សាកល្បងអនុវត្តន៍ចំណុចសាមញ្ញទាំង ៣ នេះដើម្បីធ្វើឲ្យខ្លួនឯងជាមនុស្សពូកែគិតពិចារណា

រូបតំណាង www.istockphoto.com
១) សួរសំនួរ ៖ អ្នកដែលពូកែគិតពិចារណា គឺជាមនុស្សចូលចិត្តចាប់ផ្តើមដោយការសួរសំនួរ ស្តីអំពីររាល់អ្វីៗនៅចំពោះមុខរបស់ពួកគេ។ ពួកគេពិចារណា រកមូលហេតុ និង ផលជានិច្ច ព្រោះពួកគេយល់ថា នៅគ្រប់សកម្មភាពទាំងអស់ គឺសុទ្ធតែមានលទ្ធផលរបស់វាទាំងអស់ ហើយពួកគេគិតថា រាល់លទ្ធផលនៃការកើតទៅរួច គឺកើតចេញពីការសម្រេចចិត្ត នៅមុនពួកគេធ្វើវា ដូច្នេះការសួរនូវសំនួរ អាចជួយឲ្យអ្នករកវិធីមួយដ៏ត្រឹមត្រូវក្នុងធ្វើអ្វីមួយ។
២) ស្វែងរកព័ត៌មាន ៖ ការអង្កេត ការស្រាវជ្រាវ ជាពិសេសនៅលើបណ្ដាញអ៊ីនធឺណិត ដែលអ្នកអាចរៀនអ្វីៗបានស្ទើរតែគ្រប់រឿង។ ការសម្ភាសន៍មនុស្ស សួរសំនួរទៅកាន់អ្នកជំនាញ ឬ អ្នកដែលមានបទពិសោធន៍នៅជុំវិញខ្លួនអ្នក អាចធ្វើឲ្យអ្នកទទួលបានព័ត៌មាន និង គំនិត ផ្សេងៗគ្នាជាច្រើន ដែលនេះជាបច្ច័យ មួយជួយធ្វើឲ្យអ្នកសម្រេចចិត្តខ្លួនឯងប្រកបដោយភាពត្រឹមត្រូវ ឈ្លាសវៃ និង កាន់តែប្រសើរជាងមនុស្សដទៃ។
៣) ការទំនាក់ទំនងរកដំណោះស្រាយ ៖ មនុស្សដែលមាន ការគិតពិចារណាខ្ពស់ គឺមានការចាប់អារម្មណ៍ខ្លាំងក្នុងការរកដំណោះស្រាយ ច្រើនជាងការស្តីបន្ទោស ការរអ៊ូរទាំ ឬ ការនិយាយពីក្រោយខ្នងនរណាម្នាក់។ នៅពេលដែលអ្នកទទួលបាន ការសរុបរាល់អត្ថន័យ តាមរយៈការគិតពិចារណាហើយនោះ វាជាពេលដែលអ្នកត្រូវបង្ហាញពីចិត្តមេត្តាករុណា ការយល់ចិត្ត និង ការដោះស្រាយដោយសន្តិវិធី។
No comments:
Post a Comment