អនុវត្តន៍ទម្លាប់ទាំង ៦ សាមញ្ញ ដើម្បីជួយបង្កើនភាពជោគជ័យឲ្យខ្លួនឯង

រូបតំណាង entrepreneur.com
១) ក្រោកពីព្រលឹម
បើតាមការស្រាវជ្រាវ របស់ សាលា Harvard បង្ហាញឲ្យឃើញថា មនុស្សដែលភ្ញាក់ពីព្រលឹម គឺជាមនុស្សដែលបានក្តោបយ៉ាណែននូវព័ត៌មានសំខាន់ប្រចាំថ្ងៃ។ ពួកគេអាចអានព័ត៌មាន រៀបចំផែកការការងារប្រចាំថ្ងៃ ហាត់ប្រាណ នឹងអាចបំពេញកិច្ចការងារផ្សេងៗបានជាច្រើន ជាឧទាហរណ៍ មានសហគ្រិនមហាសេដ្ឋីល្បី ដូចជាលោក Jack Dorsey នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple សុទ្ធតែជាមនុស្ស ភ្ញាក់ពីព្រលឹម នៅមុនមនុស្សទូទៅទាំងអស់។
២) បង្កើនទំនុកចិត្តខ្លួន តាមរយៈការអនុវត្តន៍
នៅពេលអ្នកមានការអនុវត្តន៍កាន់តែច្រើន វានឹងជួយឲ្យអ្នកបង្កើតជំនឿលើខ្លួនឯង ថានឹងមានសមត្ថភាពអាចទទួលបានជោគជ័យ។ ត្រូវចាំថាបុគ្គលជោគជ័យតែងនិយាយប្រាប់ខ្លួនឯងថា ទំនុកចិត្តកើតតាមរយៈការប្រឹងប្រែងធ្វើការឲ្យអស់ពីសមត្ថភាព តាមរយៈភាពជោគជ័យ និង តាមរយៈភាពបរាជ័យផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកមានទំនុកចិត្តកាន់តែទិញ នោះសកម្មភាពកាន់តែតិចដែលអ្នកប្រព្រឹត្ត និង លទ្ធផលកាន់តែតិចដែលអ្នកនឹងទទួលបានមកវិញ។
៣) ត្រូវមានភាពច្បាស់លាស់
ភាពច្បាស់លាស់គឺសំដៅ តើការងារមួយណាដែលអ្នកចង់ធ្វើ? តើវានឹងសម្រេចនៅពេលណា? ហើយតើលទ្ធផលដូចម្តេចដែលអ្នកចង់បាន? ការកំណត់ភាពច្បាស់លាស់ឲ្យខ្លួនឯងបែបនេះជួយធ្វើឲ្យអ្នកដើរលើផ្លូវទៅរកភាពជោគជ័យ និង មិនខ្ជះខ្ជាយពេលឥតប្រយោជន៍។
៤) ត្រូវគិតបែបវិជ្ជមាន
បើតាមការស្រាវជ្រាវ របស់សាកលវិទ្យាល័យ University of North Carolina រកឃើញថា នៅពេលដែលអ្នកមានអារម្មណ៍បែបវិជ្ជមាន ដូចជាការ រីករាយ រំភើប ភាពស្កប់ស្កល់ និង ការស្រលាញ់ វានឹងជួយឲ្យអ្នកមើលឃើញរាល់រឿងអ្វីៗទាំងអស់ក្នុងជីវិតអ្នកសុទ្ធតែជារឿងដែលអាចកើតឡើងទាំងអស់។ បន្ថែមពីលើនេះ អារម្មណ៍បែបវិជ្ជមាន ផ្តល់ឲ្យមនុស្សនូវលទ្ធភាពការបើកចិត្តឲ្យទូលាយ និង ផ្តល់ជម្រើសច្រើនដល់មនុស្ស។
៥) រៀនអភិវឌ្ឍផ្នត់គំនិតខ្លួនឯង
បើយោងតាមការស្រាវជ្រាវ ពីអ្នកចិត្តសាស្ត្រ នៃសាលា Stanford រកឃើញថា ភាពជោគជ័យរបស់បុគ្គលមួយចំនួនគឺកើតឡើង តាមរយៈការចេះអភិវឌ្ឍផ្នត់គំនិតរបស់ខ្លួន ដែលវាជាកត្តាជួយឲ្យពួកគេរៀនបានកាន់តែច្រើន ពីកំហុសខ្លួនឯង និង ធ្វើឲ្យពួកគេជឿថា ពួកគេមានទេពកោសល្យដ៏អស្ចារ្យដែលអាចសម្រេចរាល់គោលដៅដែលពួកគេបានកំណត់។
៦) រៀនស្រវាចាប់ទំនាក់ទំនងដែលធ្វើឲ្យអ្នកមានសុភមង្គល
នៅក្នុងការស្រាវជ្រាវរបស់សាលា Harvard រកឃើញថា មានសសរស្ដម្ភ ចំនួន ពីរ ដែលធ្វើឲ្យមនុស្សមានសុភមង្គល ទី១ គឺ ស្នេហា និង ការស្រលាញ់ ហើយទី២ គឺវិធីតស៊ូរស់នៅក្នុងជីវិត ដែលមិនត្រូវធ្វើឲ្យ ការស្រលាញ់ឃ្លាតចេញពីអ្នក។ ប៉ុន្តែរឿងសំខាន់បំផុតដែល ការស្រាវជ្រាវរកឃើញ ក្នុងជីវិតមនុស្ស គឺភាពមានទំនាក់ទំនងល្អ។
No comments:
Post a Comment