
Wednesday, March 2, 2016
ជំនាញខ្លះៗនៃបុគ្គលមហាសេដ្ឋីប្រាក់ពាន់លានដែលអ្នកគួរយកមកប្រើប្រាស់តាម
ជំនាញខ្លះៗនៃបុគ្គលមហាសេដ្ឋីប្រាក់ពាន់លានដែលអ្នកគួរយកមកប្រើប្រាស់តាម
លោក Warren Buffett (ឆ្វេង) និងលោកBill Gates (ស្តាំ) www.ekekeee.com
១) មានសមត្ថភាពក្នុងការឆក់យកឱកាស
ត្រូវចេះរៀនបើកទ្វាឱកាសឲ្យខ្លួនឯង នៅពេលវាលេចឡើងនៅចំពោះមុខអ្នក បន្ទាប់មកត្រូវចេះពិចារណាពីហានិភ័យ ហើយថ្លឹងថ្លែងវាជាមួយ អនុភាពនៃសក្ដានុពលរបស់អ្នក។ ការចេះឆក់យកឱកាសជាពេលដែលអ្នកអាចអភិវឌ្ឍខ្លួន ព្រោះនៅពេលដែលអ្នកចាប់យកការធ្វើអ្វីមួយ ដោយមនុស្សមួយចំនួន បានកំពុងធ្វើដូចគ្នាដែរ នោះជាហេតុធ្វើឲ្យអ្នកត្រូវបោះជំហានទៅមុខជានិច្ចពោលគឺត្រូវដើរឲ្យបានលឿនជាងពួកគេ ប្រសិនបើពួកគេធ្វើអ្វីដែលប្រហាក់ប្រហែលនឹងអ្នក អ្នកត្រូវតែធ្វើឲ្យបានល្អប្រសើរជាងពួកគេ។
២) ត្រូវផ្ដោតទៅលើសកម្មភាពជាងពាក្យសំដី
សកម្មភាពជារឿងមួយដែលមានសំឡេង លឺជាងពាក្យសំដី។ អ្នកត្រូវយល់ថា នៅក្នុងផែនការអាជីវកម្ម ឬ ការធ្វើបទបង្ហាញ គឺមិនទាន់មានន័យគ្រប់គ្រាន់ ឬ ត្រូវតាមការចង់បានពីដៃគូវិនិយោគ និង អតិថិជនខ្លួនឡើយ ដរាបណាអ្នកមិនបានអនុវត្តន៍បានដូចការនិយាយរបស់អ្នក។ សម្រាប់ក្រុមហ៊ុនមួយដែលជ្រើសរើសបុគ្គលធ្វើការដូចគ្នាដែរ ពួកគេមិនអាចវាយតម្លៃទៅលើ លិខិតសុំដាក់ពាក្យធ្វើការ និង ប្រវត្តិរូបនិងបទពិសោធន៍របស់អ្នកបានឡើយ ទោះបីជាអ្នកសរសេរបានល្អឥតខ្ចោះយ៉ាងណាក៏ដោយ អ្វីដែលពួកគេជឿទុកចិត្តគឺសកម្មភាពអនុវត្តន៍ផ្ទាល់ជាក់ស្ដែង។
៣) ត្រូវរក្សាចក្ខុវិស័យ នៃភាពជោគជ័យរបស់ខ្លួនឲ្យបានច្បាស់
ចក្ខុវិស័យគឺអាចជារបស់ដ៏ខ្លាំងអស្ចារ្យរបស់មនុស្ស ដែលវាអាចធ្វើឲ្យមនុស្សមានចិត្តចង់រស់នៅ ចង់បានអំណាច នឹងអាចធ្វើឲ្យមនុស្សដើរទៅរកអនាគតកាលមួយដ៏ជោគជ័យ។ លោក Li Ka-Shing មហាសេដ្ឋីមានជាងគេនៅអាស៊ី និយាយថា ចក្ខុវិស័យ គឺជាវត្ថុដើម្បីលើកទឹកចិត្តមនុស្សឲ្យទទួលបានភាពជោគជ័យ។ តើភាពជោគជ័យមានលក្ខណៈយ៉ាងដូចម្ដេចចំពោះរូបអ្នក?
៤) ត្រូវបន្តការរៀនជានិច្ច
គ្រប់សហគ្រិនជោគជ័យ និងស្ទើរគ្រប់បុគ្គលជាមហាសេដ្ឋី តែងបន្តការសិក្សារបស់ខ្លួនជាប់ជានិច្ច ពួកគេរៀនពីអ្វីដែលថ្មី ដែលពួកគេមិនធ្លាប់បានដឹង និងបន្តរៀនដើម្បីបណ្ដុះគំនិតពួកគេក្នុងការធ្វើឲ្យអាជីវកម្មខ្លួនដើរទៅមុខ។ ទោះបីជាអ្នកទទួលជោគជ័យ ក្នុងកម្រិតណាមួយក៏ដោយ អ្នកត្រូវយល់ថាមនុស្សដទៃនៅជុំវិញខ្លួនអ្នក អាចនឹងជោគជ័យច្រើនជាងអ្នក ដឹងរឿងច្រើនជាងអ្នក។
ត្រូវចេះស្តាប់ពីអ្វីដែលជាបទពិសោធន៍របស់ពួកគេ រៀនពីអ្វីដែលពួកគេទទួលបានជោគជ័យ និង ពីកំហុសរបស់ពួកគេ។ ប្រសិនបើអ្នកមិនចង់អភិវឌ្ឍខ្លួនដោយផ្អែកលើបទពិសោធន៍អ្នកដទៃ អ្នកត្រូវចេះថយក្រោយមួយជំហានហើយមើលឡើងវិញតើវិស័យណាមួយនៃភាពជាសហគ្រិន ដែលអ្នកអាចធ្វើការកែប្រែឲ្យកាន់តែប្រសើរដោយខ្លួនអ្នកផ្ទាល់។

Subscribe to:
Post Comments (Atom)
No comments:
Post a Comment