រឿង ៥ យ៉ាងដែលបុគ្គលមានសុភមង្គលបំផុតមិនដែលធ្វើ

រូបតំណាង businessinsider.com
១) ពួកគេមិនប្រៀបធៀបខ្លួនឯងជាមួយមនុស្សដទៃ
មិនថាអ្នកជោគជ័យប៉ុណ្ណានោះឡើយ វាតែងកើតឡើងជានិច្ចចំពោះនរណាម្នាក់ផ្សេងទៀតដែលជោគជ័យជាងអ្នក។ មិនថាអ្នកមានអាជីវកម្មធំប៉ុណ្ណានោះឡើយ អ្នកអាជីវកម្មរបស់អ្នកដទៃ នឹងអាចធំជាងអ្នកទៅទៀត។ ទោះបីជាអ្នកឆ្លាតប៉ុណ្ណា នៅតែមានមនុស្សដទៃឆ្លាតជាងអ្នកទៅទៀត។ ដើម្បីបង្កើតសុភមង្គល ការប្រៀបធៀបខ្លួនឯងទៅកាន់នរណាម្នាក់ដែលអ្នកជួបម្សិលមិញ ឬ ទៅកាន់នរណាម្នាក់ ដែលអ្នកចង់ក្លាយខ្លួនដូចពួកគេ អ្នកប្រហែលជាមិនអាចទៅរួចឡើយក្នុងការបង្កើតសុភមង្គលឲ្យខ្លួនឯង។ ប៉ុន្តែអ្នកអាចទទួលបានការពេញចិត្តបំផុតចំពោះខ្លួនឯងមិនគួរឲ្យជឿ នៅពេលដែលអ្នកអាចធ្វើអ្វីបាន តាមដែលខ្លួនអាចទៅរួច។
២) ពួកគេមិនត្រូវការភាពជោគជ័យដែលជារបស់ខ្លួនតែម្នាក់ឯងឡើយ
ការសម្រេចភាពជោគជ័យជាមួយ នរណាម្នាក់ ឬ ជាមួយក្រុមការងារ គឺជារឿងមួយដ៏អស្ចារ្យ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អប៉ុណ្ណោះទេ វាក៏ធ្វើឲ្យអ្នកមានអារម្មណ៍អស្ចារ្យជាមួយបុគ្គលដ៏ទៃទៀតផង ដែលនេះជាការបង្កើតទំនាក់ទំនងដ៏អស្ចារ្យរវាងអ្នកនិងមនុស្សដទៃ អស់មួយជីវិត។
៣) ពួកគេមិនដែលព្រងើយកន្តើយចំពោះប្រភពនៃភាពសប្បាយរីករាយពីអតីតកាលរបស់ខ្លួនឡើយ
នៅពេលដែលអ្នកនៅក្មេង ការលេងកម្សាន្តរបស់អ្នកមានរបៀបច្រើនដើម្បីធ្វើឲ្យខ្លួនឯងរីករាយដូចជារត់ លោត ដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់ ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ នៅពេលកុមារភាពដោយគ្មានការគិតពិចារណាច្រើន អ្នកបានប្រើរាងកាយរបស់អ្នក ជាវិធីកម្សាន្ត នៃជីវិតរបស់អ្នក ប៉ុន្តែពេលអ្នកធំពេញវ័យអ្នកមិនអាច បង្កើតសេចក្ដីសប្បាយរីករាយដូចក្មេងទៀតឡើយ។
អ្នកអាចធ្លាប់គិត អ្នកលែងជាក្មេងទៀតហើយ ប៉ុន្តែត្រូវតែចេះស្វែងយល់ពីខ្លួនឯងថា អ្នកមិនចាស់ដូចអ្វីដែលអ្នកធ្លាប់គិតនោះឡើយ អ្នកត្រូវតែជឿថាក្នុងខ្លួនរបស់អ្នកនៅតែមាន ភាពជាលក្ខណៈកូនក្មេងជាប់ជានិច្ច ដែលពេលខ្លះទោះបីជាអ្នកនៅតែម្នាក់ឯង អ្នកនៅតែមានអារម្មណ៍មិនឯកោ ហើយអាចធ្វើឲ្យអ្នកមើលឃើញពិភពលោក នៅក្នុងសភាពមួយខុសប្លែក និង ល្អប្រសើរចំពោះខ្លួនឯង។
៤) ពួកគេមិនដែលភ័យខ្លាច ចំពោះភាពភ័យខ្លាចមាននៅក្នុងខ្លួនឯងឡើយ
សត្រូវធំបំផុតរបស់មនុស្ស គឺខ្លួនឯងផ្ទាល់ នៅពេលដែលអ្នកមិនស្គាល់ខ្លួនឯងច្បាស់ ហើយគ្មានអ្វីដែលអាចមកវាយបំបាក់អារម្មណ៍អ្នក ក្រៅតែពីអ្នកយកភាពភ័យខ្លាចរបស់ខ្លួន ដាក់ចូលក្នុងអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ។ នៅពេលដែលអ្នកហ៊ានប្រឈមមុខនឹងភាពភ័យខ្លាចរបស់ខ្លួន វាអាចធ្វើឲ្យអារម្មណ៍របស់អ្នកមានជីវិតរស់ឡើងវិញ។ នៅពេលដែលអារម្មណ៍របស់អ្នករស់កាន់តែច្រើន សុភមង្គលកាន់តែច្រើនដែលអ្នកទទួលបាន។
៥) ពួកគេជាមនុស្សមិនដែលភ្លេចអបអរសាទរចំពោះជោគជ័យរបស់បុគ្គលដទៃឡើយ
អ្នកត្រូវតែចេះបង្ហាញពីអារម្មណ៍របស់ខ្លួន ឲ្យមនុស្សដទៃបានដឹង ពីការខ្វល់ខ្វាយរបស់អ្នកចំពោះពួកគេ ហើយត្រូវចេះបង្ហាញថាអ្នកពេញចិត្តប៉ុណ្ណា ចំពោះអ្វីដែលជាភាពជោគជ័យ ពួកគេសម្រេចបាន។ ការធ្វើឲ្យមនុស្សរស់នៅជុំវិញខ្លួន មានអារម្មណ៍ល្អ នោះក៏ធ្វើឲ្យអ្នកខ្លួនឯងមានអារម្មណ៍ល្អវិញផងដែរ។
No comments:
Post a Comment