លក្ខណៈសម្បត្តិ ៤ នៃបុគ្គលមានប្រសិទ្ធភាពខ្ពស់ក្នុងការងារ ដែលអ្នកគួរស្វែងយល់

រូបតំណាង businessinsider.com
១) ពួកគេជាមនុស្សដែលស្គាល់ខ្លួនឯង
អ្នកមិនអាចទទួលបានជោគជ័យឡើយ ប្រសិនបើអ្នកមិនអាចរកឃើញនូវអ្វីដែលជាភាពខ្លាំងរបស់ខ្លួនឯង។ នៅពេលដែលអ្នកដឹងច្បាស់ពីខ្លួនឯង នូវនិយមន័យនៃភាពជោគជ័យរបស់អ្នក គឺការធ្វើកិច្ចការមួយដែលអ្នកដទៃធ្វើមិនបាន។
២) ពួកគេដឹងពីកន្លែងដែលពួកគេត្រូវទៅ
ប្រសិនបើអ្នកមិនមានទិសដៅដែលត្រូវដើរនៅក្នុងចិត្តរបស់ខ្លួននោះទេ ទោះបីជាអ្នកប្រឹងប្រែងធ្វើការងារទាំងថ្ងៃទាំងយប់ក៏ដោយ អ្នកមិនអាចដើរដល់គោលដៅដែលអ្នកចង់បានឡើយ។ ខុសពីមនុស្ស ដែលមានប្រសិទ្ធភាពការងារខ្ពស់ ពួកគេពួកគេតែងមានផែនទីចង្អុលផ្លូវឲ្យខ្លួនឯងជានិច្ច នេះជាហេតុនាំឲ្យពួកគេមិនខ្ជះខ្ជាយពេលឥតប្រយោជន៍។
៣) ពួកគេជាមនុស្សដែលមិនត្រូវការ សុំការអនុញ្ញាតពីអ្នកដទៃ
មនុស្សដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការងារជាមនុស្ស ដែលមានចាប់ផ្តើមធ្វើមុនគេ នូវរឿងមួយដែលមនុស្សដទៃមិនធ្លាប់ដឹងពីមុន។ ពួកគេជាមនុស្សដែលចាប់ផ្តើមធ្វើរឿងអ្វីមួយ មុនពេលពួកគេទទួលបានចម្លើយត្រលប់មកវិញ ពួកគេចាប់ផ្តើមធ្វើមុនពេលពួកគេមានលុយ ពួកគេចាប់ផ្តើមធ្វើរឿងនូវពេលគ្មាននរណាម្នាក់ជឿលើពួកគេ ដូច្នេះការអនុញ្ញាតតែមួយគត់ដែលពួកគេត្រូវការ គឺការអនុញ្ញាតចេញពីចិត្តពួកគេផ្ទាល់ ដែលជំរុញឲ្យពួកគេបោះជំហានទៅមុខជានិច្ច។
៤) ពួកគេរៀនសូត្រ តាមរយៈការអនុវត្តន៍
មនុស្សដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើ ការងារ តែងធ្វើអ្វីមួយបានដោយភាពល្អឥតខ្ចោះ ដែលវាមិនមែនជារឿងចៃដន្យឡើយសម្រាប់ពួកគេ ហើយវាជាមធ្យោបាយតែមួយគត់ ល្អបំផុតក្នុងការរៀនសូត្រពីមេរៀនជាក់ស្តែងរបស់ពួកគេ។ នូវពេលបរាជ័យ បុគ្គលដែលមានប្រសិទ្ធភាពការងារខ្ពស់ជាមនុស្សដែលអនុវត្តន៍ម្តងហើយម្តងទៀត ដោយពួកគេយល់ថាវាល្អប្រសើរជាងការមកអង្គុយពិភាក្សា ដោយមិនអនុវត្តន៍។
No comments:
Post a Comment