Wednesday, March 2, 2016
គន្លឹះ៥យ៉ាងជួយឲ្យអ្នកក្លាយជាមនុស្សមានប្រជាប្រិយបំផុតនៅកន្លែងធ្វើការ!
http://thebnews.com/news/5195/
ជាធម្មតាទេក្នុងជីវិតប្រចាំថ្ងៃមនុស្សម្នាក់ៗតែងតែជួបបញ្ហាប្លែកៗនិងលំបាកៗ ដែលជាឧបសគ្គរារាំងមិនឲ្យសម្រេចអ្វីដែលពួកគេចង់បាន។ក្នុងកាលៈទេសៈនេះអ្នកខ្លះអាចនឹងបោះបង់ចោលអ្វីដែលខ្លួនប្រាថ្នាចង់បានដោយសារតែបញ្ហានោះវាលំបាកខ្លាំងពេក ប៉ុន្តែអ្នកខ្លះទៀតមិនព្រមចុះចាញ់នោះទេហើយនៅតែព្យាយាមរកវិធីដោះស្រាយបញ្ហានិងធ្វើការកាន់តែខ្លាំងជាងមុន ដើម្បីសម្រេចគោលដៅដែលចង់បាន។ដូច្នេះដើម្បីអាចបន្តកិច្ចការដែលចង់ធ្វើកាន់តែខ្លាំងជាងមុនអ្នកត្រូវតែចេះរកវិធីដើម្បី លើកទឹកចិត្តខ្លួនឯង។
គន្លឹះ៥យ៉ាងជួយឲ្យអ្នកក្លាយជាមនុស្សមានប្រជាប្រិយបំផុតនៅកន្លែងធ្វើការ!
គន្លឹះទាំង៥នេះធានាថាជួយឲ្យអ្នកក្លាយជាមនុស្សមានប្រជាប្រិយបំផុតនៅកន្លែងធ្វើការ!ប្រភព៖ academicaid
មនុស្សម្នាក់ៗសុទ្ធតែចង់ឲ្យអ្នកដទៃពេញចិត្តនិងបង្ហាញភាពរាក់ទាក់ដាក់ខ្លួនមិនថានៅទីណានោះទេជាពិសេសនៅកន្លែងធ្វើការតែម្តង។ប្រសិនបើអ្នកទទួលបានការចូលចិត្តពីមនុស្សនៅជុំវិញខ្លួននៅកន្លែងធ្វើការនោះវាពិតជាផ្តល់ផលល្អយ៉ាងខ្លាំងដល់អ្នកព្រោះ អាចជួយបង្កើនចំណងមិត្តភាពការសហការក្រុមបានល្អហើយអ្វីដែលពិសេសទៀតនោះអ្នកអាចនឹងឆាប់ទទួលតួនាទីល្អផងក៏ថាបាន។
ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗមួយចំនួនដែលធ្វើឲ្យអ្នកមានប្រជាប្រិយនៅកន្លែងធ្វើការ៖
១) សួរសំនួរ (Ask questions)
ធម្មជាតិរបស់មនុស្សគឺចូលចិត្តនិយាយអំពីខ្លួនឯងជាពិសេសចំណុចវិជ្ជមានដូច្នេះដើម្បីសាងទំនាក់ទំនងឬទទួលបានការពេញចិត្តពីមនុស្សជុំវិញខ្លួននោះអ្នកអាចចាប់ផ្តើមជាមួយនឹងការសួរសំនួរដែលទាក់ទងនឹងភាពជោគជ័យរបស់គេ។មានន័យថានៅពេលដែលអ្នកផ្តល់ឱកាសឲ្យមនុស្សជុំវិញខ្លួននិយាយអំពីភាពជោគជ័យឬចំណុចវិជ្ជមាននោះវាមិនគ្រាន់តែបង្កើនភាពស្និទ្ធស្នាលនិងទទួលបានការពេញចិត្តនោះទេតែអ្នកក៏អាចទទួលបានបទពិសោធជីវិតល្អៗផងដែរ។
២) ផ្តល់ការសរសើរ (Hand out compliments)
មនុស្សម្នាក់ៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួនដូច្នេះសូមកុំកំណាញ់ពាក្យសរសើរទៅកាន់អ្នកទាំងនោះអី។ ពាក្យសរសើរទាំងនោះកាន់តែធ្វើឲ្យមនុស្សជុំវិញខ្លួនអ្នកមានអារម្មណ៍ពេញចិត្តនិងសប្បាយចិត្តចង់និយាយជាមួយអ្នកកាន់តែខ្លាំង។ប៉ុន្តែត្រង់ចំណុចនេះមិនមែនទាមទារឲ្យអ្នកនិយាយអ្វីលើសពីការពិតនោះទេ។
…បើចង់ក្លាយជាអ្នកមានអំណាចពិតប្រាកដ មិនត្រូវធ្វើរឿង៤យ៉ាងខាងក្រោមនេះឡើយ!…
៣) យកចិត្តទុកដាក់លើកាយវិការ (Pay attention to body language)
កាយវិការពិតជារឿងសំខាន់មួយផងដែរនៅក្នុងការទំនាក់ទំនងព្រោះពេលខ្លះវាអាចធ្វើឲ្យអ្នកដទៃ មានអារម្មណ៍មិនពេញចិត្ត។ដូច្នេះមុនពេលចាប់ផ្តើមធ្វើកាយវិការទំនាក់ទំនងជាមួយអ្នកដទៃអ្នកគិតគូរឲ្យបានច្បាស់ថាគួរធ្វើយ៉ាងដូចម្តេចដើម្បីទទួលបានការចាប់អារម្មណ៍និងការបញ្ចៀសបញ្ហាផ្សេងៗ។
…កំពូលសៀវភៅ១០ក្បាល មានចំនួនអ្នកអានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក…
៤) ការប្រើក្រសែភ្នែក (Make eye contact)
ការប្រើក្រសែភ្នែក គឺជាចំណុចដែលមិនគួរមើលរំលងព្រោះនៅពេលសន្ទនាភ្នែករបស់អ្នកគឺបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលអ្នកចង់និយាយ។ដូច្នេះបើអ្នកចេះប្រើក្រសែភ្នែកបានល្អនោះវាធ្វើឲ្យការទំនាក់ទំនងនៅកន្លែងធ្វើការរបស់អ្នកកាន់តែប្រសើរជាងមុន។
…សៀវភៅបីក្បាលដែលល្អបំផុតសម្រាប់សហគ្រិននារីៗ!…
៥) សើច (Laugh)
នៅកន្លែងធ្វើការអ្នកគួរតែចេះបន្ធូរអារម្មណ៍ខ្លះតាមរយៈការសើចដើម្បីបន្ថយភាពតានតឹងព្រោះការធ្វើបែបនេះអាចធ្វើអ្នកមានអារម្មណ៍ប្រសើរជាងមុន។ការសើចនេះនឹងធ្វើឲ្យមនុស្សជុំវិញខ្លួនចូលចិត្ត ព្រោះពួកគេក៏ចង់ចូលរួមរីករាយជាមួយគ្នាផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment