សៀវភៅ ៧ ក្បាលជួយធ្វើឲ្យអ្នកកាន់តែឆ្លាតក្នុងវិស័យអាជីវកម្ម ដែលអ្នកគួរតែអាន

សៀវភៅ ៧ ក្បាលជួយធ្វើឲ្យអ្នកកាន់តែឆ្លាតក្នុងវិស័យអាជីវកម្ម ដែលអ្នកគួរតែអាន businessinsider.com
១) សៀវភៅ The E-Myth ៖ និពន្ធដោយលោក Michael Greber ដោយនៅក្នុងសៀវភៅនេះលោករៀបរាប់អំពី គោលគំនិតតូចៗជាច្រើនស្តីពីរបៀបនៃការដំណើរការអាជីវកម្ម។
.jpg)
២) សៀវភៅ Good to Great ៖ និពន្ធដោយលោក Jim Collins ដោយពឹងផ្អែកលើការស្រាវជ្រាវក្នុងបណ្ដាក្រុមហ៊ុនជាច្រើននៅអាមេរិក ដោយសៀវភៅនេះបង្ហាញថា ហេតុអ្វីបានជាក្រុមហ៊ុនមួយចំនួនអាចបោះជំហានដ៏អស្ចារ្យពីល្អ ទៅកាន់ភាពកាន់តែល្អប្រសើរបន្ថែមទៀតខណៈពេលក្រុមហ៊ុនមួយចំនួនទៀតមិនអាចធ្វើ។

៣) សៀវភៅ Big Magic ៖ និពន្ធដោយលោកស្រី Elizabeth Gilbert ដោយសៀវភៅនេះរៀបរាប់ពីគំនិត តើមនុស្សគ្រប់រូបបង្កើតគំនិតទាំងអស់នេះចេញមកពីណា ហើយតើមនុស្សយើងអាចស្វែងរកនូវគំនិតដ៏មានអត្ថន័យចេញពី ក្នុងខ្លួនដោយរបៀបណា?

៤) សៀវភៅ The 7 Habit of Highly Effective People ៖ និពន្ធដោយលោក Stephen R. Covey ដែលរៀបរាប់ របៀបបង្កើតក្តីសង្ឃឹម និង ការលើកទឹកចិត្តឲ្យខ្លួនឯង ដើម្បីផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរឡើង។

៥) សៀវភៅ Start with Why ៖ និពន្ធដោយ Simon Sinek រៀបរាប់អំពី គំនិត និង លក្ខណៈសម្បត្តិដ៏អស្ចារ្យនៃភាពជាអ្នកដឹកនាំល្អ។

៦) សៀវភៅ Originals ៖ និពន្ធដោយលោក Adam Grant ដែលលោកបានពន្យល់បង្ហាញពីរបៀបដែលធ្វើឲ្យខ្លួនឯងកាន់តែមានភាពច្នៃប្រឌិត។

៧) សៀវភៅ The Five Dysfunctions of a Team ៖ និពន្ធដោយលោក Charles Stransky ដែលសៀវភៅនេះផ្តោតសំខាន់ទៅលើបុគ្គលដែលជាមេដឹកនាំក្រុម ដោយលោកបានផ្តល់នូវចំណុចសំខាន់ៗជាច្រើន ដើម្បីផ្លាស់ប្តូរជំនាញភាពជាអ្នកដឹកនាំក្រុមរបស់អ្នកឲ្យកាន់តែល្អប្រសើរ។

No comments:
Post a Comment