Wednesday, March 2, 2016

៥ វិធី​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ស្គាល់​យីហោ​អាជីវកម្ម ឬ ក្រុមហ៊ុន​របស់​អ្នកបាន​ឆាប់រហ័ស

៥ វិធី​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់ ស្គាល់​យីហោ​អាជីវកម្ម ឬ ក្រុមហ៊ុន​របស់​អ្នកបាន​ឆាប់រហ័ស
រូបតំណាង entrepreneur.com ១) បង្កើន​សកម្មភាព​ផ្នែក​បណ្ដាញ​សង្គម បណ្ដាញ​សង្គម​ភាគ​ច្រើន​ គឺ​មិន​បាន​គិត​ថ្លៃ​សេវា​ប្រើ​ប្រាស់​ពី​ម្ចាស់​គណនេយ្យ​ឡើយ ហើយ​វា​ផ្ដល់​នូវ​អានុភាព​បំផុត​ ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​នៅ​ឆ្ងាយ​មើល​គ្នា​មិន​ឃើញ បែរ​ជា​ស្គាល់​អ្នក​ច្បាស់​ ប្រសិន​បើ​អ្នក​ចេះ​ប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ។ អ្នក​ត្រូវ​ចេះ​បង្កើត​នូវ​យុទ្ធសាស្ត្រ​ទីផ្សារ​មួយ​លើ​បណ្ដាញ​សង្គម​របស់​អ្នក ទៅ​ដល់​អតិថិជន​គោល​ដៅ​ជា​ចម្បង។ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​ចេះ​ប្រើ​បណ្ដាញ​សង្គម​យ៉ាង​ស្ទាត់​ជំនាញ​យ៉ាង​តិច​ណាស់​ក៏​ចំនួន ៣ ដែរ ដូចជា Facebook, Twitter, YouTube ឬ LinkedIn ជា​ដើម​ ដែល​ទាំង​អស់​នេះ​ជា​មធ្យោបាយ​យ៉ាង​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​ឈ្មោះ​អាជីវកម្ម​របស់​អ្នក​ត្រូវ​បាន​មនុស្ស​ទូទៅ​ស្គាល់។ ២) បង្កើត​គេហទំព័រ​ផ្លូវ​ការ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​ឯង មិន​ថា​អាជីវកម្ម​ខ្នាត តូច ឬ មធ្យម នោះ​ទេ នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ពួក​គេ​សុទ្ធ​តែ​មាន​ គេហទំព័រ​ផ្ទាល់​ខ្លួន ដើម្បី​ចែក​រំលែក​ព័ត៌មាន ពី​ក្រុមហ៊ុន​ខ្លួន​ឯង។ អ្វី​ដែល​ជា​ចំណុច​សំខាន់​របស់​គេហទំព័រ​នោះ​គឺ សារ​អេឡិចត្រូនិក Email ដែល​អតិថិជន​អាច​ផ្ញើ​សារ​ដោយ​ផ្ទាល់​តាម​រយៈ​គេហទំព័រ ព័ត៌មាន​សម្រាប់​ទំនាក់ទំនង រូបរាង​គេហទំព័រ រក្សា​កម្មសិទ្ធិ​បញ្ញា​រាល់​អ្វីៗ​ដែល​បាន​ចុះ​ផ្សាយ និង ចេះ​ប្រើ​រូបភាព​ជា​ដើម។ ៣) ត្រូវ​រៀន​សរសេរ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឲ្យ​គេ​ស្គាល់​កាន់​តែ​ច្បាស់​ ពី​ផលិតផល ឬ សេវាកម្ម​ក្រុមហ៊ុន​របស់​អ្នក អ្នក​គួរ​តែ​ចេះ​រៀន​សរសេរ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម។ អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម គឺ​ជា​ប្រភេទ​អត្ថបទ​ផ្សាយ​ជា​សាធារណៈ​ដែល​អ្នក​ផ្សព្វផ្សាយ​ ប្រើ​ដើម្បី​ជូន​ដំណឹង​ដល់​អតិថិជន​រាប់​លាន​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ប្រសិន​បើ​អ្នក​មិន​មាន​ពេល​រៀន​ពី​ការ​សរសេរ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម អ្នក​អាច​ស្វែង​រក​ក្រុមហ៊ុន​ដែល​មាន​វិជ្ជាជីវៈ​ ខាង​សរសេរ​អត្ថបទ​ពាណិជ្ជកម្ម ព្រោះ​វា​ជា​គន្លឹះ​មួយ​ដែល​ធ្វើ​ឲ្យ​ ឈ្មោះ​អាជីវកម្ម​របស់​អ្នក​កាន់​តែ​ល្បី។ ៤) ប្រើប្រាស់​រូប​ភាព ឬ វីដេអូ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​បណ្តាញ​សង្គម ឬ គេហទំព័រ គេហទំព័រ ដែល​មាន​អម​មក​ជាមួយ​រូបភាព ឬ វីដេអូ គឺ​មាន​ភាព​ទាក់ទាញ​ច្រើន ពី​អតិថិជន​ ច្រើន​ជាង​គេហទំព័រ​ណា​ ដែល​មាន​សុទ្ធ​តែ​អត្ថបទ​សុទ្ធ។ រូប​ភាព​ឬ វីដេអូ​ គឺ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ពី​អតិថិជន និង​ជួយ​ធ្វើ​ឲ្យ​ពួក​គេ​ងាយ​ចង​ចាំ​ជាង​អ្វី​ដែល​អ្នក​សរសេរ​ក្នុង​អត្ថបទ។ បន្ថែម​ពី​លើ​នេះ ការ​ប្រើប្រាស់​រូបភាព ឬ វីដេអូ ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម គឺ​ជួយ​បង្កើន​ការ​ទុក​ចិត្ត​មួយ​កម្រិត​ទៀត​លើ​អាជីវកម្ម​របស់​អ្នក អ្នក​ណា​ខ្លះ​បាន​ចូល​រួម​ពាក់​ព័ន្ធ ហើយ​អ្នក​កំពុង​ធ្វើ​អ្វី​ជាមួយ​ផលិតផល​ឬ សេវាកម្ម​របស់​អ្នក។ ៥) បង្ក​លក្ខណៈ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ចាំ តើ​អ្វី​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ចង​ចាំ​ឈ្មោះ​អាជីវកម្ម​របស់​អ្នក? ប្រសិន​បើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​ខ្លួន​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ទីផ្សារ អ្នក​ត្រូវ​តែ​ចាំ​បង្កើត​កិត្តិយស កេរ្តិ៍​ឈ្មោះ​មួយ​ឲ្យ​ខ្លួន​ឯង។ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ឈ្មោះ​ក្រុមហ៊ុន​របស់​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកប ការ​និយាយ និង ការ​បញ្ចេញ​សំឡេង។ អ្នក​ត្រូវ​ចង​ចាំ​ថា​ដើម្បី​ធ្វើ​ឲ្យ​ឈ្មោះ​ អាជីវកម្ម​របស់​អ្នក​មាន​ភាព​ងាយ​ស្រួល​អាន​និង​ចាំ អ្នក​មិន​គួរ​ដាក់​ឈ្មោះ​ឲ្យ​លើស​ពី ពីរ​ម៉ាត់​ឡើយ​ដូចជា​ក្រុមហ៊ុន​ល្បីៗ​មួយ​ចំនួន Apple, Twitter, Facebook, និង Wal-Mart ជាដើម។ ៦) សរសេរ​ពី​ប្រវត្តិ​អាជីវកម្ម ប្រវត្តិ​អាជីវកម្ម ឬ ក្រុមហ៊ុន​មួយ គឺ​ជា​រឿង​ដំណាល​ដើម្បី​ផ្តល់​ឲ្យ​អតិថិជន​របស់​ខ្លួន​នូវ​ព័ត៌មាន​ដ៏​ជាក់​លាក់​មួយ​ថា​ អាជីវកម្ម ឬ ក្រុមហ៊ុន​អ្នក​មាន​ប្រវត្តិ​យ៉ាង​ដូចម្តេច ហើយ មក​ពី​ណា? ការ​សរសេរ​ពី​ប្រវត្តិ​ក្រុមហ៊ុន​ជួយ​ឲ្យ​អតិថិជន​ស្គាល់​អ្នក​កាន់​តែ​ច្បាស់​ថា​អ្នក​ជា​នរណា? បន្ថែម​ពី​លើ​នេះ​វា​កាន់​តែ​ជួយ​ធ្វើ​ឲ្យ​ឈ្មោះ​អាជីវកម្ម ឬ ក្រុមហ៊ុន​អ្នក កាន់​តែ​មាន​ទម្ងន់​នៅ​ក្នុង​ទីផ្សារ​ទៀត​ផង។

No comments:

Post a Comment