុង​បាត់ដំបង ជា​ទី​តាំង​​ដែល​អត្រា​ប្ដូរ​ប្រាក់​ល្អ និង​មាន​ភាព​ងាយ​ស្រួល សុ​វត្ថិភាពត្រូវ​បាន​ជ្រើស​រើស​ជា​ចម្បង។​
                 រាល់​ការ​ប្តូរ​ប្រាក់ ត្រូវ​ភ្ជាប់​ជា​មួយ​ប័ណ្ណ​ប្ដូរ​ប្រាក់​របស់​ហាង​ទី​ផ្សារ ឈ្មោះហាង​ ឈ្មោះ​អ្នក​ប្ដូរ ឈ្មោះ​អ្នក​ទទួល ចំ​នួន​ទឹក​ប្រាក់​ត្រូវ​បាន​ប្ដូរ​ អត្រា​ប្ដូរ​ប្រាក់ និង​ចំនួន​ទឹក​ប្រាក់ដែល​បាន​ទទួល។
​  ញ. របាយការណ៍​ហិរញ្ញវត្ថុ
                 ការ​រៀប​ចំ​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ គឺ​មាន​ដំ​ណើរ​ការ​ដូចខាង​ក្រោម ៖
·         របាយការណ៍ហិរញ្ញវត្ថុ​ ត្រូវ​បាន​រៀប​ចំ​ដោយ​ផ្នែក​ហិរញ្ញវត្ថុ ត្រួតពិនិត្យ​ និង​អនុម័ត​ដោយ Financial and Admin Manager
·         ទម្រង់​របាយ​ការណ៍​ហិរញ្ញវត្ថុ​ និង​ត្រូវ​បាន​រៀប​ទៅ​តាម​គំ​រោង​​នីមួយៗ។
·         ពេល​វេលា​សម្រាប់ការ​រៀប​ចំរបាយ​ការណ៍​ហិរញ្ញវត្ថុ មាន​ប្រ​ចាំខែ​ ប្រ​ចាំត្រី​មាស​ ប្រ​ចាំឆ្នាំ រួច​ធ្វើ​ការ​បញ្ជូន​ទៅ​អោយ​ម្ចាស់​មូល​និធិ​តាម​តម្រូវ​ការ​របស់​ពួក​គេ។
          ៤.២.៧.ប្លង់គណនី​ Chart of Account
            ប្លង់គណនីគឺជាលេខកូដសំរាប់សម្គាល់ចំណាត់ថ្នាក់ ឈ្មោះសកម្មភាព និងប្រភេទចំណាយនីមួយៗនៅក្នុងអង្គភាព ដែលត្រូវបានបង្កើតឡើងដោយហិរញ្ញវត្ថុ ឬកំណត់ដោយម្ចាស់មូលនិធិ។
            នៅក្នុងអង្គការ HelpAge International-Cambodia លេខគណនីមានប្លែកៗ និងបានបែងចែកទៅតាមផ្នែកសំខាន់ៗគឺ៖
            ១. Account Code (T1 Code) លេខគណនី៖ ជាលេខកូតដែលប្រើប្រាស់ជាសកលសំរាប់អង្គការទាំងមូល (គ្រប់ការិយាល័យទូទាំងប្រទេសប្រើប្រាស់លេខនេះ)។ វាជាទូទៅមានទំនាក់ទំនងដោយស្វ័យប្រវត្តិ ជាមួយលេខកូដរបស់របស់ម្ចាស់ជំនួយ។ វាត្រូវបាន ប្រើប្រាស់តាមដានចំណូល និងចំណាយតាមខ្ទង់នីមួយ។
            ២.​ Income Code (T2 Code) លេខកូតប្រភពចំណូល ៖ ជាលេខកូដគណនីសម្គាល់ម្ចាស់ថវិកា ដែលជាអ្នកផ្ដល់មូលនិធិឱ្យ ដើម្បីអនុវត្តកម្មវិធី។ វាត្រូវបានប្រើប្រាស់ ដើម្បីតាមដានប្រតិបត្តិការទៅតាមប្រភពចំណូល។
            ៣. Partner / Office Code (T3 Code) លេខកូដការិយាល័យ ឬអង្គភាពជាដៃគូ ៖ ត្រូវបានប្រើសម្រាប់តាមប្រតិបត្តិការទៅតាមការិយាល័យនីមួយៗ ដើម្បីសម្គាល់ថាប្រតិបត្តិការកើតឡើងនៅទីកន្លែងណា និងមានភាពងាយស្រួលក្នុងការធ្វើរបាយការណ៍ផងដែរ។
            ៤. Donor Budget Code (T4 Code) លេខកូដម្ចាស់មូលនិធិ/លេខកូដសកម្មភាព ៖ ប្រើសម្រាប់កត់ និងតាមដានសកម្មភាព ដែលបានចំណាយទៅលើសកម្មភាព នៃគម្រោងនីមួយៗដែលសកម្មភាពត្រូវបានចំណាយទៅលើការគ្រោងទុក។
            ៥. Project Code (T5 Code) លេខកូដគម្រោង ៖ ប្រើប្រាស់ដើម្បីគម្រោងនីមួយៗ ដែលនឹងត្រូវកំពុងអនុវត្ត។
            គ្រប់ការកត់ត្រាចំណាយ ត្រូវធានាថា លេខកូដទាំងអស់នោះត្រូវបានចុះកត់ត្រាបានគ្រប់គ្រាន់ និងត្រឹមត្រូវ។
              ​​ក. ការគ្រប់គ្រងប្រព័ន្ធគណនេយ្យ
            គណនេ្យយហិរញ្ញវត្ថុរបស់អង្គការ HelpAge International-Cambodia ត្រូវបានប្រើប្រាស់សាច់ប្រាក់សុទ្ធជាមូលដ្ឋាន។ ចំណូលត្រូវបានកត់ត្រា នៅពេលសាច់ប្រាក់បានទទួលដល់ដៃ និងចំណាយត្រូវបានកត់ត្រា នៅពេលសាច់ប្រាក់ចេញពីដៃ។
-    របាយការណ៍គណនេយ្យ ត្រូវបានចុះជាមួយប្រព័ន្ធគណនេយ្យកុំព្យូទ័រ​។
-    រូបិយវត្ថុដែលប្រើប្រាស់មានបីប្រភេទគឺ ៖ រូបិយវត្ថុដុល្លារអាមេរិក រូបិយវត្ថុបាត និងរូបិយវត្ថុរៀល ដែលបំលែងពីដុល្លារអាមេរិក ឫបាត ដែលប្រើរូបិយវត្ថុដុល្លារអាមេរិកជាគោល។
-    ប្រព័ន្ធកត់ត្រាគណនេយ្យត្រូវរក្សាទុក និងប្រើប្រាស់ក្នុងប្រព័ន្ធ Account Software
-    ឯកសារយោងក្នុងប្រតិបត្តិការចំណាយ និងចំណូល ត្រូវតែភ្ជាប់ជាឯកសារគាំទ្រ។
-    របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំជាភាសាអង់គ្លេស។
-    គ្រប់ទម្រង់បែបបទហិរញ្ញវត្ថុ ប្រើជាភាសាអង់គ្លេសជាអាទិភាព។
+ ការធ្វើសវនកម្ម
សវនកម្ម គឺជាការត្រួតពិត្យដោយឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ដ៏ទៃទៀត ដែលវាមានលក្ខណៈពាក់ព័ន្ធដោយផ្អែកលើវិជ្ជាជីវៈ។​​ អង្គការ HelpAge International-Cambodia ព្យាយាមធ្វើសវនកម្មក្នុងមួយឆ្នាំម្ដង។ Internal Audit របស់អង្គភាពត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដែលការិយាល័យត្រូវទទួលការធ្វើសវនកម្មផ្ទៃក្នុងនេះ អាស្រ័យលើហានិភ័យរបស់គំរោង និងកម្មវិធី។
សវនកម្មមានពីរប្រភេទគឺ ៖ សវនកម្មផ្ទៃក្នុង (Internal Audit) និងសវនកម្មខាងក្រៅ (External Audit)
១. សវនកម្មផ្ទៃក្នុង (Internal Audit) : គឺសំដៅទៅលើបុគ្គលិកអង្គភាព ដែលជ្រើសតាំងដើម្បីត្រួតពិនិត្យ និងសវនកម្មផ្នែកខាងក្នុងនៃអង្គភាព។ សវនកម្មផ្ទៃក្នុងរបស់អង្គភាព គឺស្ថិតនៅប្រទេសអង់គ្លេស។
២.សវនកម្មខាងក្រៅ (External Audit) : សំដៅទៅលើការធ្វើសវនកម្ម ដែលមានភាពឯករាជ្យក្នុងអាជីពជាសវនកម្មរបស់ខ្លួនជាសាធារណៈ។ ក្រុមហ៊ុនសវនកម្ម ដែលអង្គការកំពុងតែជ្រើសរើសធ្វើការជាមួយនេះ គឺក្រុមហ៊ុន ម៊ូរីស៊ុនកាក់ អាសូរសៀរ។
-    រាយការណ៍ទៅឱ្យម្ចាស់មូលនិធិ នូវរាល់ប្រតិបត្តិការដែលកើតមានឡើងទៅ តាមលក្ខខ័ណ្ឌ ចង់បានរបស់ម្ចាស់ជំនួយ។
-    វាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុ ថាតើត្រឹមត្រូវច្បាស់លាស់ដែររឺទេ?
-    តាមដានប្រតិបត្តិការដែលសវនករមុន បានឱ្យអនុសាសន៍កន្លងមក តើមានការកែប្រែរឺទេ?
                 ដូច្នេះក្រោយពីការធ្វើការសវនកម្មរួចហើយ សវនករបានផ្ដល់របាយការណ៍ និងអនុសាសន៍មួយចំនួនលើចំនុចខ្វះខាតដែលគេបានរកឃើញ ដើម្បីឱ្យអង្គភាពធ្វើការកែតម្រូវ និងអភិវឌ្ឍក្នុងការងារ ប្រកបដោយភាពច្បាស់លាស់ និងជឿជាក់ថែមទៀត។
               ខ.​ ដំណើរការនៃលំហូរសាច់ប្រាក់                                                                              
            ១. ម្ចាស់មូលនិធិផ្ទេរថវិកាឱ្យដៃគូ (Donor to Partner)
     ២. ផ្ទេរចូលក្នុងធនាគារតាមម្ចាស់មូលនិធិ (Bank Account by Donor)
៣.​អនុម័តដកប្រាក់ Finance and Admin Manager តាមតំរូវការនីមួយៗ (Withdrawal)
៤.​​ប្តូរសាច់ប្រាក់ពីដុល្លារទៅបាតទៅជារៀល តាមតំរូវការជាក់ស្ដែង (Exchange USD or THB to Khmer REIL)
                 ៥. កត់ត្រាចំណាយជាក់ស្ដែង (Accrual Expense)
                 ៦. កត់ត្រាក្នុងសៀវភៅធំ (General Leger Detail)
                 ៧. កត់ត្រាក្នុងប្រព័ន្ធកម្មវិធីគ្រប់គ្រងគណនេយ្យ (Account Software)
                 ៨. ធ្វើរបាយការណ៍តាមតំរូវការរបស់ម្ចាស់មូលនិធិ (Financial to Donor)
              គ. របៀបនៃការកត់ត្រាសាច់ប្រាក់ចេញ
រាល់ប្រតិបត្តិការ​ដែលកើតមានឡើងត្រូវបានកត់ត្រានៅក្នុងសៀវភៅសាច់ប្រាក់ចូល​និងចេញ។ សៀវភៅកត់ត្រានោះ ចែកចេញជាបីផ្នែកផ្សេងៗគ្នា រវាងរូបិយវត្ថុដុល្លារអាមេរិក ប្រាក់បាត និងប្រាក់រៀល ដែលជារូបិយវត្ថុកើតមានញឹកញាប់ និងអនុម័តចំណាយបាន ដើម្បីងាយស្រួលតាមដានចរន្តសាច់ប្រាក់ចូល និងចេញ។ ហើយសៀវភៅសាច់ប្រាក់ចូល និងចេញដែលហៅថា Cashbook មានបីក្បាលគឺ Cashbook USD (ដុល្លារ) Cashbook THB (បាត) Cashbook KHR (រៀល) មានកូឡោនសំខាន់ៗចំនួន៩គឺ៖
            កូឡោនទី១ Date គឺបញ្ជាក់ពីថ្ងៃ ខែ ឆ្នាំ ដែលប្រតិបត្តិការបានកើតឡើង
            កូឡោនទី២ Staff Name គឺបញ្ជាក់ពីឈ្មោះបុគ្គលិក ដែលបានដករឺដាក់ប្រាក់ក្នុងការធ្វើប្រតិបតិ្តការ
            កូឡោនទី៣ Purpose គឺបញ្ជាក់ពីគោលបំណងក្នុងការដកប្រាក់យកទៅប្រើប្រាស់ក្នុងប្រតិបត្តិការ
            កូឡោនទី៤ Type គឺបញ្ជាក់ពីប្រភេទនៃប្រតិបត្តិការដូចជា: ១. Advance គឺសំរាប់សាច់ប្រាក់បុរេប្រទាន (បើកមុន), ២. Settlement គឺសំរាប់ធ្វើការផ្ទៀងផ្ទាត់រឺផ្គូរផ្គងជាមួយ Advance (ឧទាហរណ៍ ក្នុងខែ កុម្ភៈ មានបុគ្គលិកស្នើសុំ Advance ជំនួន៥នាក់ ហើយនៅចុងខែមានបុគ្គលិក ចំនួន៣នាក់ បានយកវិក័យបត្រមកផ្ទៀងផ្ទាត់ ដូច្នេះយើងដឹងថានៅបុគ្គលិកចំនួន២នាក់ទៀតមិនទាន់ផ្ទៀងផ្ទាត់,​ ៣.​ Disburse គឺជាការចាយលុយផ្ទាល់ (ឧទាហរណ៍ អង្គការមានការទិញ អង្ករសំរាប់ចែកជូនទៅដល់ជនចាស់ជរា នៅក្នុងសហគន៍ ដូច្នេះអ្នកផ្គត់ផ្គងត្រូវមកយកប្រាក់ដោយផ្ទាល់នៅកន្លែងធ្វើការ), ៤. Reimburse គឺសំរាប់ការចំណាយនៅក្នុងការិយាល័យដូចជាការ ទិញអាហារសំរន់នៅពេលមានការប្រជុំជាដើម, ៥. Receipt គឺសំរាប់ការចំណេញដែលបានមកពីការប្ដូរប្រាក់។
            កូឡោនទី៥និង៩ Reference & Remark ជាការកំណត់សំគាល់ពីប្រតិបត្តិការដែលប្លែក
            កូឡោនទី៦ IN គឺសំរាប់ប្រតិបត្តិការចំណូលដែលបានមកពីការប្ដូរប្រាក់រឺជាសាច់ប្រាក់ដែលបានមកពីសាច់ប្រាក់បុរេប្រទានដែលនៅសល់ពីប្រតិបត្តិការ
            កូឡោនទី៧ OUT គឺសំរាប់បញ្ជាក់ពីទឹកប្រាក់ដែលបានចំណាយក្នុងប្រតិបត្តិការនីមួយៗ
            កូឡោនទី ៨ Balance Sheet គឺសំរាប់បញ្ជាក់ពីចំនួនទឹកប្រាក់នៅសេសសល់ចាប់តាំងពីដើមរហូតដល់ចុងខែនៃប្រតិបត្តិការ។
            ហើយនៅក្នុងការប្រើប្រាស់ Cashbook ទាំង៣ក្បាលនេះមានទំរង់ និងរបៀបនៃការប្រើប្រាស់ដូចគ្នាដោយគ្រាន់តែមានការខុសប្លែកតែប្រភេទនៃសាច់ប្រាក់តែប៉ុណ្ណោះ។ គ្រប់ប្រតិបត្តិការសាច់ប្រាក់ត្រូវបានកត់ចូលក្នុងសៀវភៅសាច់ប្រាក់ភ្លាមៗ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់បញ្ជី និងប្រាក់ជាក់ស្ដែងនៅពេលបិទបញ្ជី ប្រចាំថ្ងៃ។ ប្រសិនបើការបិទបញ្ជីប្រចាំឆ្នាំឃើញថាមានថវិការនៅសល់ត្រូវផ្ទេរទៅឱ្យម្ចាស់មូលនិធិវិញទៅតាមលក្ខខ័ណ្ឌរបស់ម្ចាស់មូលនិធិនីមួយៗ។
            ចំនួនសាច់ប្រាក់ក្នុងដៃ និងតួលេខក្នុងសៀវភៅកត់ត្រាត្រូវតែមានភាពស្មើគ្នាជាដាច់ខាត។
              ១. ការចំនាយក្នុងបេសកកម្ម
                   អង្គការមានគោលការណ៍ចំពោះការចំណាយទៅលើប្រតិបត្តការ ឬបេសកកម្មរបស់អង្គភាពដោយមានការប្រើប្រាស់ Receipt ហើយរាល់ការ​ចំណាយ​ត្រូវមា​នការ​យកចិត្តទុកដាក់​ក្នុង​ការសន្សំសំចៃ។
                   + ការជូសជុលរថន្ត និងទោចចក្រយានយន្ត​
-    និយោជិតដែលមានឈ្មោះកាន់កាប់រថយន្ត​ឬទោចក្រយានយន្ត​ត្រូវធ្វើលិខិតស្មើសុំធ្វើការផ្លាស់ប្តូ​​​​ ឬជូសជុស ​និងដោយ​មានការអនុម័តពីអ្នកគ្រប់គ្រងផ្នែករដ្ឋបាល​ និងហិរញ្ញាវត្ថុ។
            ក្នុងករណីចាំបាច់  ​ឬ​​​​​​​​​​​​​បន្ទាន់និយោជិត​ត្រូវនាំវិក័យបត្រផ្លាស់ប្ដូរ ឬជួសជុលដែលមានតម្លៃ​​​​​​​​​មិនលើសពីដប់ដុល្លារអាមេរិក ដោយភ្ជាប់មកជាមួយលិខិតស្នើសុំនោះផង ដាក់មុខប្រធានគម្រោង ឬប្រធានហិរញ្ញវត្ថុរដ្ឋបាលដើម្បីធ្វើការអនុម័ត។
                   ២. ប្រាក់បៀវត្ស
                   និយោជិកទាំងអស់បានទទួលប្រាក់បៀវត្សទៅតាមកិច្ចសន្យាការងាររបស់បុគ្គលិក
                   + ការទូទាត់ប្រាក់បៀវត្ស
          និយោជិកទាំងអស់ ត្រូវទូទាត់ប្រាក់បៀវត្សប្រចាំខែរៀងរាល់ថ្ងៃទី ២៥ ឬមុនថ្ងៃទី ២៥ ប្រសិនបើថ្ងៃដែរបើកប្រាក់បៀរត្សនោះ ត្រូវចំថ្ងៃឈប់សំរាកការងារ។
          ចំពោះនិយោជិកដែលទើបតែចូលថ្មី ​​និងបញ្ចប់កិច្ចសន្យាមុនកាលកំណត់តាមគោល​នយោ​បាយរបស់អង្គការ គឺបើកប្រាក់បៀវត្សជូនទៅតាមថ្ងៃដែលបានបំពេញការងានៃខែដំបូងនោះ។ឧទាហរណ៍ ៖ សំរាប់មិថុនា និយោជិកចាប់ផ្ដើមធ្វើការនៅថ្ងៃទី ២២ ហើយទទួលបានប្រាក់បៀវត្ស ២២០ដុល្លារអាមេរិក ក្នុងមួយខែ (ឧបមាថា ចំនួនថ្ងៃធ្វើការជាក់ស្ដែងស្មើនឹង៧ថ្ងៃ)។
-    រកចំនួនទឹកប្រាក់ក្នុងមួយថ្ងៃ ដោយអនុវត្តការគណនាដូចតទៅ៖
២២០៖២២=១០ដុល្លារអាមេរិក
-     រកចំនួនទឹកប្រាក់ក្នុងមួយថ្ងៃគុណនឹងចំនួនថ្ងៃចូលធ្វើការ៧ថ្ងៃ (១០ដុល្លារ*៧ថ្ងៃ=៧០ដុល្លារអាមេរិក)។
+ ដំនើរការនៃការបើកប្រាក់បៀវត្ស
-    ខាងផ្នែកហិរញ្ញវត្ថុជាអ្នករៀបចំ និងត្រួតពិនិត្យតារាងបៀវត្សបញ្ជូនទៅកម្មវិធីប្រចាំប្រទេសដើម្បីអនុម័ត។
-    ផ្នែកហិរញ្ញវត្ថុបញ្ជូនឯកសារទៅធនាគារ ក្នុងការផ្ទេរថវិការទៅតាមសៀវភៅគណនីទៅឱ្យនិយោជិកម្នាក់ៗ។
-    និយោជិកត្រូវបំពេញទំរង់ទទួលប្រាក់ (Pay Slip) ដោយចុះហត្ថលេខាទទួល និងភ្ជាប់ជាមួយតារាងម៉ោងការងារ (Time Sheet) ដោយមានការត្រួតពិនិត្យពីអ្នកគ្រប់គ្រងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ។
+ ពន្ធលើប្រាក់បៀវត្ស
                   ការបង់ពន្ធលើប្រាក់បៀវត្សជាកតព្វកិច្ច និងជាការទទួលខុសត្រូវរបស់និយោជិតគ្រប់រូប។ ពត៌មានបន្ថែមស្ដីពីអត្រាពន្ធលើប្រាក់បៀវត្ស ឱ្យបានដាក់បន្ថែមលើកិច្ចសន្យាការងារ។
+ ប្រាក់លើទឹកចិត្ត
                   អង្គការ HelpAge International-Cambodia មានផ្ដល់ប្រាក់លើកទឹកចិត្តផ្នែកសុខភាពចំពោះបុគ្គលិកជារៀងរាល់ខែថែមលើប្រាក់ខែដែរគាត់ទទួលបាន។









៤.៣​ នីតិវិនៃ​ការ​កត់​ត្រា​គណនេយ្យ
៤.៣.១ ដំ​ណើរ​ការ​គណនេយ្យ​ Accounting Process
តាមការសិក្សាស្រាវជ្រាវ អង្គការ HelpAge International-Cambodia មានដំនើរការចុះបញ្ជីគណនេយ្យ ដែលមានដំនើការដូចខាងក្រោម៖
 


         













          ៤.៣.២​ ការ​វិភាគ​ប្រតិ​បត្តិ​ការ
ការវិភាគលើប្រតិបត្តិការនេះគឺ ពិនិត្យមើលថាចំនួនទឹកប្រាក់ដែលលោក A បានខ្ចីត្រូវទៅនឹងផែនការថវិការ(Budget  Plan) ដែលបានកំណត់ ឬទេ? តើមានភ្ជាប់ជាមួយនូវ ផែនការ សកម្មភាព (Action Plan ) សង្ខេបទេ? តើផែនការសកម្មភាពនោះ មានការពិនិត្យ និងឯកភាពដោយ​ ប្រធានកម្មវិធី(Program Manager) ឬទេ មុននឹងយកមកប្រគល់ឱ្យគណនេយ្យ​ករ?
          ៤.៣.៣ ការចុះទិន្នានុប្បវត្តិ
ទិន្នានុប្បវត្តិទូទៅ គឺជាសៀវភៅមួយសំរាប់កត់ត្រាសាច់​រឿង ព្រឹត្តិការណ៍ ឬ ហេតុការណ៍ដែលកើតឡើង​ប្រ​ចាំ​ថ្ងៃ ម្យ៉ាង​វិញទៀតគណនេយ្យ​ករ​មុន​ពេល​ចុះក្នុង​ទិន្នា​នុប្បវត្តិ បានកំណត់យ៉ាង​ច្បាស់​លាស់​ ពីដំ​ណាក់​កាល​នៃ​ការ​វិ​ភាគអំ​ពី​ប្រ​ភេទ​នៃ​ប្រតិ​បត្តិ​ការ​នីមួយៗរួច​ជា​ស្រេច ថា​តើ​គណនីណាមួយ​មាន​កំ​ណើនខាង​ឥណពន្ធ​ ឬថយ​ខា​ង​ឥណទាន ​ប៉ុន្តែ​នៅ​ក្នុង​អង្គការ​ប្រើ​ Cash Book
              ក. ការកត់ត្រាប្រាក់ស្នើរសុំមុន Cash Advance
              ប្រាក់​ស្នើរ​សុំមុន គឺជាប្រាក់ដែលបុគ្គលិកបានស្នើរសុំមុននៅពេល​ ដែលចុះ ធ្វើសកម្មភាព អ្វីមួយ។​ហើយ​ចំ​ពោះ​អង្គការ​ត្រូវ​ធ្វើ​ការ​​គ្រិះ​យក​ពាក្យ​ថា​​ Cash advance នៅ​ក្នុងទម្រង់​ Voucher
ខាង​ក្រោម៖​
 















*ឯកសារពាក់ព័ន្ធៈ ភ្ជាប់ជាមួយ ផែនការសកម្មភាព, មូលប្បទានប័ត្រ ថតចំលង (cheque​​  Copy) និង​ឯក​សារ​ផ្សេង​ៗទៀតដែល​ពាក់​ព័ន្ធ។
  ខ.ការកត់ត្រាប្រាក់ទូទាត់ Clear Advance
បុគ្គលិកត្រូវមកទូទាត់វិញ (Clear Advance) មិនឱ្យលើសពី៥ថ្ងៃក្រោយបេសកម្ម ឬសកម្មភាពត្រូវបានបញ្ចប់។
·         ប្រសិនបើ បុគ្គលិក ចំណាយលើសពីចំនួនទឹកប្រាក់ស្នើសំមុន Cash Advance គណនេយ្យករ ត្រូវពិនិត្យលើចំណាយជាក់ស្ដែង ហើយស្នើសំឯកភាពពីប្រធានកម្មវិធី Program Manager មុននឹងទូទាត់ប្រាក់ដែលបុគ្គលិកចំណាយលើស​​​ទៅឱ្យបុគ្គលិក។
·         ប្រសិនបើ បុគ្គលិក ចំណាយទឹកប្រាក់ស្នើសុំមុន Cash Advance នៅសល់ត្រូ​​វ សង់ត្រឡប់កមគណនេយ្យករវិញ នូវទឹកប្រាក់ដែលនៅសល់។​
·         ឯកសារពាក់ព័ន្ធៈ ភ្ជាប់ជាមួយ វិក័យប័ត្រចំណាយជាក់ស្តែង,បញ្ជីវត្តមានអ្នកចូលរូម, កំណត់ហេតុ និង​ឯក​សារ​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ទៅ​តាម​ចំ​ណាយ​ជាក់​ស្ដែង។
·         កត់ត្រារាយ លេខ​កូដគណនី ឈ្មោះគណនី ដែលចំណាយជាក់​ស្ដែង ក្នុងកំឡុងពេលអនុវត្តវគ្គសិក្ខាសាលា។

          ៤.៣.៤ ​ការ​ចុះ​ក្នុង​សៀវ​ភៅ​ធំ General Leger
ប្រ​តិបត្តិការ​ដែល​ចុះក្នុងសៀវ​ភៅធំ​​ ត្រូវ​បាន​ដក​ស្រង់​ព័ត៌មានទាំង​អស់ពីសៀវ​ភៅ​ទិន្នានុប្បវត្តិ សៀវភៅ​ធំ​ដែល​ជា​សៀវ​ភៅ​ប្រ​មូល​ផ្ដុំនូវ​គណនីរបស់​អង្គការ​ ដោយ​តាម​ដាន​​ខ្ទង់​គណនី​នីមួយៗ​។​ សៀវ​ភៅគណនីរួម​មាន​នូវ​រាល់គណនី​Assets(A), Liabilities(L), Donor’s Equity(D.E), Revenues(R) and Expenses(E) ទាំង​អស់។ ហើយ​ត្រូវបាន​រៀបចំតាម​លំ​ដាប់​ប្រ​ភេទក្រុម​គណនី និងពីគណនីណា​ដែល​មាន​លេខ​គណនីតូច​ជាង​គេតាម​លំ​ដាប់ធំ​ជា​បន្ត​បន្ទាប់។
៤.៣.៥ ការ​រៀប​ចំតារាង​តុល្យ​ភាព
តា​រាង​តុល្យ​ភាព គឺជាបញ្ជីមួយ​ដែល​បង្ហាញពីគណនី​នីមួយៗ ហើយសមតុល្យរបស់​គណនី​ទាំង​នោះ​នៅ​ក្នុង​សៀវ​ភៅ​ធំ​មុន​ពេល​កែ​តម្រូវ​បាន​រៀប​ចំជាស្រេច។​ គណនីទាំងនោះ​ត្រូវ​បាន​រៀប​ចំ​តាម​លំ​ដាប់​លំ​ដាប់​លំ​ដោយដូចជា​ទ្រព្យ​សកម្ម​ បំ​ណុល​ មូល​ធនផ្ទាល់ ចំណូល​ និង​ចំ​ណាយ​។​ តារាង​តុល្យ​ភាព​នេះ​គឺ​ជាជំ​ហ៊ានមួយដ៏សំ​ខាន់​ក្នុង​ដំ​ណើរ​ការគណនេយ្យ ពី​ព្រោះតារាង​នេះ​បញ្ជាក់​ពីសមតុល្យនៃ​ឥណពន្ធ និង​ឥណទាន ដែល​បាន​ផ្ទេរ​មក​ពី​គណនី​សៀវ​ភៅ​ធំ​មុន​ពេល​ចុះបញ្ជីកែ​តម្រូវធ្វើ​ឡើង​។ ដោយ​ឡែកសម្រាប់​អង្គការជួយជនចាស់ជរា​អន្តរជាតិ​.កម្ពុជាត្រង់ចំ​ណុច​នេះការ​រៀប​ចំតារាង​តុល្យ​ភាពមិន​ទាន់​កែ​តម្រូវមិន​ចាំ​បាច់​ធ្វើ​ទេ​គឺប្រ​ព័ន្ធ​នៃ​ការ​គ្រប់​គ្រង​គណនេយ្យ​ជា​អ្នក​រៀប​ចំដោយ​ស្វ័យ​ប្រ​វត្តិ។
៤.៣.៦ ​របាយការណ៍ហិរញ្ញវត្ថុ Financial Statement
              ក.របាយការណ៍លទ្ធផល Income Statement
         របាយ​ការណ៍​លទ្ធ​ផល គឺ​ជា​តា​រាង​មួយ​ដែល​សម្ដែង​ឱ្យ​ឃើញ​នូវ​ស្ថាន​ភាព​ ចំ​ណេញ​ខាត​ ហិរញ្ញ​វត្ថុ​អង្គការ​ រួម​មាន​ Revenues and Expense ដែល​គេ​ធ្វើ​ប្រ​តិ​បត្តិ​ការ​ពេញ​១ខែ​ ឬ​ ១ឆ្នាំ​កន្លង​មក។
              ខ.​ របាយ​ការ​ណ៍​លំ​ហូរ​សាច់ប្រាក់ Statement Of Cash Flows
          របាយ​ការណ៍​លំ​ហូរ​បេឡា​(សាច់​ប្រាក់)​ គឺ​ជា​ប្រ​ភេទ​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​មួយ​ដែល​រាយ​ការ​ឱ្យ​ដឹង​អំ​ពី​ចរន្ត​សាច់​ប្រាក់​ចូល​ និង​ចរន្ត​សាច់​ប្រាក់​ចេញ​តាម​រយៈ​សកម្ម​ភាព​បី​យ៉ាងៈ សកម្ម​ភាព​ប្រ​តិបត្តិ​ការ​ សកម្ម​ភាព​វិ​យោគ សកម្ម​ភាព​ហិរញ្ញ​សម្បទា ព្រម​ទាំង​សមតុល្យ​សាច់​ប្រាក់​ក្នុង​កំ​ឡុង​គ្រា​គណនេយ្យ​ណាមួយ។
          ៤.៣.៧ តារាងតុល្យការ Balance sheet
          តារាង​តុល្យ​ការ ​គឺ​ជា​តារាង​មួយ​ដែល​សម្ដែង​ឱ្យ​ឃើញ​នូវ​ស្ថាន​ភាពហិរញ្ញវត្ថុ ​(Financial Position) រួម​មាន​ Assets, Liability and Donor’s Equity
          ៤.៣.៨  ការ​បិទ​បញ្ជីClosing Entries
        ការបិទបញ្ជី គឺជាការកែសម្រួលគណនី ចំណូល​ (Income) ចំណាយ (Expense) ការដកទុន (Drawing) ជាមួយនិងគណនី Income Summery ដើម្បីឱ្យស្មើសូន្យ។​ ហើយសម្រួលពីគណនី Income Summery ជាមួយគណនី ដើមទុន (Capital) ។ ចំ​ពោះ​អង្គការ​ ជួយ​ជន​ចាស់​ជរា​អន្តរជាតិ​ កម្ពុជា (HelpAge International-Cambodia)​ ធ្វើ​ការ​បិទ​បញ្ជី​នៅ​រៀង​រាល់​ខែ និង​ប្រចាំ​ឆ្នាំ។ ការ​បិទបញ្ជី​ចុងឆ្នាំធ្វើ​​​នៅ​ថ្ងៃ​ទី​៣១ ខែ​មី​នា រៀង​រាល់​ឆ្នាំ។













ជំ​ពូក​ទី​៥
សេចក្ដីសន្និដ្ឋាន និង​ ការផ្ដល់​អនុ​សាសន៍
៥.១​សេចក្តីសង្ខេប
         ការសិក្សាស្រាវជ្រាវនេះ គឺសិក្សាទៅលើប្រធានបទ​ដំណើរ​ការ​នៃកិច្ចចុះបញ្ជីកាគណនេយ្យរបស់​អង្គការជួយ​ជន​ចាស់​ជរា​អន្តរជាតិ​ កម្ពុជា (HelpAge International-Cambodia) ដោយផ្តោតសំខាន់ទៅលើកម្មវត្ថុបីគឺ ស្ថានភាពទូទៅរបស់អង្គការ ប្រ​ភេទ​ប្រតិ​បត្តិ​ការណ៍ដែល​មាន​ឥទ្ធិ​ពល​ទៅ​លើ​ការ​កត់​ត្រា​គណនេយ្យ និងនីតិវិធីនៃ​ការ​កត់​ត្រា​គណនេយ្យនិងការរៀប​ចំ​ចុះបញ្ជីគណនេយ្យ។​
អង្គការជួយជនចាស់ជរាអន្តរជាតិ ​កម្ពុជា (HelpAge International-Cambodia) គឺជាអង្គការដែលបានបំលែងមកពី អង្គការជួយជនចាស់ជរាអន្ដរជាតិ ដែលហៅជាភាសាអង់គ្លេសថា (HelpAge International)
អង្គការ HelpAge International ក៏ត្រូវបានបង្កើតឡើងនៅក្នុងខែ មករា ឆ្នាំ ១៩៩២ ដើម្បីជាជំនួយដល់ប្រជាជន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រ ពិសេសផ្ដោតទៅលើជនចាស់ជរានៅតាមសហគមន៍ ហើយអង្គការនេះក៏បានប្តូរពីអង្គការអន្តរជាតិ(HelpAge International) មកជាអង្គការក្នុងស្រុក (HelpAge International-Cambodia) នៅថ្ងៃទី 0២ ខែ កុម្ភៈ ឆ្នាំ ២០១២
ក្រោយពីចុះសិក្សាស្រាវជ្រាវដោយផ្ទាល់នៅ​ អង្គការ​ជួយ​ជន​ចាស់​ជរា​អន្តរ​ជាតិ កម្ពុជា​(HelpAge International-Cambodia)  រួចមកយើងសង្កេតឃើញថាអង្គការមានគោលការណ៍គណនេយ្យតាមប្រព័ន្ធគណនី (Modified Cash Basis) ។ គោលការណ៍គណនេយ្យនេះអង្គការបានរៀបចំជា លាយល័ក្ខអក្សរយ៉ាងច្បាស់លាស់។ អង្គការបានរៀបចំ​ប្លង់គណនីយ៉ាងត្រឹមត្រូវ​ ​ ម្យ៉ាងវិញទៀតប្លង់គណនីនេះដែរ​ អង្គការបានបរិយាយយ៉ាងច្បាស់លាស់អំពីប្រភេទគណនីនីមួយៗ ទៅតាមលេខគណនីរបស់វា។ ចំពោះនីតិវិធីក្នុងការចុះបញ្ជីលើប្រតិបត្តិការចំណូលចំណាយ គឺអង្គការមានបញ្ជីស្នាមសំរាប់កត់ត្រាបានត្រឹមត្រូវ ពោលគឺ ពេលទទួលបានសាច់ប្រាក់ ឬពេលចំណាយប្រចាំថ្ងៃអង្គការបានកត់ត្រាចូលក្នុង Cash Book។ ហើយរាល់ប្រតិបត្តិការទាំងអស់គណនេយ្យករបានរក្សាទុកសក្កីបត្រយ៉ាងត្រឹមត្រូវ នឹងបញ្ចូលប្រតិបត្តិការទាំងនោះទៅក្នុងប្រព័ន្ធ Sun System ដែលជាប្រព័ន្ធគណនេយ្យសំរាប់ធ្វើការចុះបញ្ជីរបស់អង្គការ។
៥.២ សេចក្ដីសន្និដ្ឋាន
តាម​រយៈការ​ចុះស្រាវ​ជ្រាវ​ អំពី​ដំណើរការ​នៃ​កិច្ចចុះ​បញ្ជី​កា​គណនេយ្យរបស់​អង្គការ HelpAge International-Cambodia អស់​រយៈកាល​កន្លង​មក​នេះ និង​ក្រោយ​ការ​សិក្សា​ទៅ​លើ​ផ្នែក​ទ្រឹស្ដីកន្លង​មក​ បាន​ធ្វើឱ្យ​ក្រុមនិស្សិត​យើងខ្ញុំ​មាន​ការ​យល់​ឃើញ​ថា ៖
អង្គការ HelpAge Cambodia គឺជា​អង្គការ​ក្នុង​ស្រុកមួយ ​ដែលមិន​ស្វែង​រក​ប្រាក់​ចំ​ណេញក្នុង
​ចំ​ណោម​​​អង្គការជា​ច្រើន​ទៀត​ដែល​មាន​សកម្មភាព​ជួយ​ពង្រឹង និង​លើក​កម្ពស់​ជី​វភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ជាពិ​សេស ​គឺ​ផ្ដោត​សំ​ខាន់​បំ​ផុត​ទៅ​លើ​ជន​ចាស់​ជរា​ គឺ​ធ្វើ​យ៉ាង​ណាឱ្យពួក​គេ​មាន​ការីក​ចម្រើន​ និង​ភាព​ប្រ​សើរ​ឡើង​អំ​ពី​ការ​យល់​ដឹង​អំ​ពី​សិទ្ធិ​សេរី​ភាព​ សិទ្ធិ​ក្នុង​ការ​ទទួល​ផល​ប្រ​យោជន៍​និង​ការ​គាំ​ពារ​។ ក្នុង​នោះ​ដែរ​អង្គការ HelpAge Cambodia ក៏​បាន​ធ្វើ​ផែក​ការ​សកម្ម​ភាព​ ដែ​ល​មាន​លក្ខ​ណៈ​សម​ស្របព្រម​ទាំង​បាន​ទទួល​បាននូវ​ការ​ផ្ដល់​ជំនួយ​​ពី​ម្ចាស់​មូល​និធិ​ និង​ការ​រៀប​ចំ​ដំ​ណើរ​​ការ​ក្នុង​ការ​កត់ត្រា​ចុះ​បញ្ជីរាល់​ការ​ចំ​ណាយ​ ការ​ទំ​នាក់​ទំ​នង​រវាង​អង្គការ ​និង​អង្គការ ការ​ប្រ​មូល​មូល​និ​ធិ​ក្នុង​ការ​បំ​ពេញ​សកម្ម​ភាព​​លើ​ការ​ចំ​ណាយ​មាន​ប្រ​យោជន៍​។​ ការ​ធ្វើ​ទំនាក់​ទំ​នង​រវាង​អង្គការ​ និង​ម្ចាស់​មូល​និធិ​ ការ​មាន​ប្រ​ព័ន្ធ​គណនី​នៃ​ការ​បិទ​បញ្ជី​ និង​ការ​រៀប​ចំ​របាយ​ការណ៍​ជូន​ម្ចាស់​មូល​និធិ​បាន​ត្រឹម​ត្រូវ​ និង​ទាន់​ពេល​វេលា​។
គ្រប់​ការ​ចំ​ណាយ​ទាំង​អស់​ សុទ្ធ​តែ​បាន​ចាយ​យ៉ាង​ត្រឹម​ត្រូវ​ទៅតាម​គម្រោង ដែល​បាន​គ្រង​ទុក​ញដោយ​មាន​ការ​ស្រង់​តម្លៃ​ (Quotation) នៅ​លើ​ទី​ផ្សារ​មុន​ពេល​ធ្វើ​ការ​ចាយ​វាយ​។ ​ មាន​ការ​ចុះ​ប​ញ្ជី​បាន​យ៉ាង​ត្រឹម​ត្រូវ​រាស់ពេល​ចំ​ណាយ ដោយ​មាន​ឯក​សារ​ផ្ទៀង​ផ្ទាត់​ ដូច​ជា​មាន​វិ​ក័យ​ប័ត្រ​​ដែល​មាន​ការ​ចុះ​ហត្ថលេ​ខា​ដោយអ្នក​លក់​ ឬ​ផ្ដល់​សេវា​កម្ម​ ហើយ​ចំ​ពោះ​អ្នក​ចាយ​វាយ​វិញ​តែង​តែ​មាន​ការ​ត្រួត​ពិនិត្យ​​រាល់​ក្រោយ​ពេល​ចាយ​ ដើម្បី​ផ្ទៀង​ផ្ទាត់​ថវិកា​ចាយ​វាយ​ទៅ​និង​ទំ​និញ​ដែល​បាន​ទិញ​។ អង្គការ HelpAge Cambodia នេះ​មាន​ភាព​បត់បែនទៅ​តាម​កាលៈ​ទេសៈ​ និង​ស្រប​តាម​ទិស​ដៅ​របស់​ខ្លួន​ ថ្វី​ត្បិត​តែ​សកម្ម​ភាព​មួយ​ចំ​នួន​ត្រូវ​បាន​ពង្រីក​បន្ថែម​យ៉ាង​ណា​ក៏​ដោយ​ គឺ​មិន​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​ថវិការ​ដែរ​។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ រាល់ប្រ​តិបត្តិ​ការ​ដែល​ជា​ចំ​ណាយ​ជាក់​ស្ដែង​ បើ​ធៀប​ទៅ​នឹង​គម្រោង​ថវិកា គឺ​តែង​តែ​មាន​ភាព​លំ​អៀង​គ្នា​បន្តិត​បន្តួចដែរ​។ ប៉ុន្តែ​ភាព​លំ​អៀង​នេះ​ គឺ​វា​គ្មាន​ជះ​ឥទ្ធិ​ពល​អាក្រក់​អ្វី​ចំ​ពោះ​អង្គការ​នោះ​ទេ​។
ចំ​ពោះ​ការ​គ្រប់​គ្រង​ថវិកាវិញ​ គឺ​មាន​លក្ខណៈល្អ​ប្រ​សើរ​ ពី​ព្រោះ​អង្គការ​មាន​ការ​បើក​គណនី​ធនាគារ​ផ្សេងៗ​គ្នា ដោយ​ផ្អែក​ទៅ​តាម​ម្ចាស់​មូល​និធិ​ ដើម្បី​មាន​ភាព​ងាយ​ស្រួល​ និង​ធានា​បាន​នូវ​សុវត្ថិ​ភាព​ក្នុង​ការ​ផ្ទេរ​ថវិកា​ និង​រាល់​ពេល​បើក​ថវិកា​សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​ទៅ​លើ​សកម្មភាព​គម្រោង​បាន​គ្រប់​ពេល​វេលា​។ ម្យ៉ាង​ទៀត​អង្គការ​ HelpAge International-Cambodia គឺមាន​ប្រ​ព័ន្ធ​ប្រ​តិបត្តិ​ការ​គណនេយ្យ​ឯក​រាជ្យ​ដែល​មាន​លក្ខ​ណៈងាយ​ស្រួល​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ និង​ធ្វើ​សវនកម្ម​រៀង​រាល់​ប្រ​ចាំ​ឆ្នាំនី​មួយៗ​។
ដូច្នេះ​សរុប​សេចក្ដី​មក​បន្ទាប់​ពី​ការ​ចុះ​ធ្វើ​កម្ម​សិក្សា​ស្រាវ​ជ្រាវ​ចំ​ពោះ ​អង្គការ​ HelpAge International-Cambodia លើ​ប្រ​ធាន​បទ ដំ​ណើរ​ការ​នៃ​កិច្ចចុះ​បញ្ជី​កា​គណនេយ្យ កន្លង​មក​នេះ​។ ក្រុម​សិក្សា​ស្រាវ​ជ្រាវយើង​ខ្ញុំ​បាន​ធ្វើ​ការ​វិភាគ​ និង​វាយ​តម្លៃ​ទៅ​លើ​ដំ​ណើរការ​នៃ​កិច្ចចុះ​បញ្ជី​កា​គណនេយ្យ​របស់​អង្គការ​មួយ​នេះ​ ដោយ​ផ្ដោត​ទៅ​លើ​ចំ​ណុច​ខ្លាំង​ និង​ចំណុច​ខ្សោយ​ដូច​តទៅ​៖

៥.២.១ ចំ​ណុច​ខ្លាំង
-        អង្គការ​មាន​ការ​បែង​ចែក​​តួនាទី និង​សិទ្ធិ​អំ​ណាច​ ទំ​នួល​ខុស​ត្រូវ​បុគ្គល​ច្បាស់​លាស់​
-        មាន​ការ​គោរព​ និង​អនុវត្តច្បាប់​ប្រ​កប​ដោយ​ប្រសិទ្ធិភាព
-        អង្គការ​មាន​គោល​ការណ៍ហិរញ្ញវត្ថុ​របស់​ខ្លួន
-        មាន​ការ​ធ្វើសវនកម្មត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​ និង​ពី​ខាង​ក្រៅ
-        អង្គការ​មាន​ភាព​ប៉ិន​ប្រ​សព្វ​ក្នុនិង​ការ​ស្វែង​រក​មូលនិធិ​ សម្រាប់​ទ្រទ្រង់​សកម្ម​ភាព​របស់​ខ្លួន​
-        បុគ្គ​លិក​បម្រើ​ការ​ផ្នែក​គណនេយ្យ​ គឺ​មាន​ជំ​នាញ​ និង​បទពិ​សោធន៍​ច្បាស់​លាស់​
-        រាល់​សក្ខី​ប័ត្រ​ចំ​ណូល​ចំ​ណាយ​ និង​វិ​ក័យ​ប័ត្រ​ទាំង​ឡាយ​មាន​ការ​បោះ​ត្រា​បាន​ត្រឹម​ត្រូវ​
-        គ្រប់​រាល់​ឯក​សារ​គាំ​ទ្រ​ និង​បញ្ជី​គណនេយ្យ​ទាំង​អស់ ត្រូវ​បាន​គ្រប់​គ្រង​ទៅ​តាម​គោល​ការណ៍​រក្សា​ទុក​របស់​ខ្លួន
-        រាល់​ឯក​សារ​សំ​ខាន់​ៗ​ និង​ថវិការ​បម្រុង​ អង្គការ​មាន​ការ​រក្សា​ទុក​ក្នុង​ទូ​ដែក​សុវត្ថិ​ភាព​របស់​ខ្លួន
-        រាល់​ការ​ចំ​ណាយ​ទាំង​អស់​ ត្រូវ​បាន​កត់​ត្រា​ក្នុង​សក្ខី​ប័ត្រ​ ដោយ​ភ្ជាប់​មក​ជាមួយ​​និង​ឯកសារ​គាំ​ទ្រ​ផ្សេងៗ​ទៀត​ ដែល​ជា​ភស្តុតាង​​ក្នុង​ការ​ចំ​ណាយនោះ​យ៉ាង​ច្បាស់​លាស់​ជឿ​ទុក​ចិត្ត​បាន​
-        បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​ មាន​ភាព​ស្មោះ​ត្រង់​ និង​ម៉ឺងម៉ាត់​ក្នុង​ការ​ងារ​
-        មាន​ការ​រក្សា​ទុក​នូវ​លេខ​សំងាត់​ ​និង​សោ​ទូរដែកដោយមនុស្ស​ផ្សេង​គា្ន។
៥.២.២ ចំ​ណុច​ខ្វះខាត
ទន្ទឹម​នឹង​ការ​សម្លឹង​មើល​ទៅ​លើចំណុចខ្លាំង​របស់​អង្គការ ​(HelpAge International-Cambodia) មក​ក្រុម​និស្សិត​យើង​ខ្ញុំ ក៏​បាន​មើល​ឃើញ​នូវ​ចំ​ណុចខ្វះ​ខាត​មួយ​ចំ​នួន​ដូច​ជា៖
-        រាល់​ការ​ចំណាយ​ និង​សកម្ម​ភាព​ ពេល​ខ្លះ​មាន​ការ​រាំង​ស្ទះ​ ដោយ​សារ​ការ​ធ្វើ​ការមាន​ការ​យឺត​យ៉ាវ
-        មិន​ទាន់​មាន​ការ​​កាត់​រំលស់​លើ​អចលន​វត្ថុ​ ទៅ​តាម​ស្តង់​ដារ​នៃ​ប្រ​ព័ន្ធ​គណនេយ្យ​
-        មិន​ទាន់​មាន​ការ​កំណត់​ Petty Cash ច្បាស់​លាស់​នៅឡើយ។
៥.៣ ការ​ផ្ដល់​អនុសាសន៍
         យោង​តាម​សេចក្ដី​សន្និដ្ឋាន​ខាង​លើ​ ក្រុម​និស្សិត​យើង​ខ្ញុំ​យល់​ឃើញ​ថា​ អង្គការជួយ​ជន​ចាស​ជរា​អន្ត​រជាតិ កម្ពុជា​ (HelpAge International-Cambodia) មាន​ការ​ប្រើ​ប្រាស់​ និង​ការ​គ្រប់​គ្រង​ទៅ​លើ​មូលនិធិ​បាន​ល្អ ប្រកប​ដោយ​តម្លា​ភាព​​។​ ចំ​ពោះ​របាយ​ការណ៍​ និង​ឯក​សារ​យោង​ មាន​លក្ខ​ណៈ​ត្រឹម​ត្រូវ​ច្បាស់​លាស់​ដែល​ធ្វើ​ឱ្យ​ម្ចាស់​មូលនិធិ​មាន​ទំ​នុក​ចិត្ត និង​មាន​ការ​ផ្ដល់​ជំនួយជា​បន្ត​បន្ទាប់​។
            ដូច្នេះហើយ​ ដើម្បី​ឱ្យ​ការ​ចុះ​បញ្ជី​កាគណនេ​យ្យ​របស់អង្គការ​ (HelpAge International-Cambodia) កាន់​តែ​មាន​ប្រ​សិទ្ធិ​ភាព​ និង​តម្លា​ភាព​ទៀត​នោះ​ ក្រុម​យើង​ខ្ញុំ​សូម​ផ្ដល់​ជាអនុសាសន៍​មួយចំនួន​សម្រាប់​ជា​ការ​កែលម្អ​ទៅ​លើ​ចំណុច​ខ្វះ​ខាត​របស់​អង្គការ​ ដូច​តទៅ​៖
-        រាល់​ការ​ចំណាយ​ និង​សកម្ម​ភាព គួតែ​​ធ្វើ​ការឱ្យ​មាន​ភាពឆាប់រហ័សជៀស​វាង​នូវ​ភាពយឺតយ៉ាវ
-        គួរ​ធ្វើ​ការ​កាត់​រំលស់​លើ​អចលន​វត្ថុ​ ទៅ​តាម​ស្តង់​ដារ​នៃ​ប្រ​ព័ន្ធ​គណនេយ្យ
-        គួ​រតែមាន​ការ​កំណត់​ Petty Cash ឱ្យច្បាស់​លាស់​។

                                              






No comments:

Post a Comment